Description
ភាពជោគជ័យនៅឯណា…
យើងគ្រប់គ្នាសុទ្ធតែធ្លាប់សួរខ្លួនឯងដោយសំណួរនេះទាំងអស់គ្នា។ អ្នកខ្លះមិនមែនសួរតែមួយដងនោះទេក្នុងជីវិត នោះដោយសារយើងរំពឹងថាថ្ងៃណាមួយនឹងជាថ្ងៃរបស់យើង គឺថ្ងៃដែលយើងសម្រេចជោគជ័យ…។
តែរឿងដែលធ្វើឱ្យមនុស្សជាច្រើនមិនអាចនិយាយពាក្យនោះ ចេញមកបាន មិនមែនដោយសារពួកគេគ្មានសមត្ថភាពគ្រប់គ្រាន់ ឬដោយសារជោគវាសនាធ្វើបាបនោះទេ តែការដែលទៅជាបែបនោះព្រោះគេមិនជឿជាក់លើខ្លួនឯងថា «អាចសម្រេចជោគជ័យបានពិតបា្រកដ» ដែលនេះគឺជាបញ្ហាធំដែលពួកគេរមែងគិតថា «មនុស្សធម្មតា» គឺជាមនុស្សធម្មតាដែលមិនអាចក្លាយជា «មនុស្សអស្ចារ្យ» បានដូចអ្នកដទៃឡើយ។
វាជាគំនិតដែលខុសដែលត្រូវប្រញាប់កែប្រែជាបន្ទាន់ អ្នកជឿទៅថា…មនុស្សអស្ចារ្យដែលសម្រេចជោគជ័យ ក៏ជាមនុស្សធម្មតាសាមញ្ញមកពីមុនតែទាំងអស់ដូចគ្នាដែរ។
អ្វីៗគ្រប់យ៉ាងស្ថិតនៅលើខ្លួនអ្នក ចូរឈានទៅមុខដើម្បីស្វែងរកឱកាស កំណត់គោលដៅ ហ្វឹកហាត់បដិបត្តិឱ្យបានខ្ជាប់ខ្ជួន ហើយដើរទៅតាមផ្លូវនោះដោយភាពខ្នះខ្នែង ភាពជោគជ័យនឹងនៅចំពោះមុខអ្នក។
ចូរហ៊ានឈានទៅមុខ…ដើម្បីភាពជោគជ័យ!
ទំព័រ 225
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.