កំពូលយុទ្ធសាស្ត្រឈ្នះ-ឈ្នះ

ក្នុងបណ្តាចំណេះវិជ្ជាធំៗទាំងឡាយក្នុងលោក ចំណេះវិជ្ជាខាងផ្នែកយុទ្ធសាស្រ្ត គឺជាចំណេះវិជ្ជាមួយដែលនឹងអាចយឹតយោងអ្នកឱ្យឡើងទៅលើទីខ្ពស់បាន ហើយចំណេះវិជ្ជាដ៏វិសេសនេះ វានឹងជួយអ្នកឱ្យឈ្នះមនុស្ស៣ថ្នាក់បាន ថា្នក់ទីមួយមនុស្សដែលមានឋានៈទាបជាងអ្នក ហើយថ្នាក់ទីពីរមនុស្សដែលមានឋានៈស្មើនឹងអ្នក និងថ្នាក់ទីបីមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ជាងអ្នក។ យ៉ាងណាក៏ដោយ ធ្វើជាមនុស្សមិនត្រូវអត់ប្រយោជន៍នោះឡើយ។ ធ្វើជាមនុស្សត្រូវចេះស្វែងរកឋានៈ តំណែងកិត្តិយស កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ វត្ថុសម្ភារៈ លុយ ផ្ទះ និងអំណាចជាដើមមកឱ្យខ្លួនឯង តាមរយៈការប្រជែងសមត្ថភាពពេញមួយខ្សែជីវិតរបស់ខ្លួនអ្នក ហើយអ្វីដែលអាចឱ្យអ្នកប្រជែងសមត្ថភាពបានគឺមានចំណេះវិជ្ជាមួយនោះគឺចំណេះវិជ្ជាខាងផ្នែកយុទ្ធសាស្រ្តនេះឯង។
អ្នកគួរជ្រាបថា​ ចំណេះវិជ្ជាខាងផ្នែកយុទ្ធសាស្រ្តរមែងត្រូវបានគេយកទៅប្រើសម្រាប់ការគ្រប់គ្រងប្រទេសជាតិ អង្គភាពអាជីវកម្ម និងការ       កសាងខ្លួនឯង។ គេសង្កេតឃើញថាអ្នកដែលបែកប្រាជ្ញានៅក្នុងចំណេះដឹងក្នុងយុទ្ធសាស្រ្តនេះ​ បើជាអ្នកគ្រប់គ្រងប្រទេស​ជាតិនោះក៏ដឹកនាំប្រទេសជាតិនោះឱ្យមានការរីកចម្រើននិងមានសន្តិភាពជាដើម។ បើជាអ្នកគ្រប់គ្រង អាជីវកម្មនោះក៏ធ្វើឱ្យអាជីវកម្មនោះមានការរីកចម្រើននិងមានប្រាក់ចំណេញ ជាច្រើនជាដើម។ បើជាអ្នកកសាងខ្លួនវិញនោះក៏នឹងធ្វើឱ្យខ្លួនឯងមានការអភិវឌ្ឍឡើងទៅលើជាលំដាប់​រហូតក្លាយខ្លួនទៅជាកំពូលមនុស្សដោយការមានតំណែងកំពូលក្នុងប្រទេសជាដើម។ ឯតំណែងកំពូលនោះតួយ៉ាងដូចជាតំណែងប្រធានាធិបតីឬនាយករដ្ឋមន្ត្រីនោះឯង។
ដូច្នេះយើងមើលឃើញថា ចំណេះវិជ្ជាខាងផ្នែកយុទ្ធសាស្រ្តនេះ មានសារៈសំខាន់ជាយ៉ាងក្រៃលែង គឺសំខាន់រហូតដល់មិនអាចខ្វះវាបាននោះឡើយ។
ដោយព្រោះហេតុនោះ ទើប ស៊ុន ជឺ និយាយថា យុទ្ធសាស្រ្តគឺជាចំណេះដឹងដ៏មានសារៈសំខាន់ជាទីបំផុត។ វាមានតម្លៃស្មើជីវិតរបស់យើងផ្ទាល់និងអាជីវកម្មមួយ ឬវាមានតម្លៃស្មើនឹងរដ្ឋមួយរបស់រដ្ឋាភិបាល។ ពិតមែនហើយ យុទ្ធសាស្រ្តនោះគឺជាចំណេះដឹងដែលកំណត់ការស្លាប់រស់ឬជាចំណេះដឹងដែលតម្រង់មាគ៌ាឆ្ពោះទៅរកសេចក្តីរីកចម្រើនលូតលាស់ដោយការមានជីវិតរស់នៅក្នុងឧត្តមភាពដ៏ប្រសើរប្រណិត។ ប៉ុន្តែយុទ្ធសាស្រ្តនោះ គឺជាចំណេះដឹងដែលនាំឆ្ពោះទៅរកការវិនាសបាត់បង់អ្វីៗគ្រប់យ៉ាងដូច្នោះផងដែរ។ ក្នុងចំណុចនេះ គឺត្រូវបានគេបញ្ជាក់ថា យុទ្ធសាស្រ្តនោះគឺអ្នកត្រូវសិក្សារៀនសូត្រដោយការយកចិត្តទុកដាក់និងស្រាវជ្រាវឱ្យបានស៊ីជម្រៅជាទីបំផុត ដើម្បីនាំឆ្ពោះទៅរកការរីកចម្រើនលូតលាស់ទាំងជីវិតផ្ទាល់ខ្លួន អាជីវកម្មនិងរដ្ឋាភិបាលរបស់អ្នក។ តែប្រសិនបើអ្នកសិក្សារៀនសូត្រដោយការមិនយកចិត្តទុកដាក់និងស្រាវជ្រាវឱ្យបានស៊ីជម្រៅទេនោះ ជីវិតរបស់អ្នក អាជីវកម្មរបស់អ្នក និងរដ្ឋាភិបាលរបស់អ្នកនឹងនាំឆ្ពោះទៅរកការវិនាស បាត់បង់អ្វីៗគ្រប់យ៉ាង ហើយនៅទីចុងបញ្ចប់នោះក៏ត្រូវស្លាប់បាត់បង់ទាំងជីវិតខ្លួនឯងថែមទៅទៀតផង ដោយមិនអាចនឹងមានអ្វីយកមកស្រោចស្រង់ ដល់ជីវិតរបស់ខ្លួនបាននោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលប្រកាន់ខ្ជាប់នូវការសិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្រ្តនេះ ជីវិតនិងអាជីវកម្មរបស់គេនឹងរីកចម្រើនទៅមុខជាលំដាប់។ ហើយក្នុងរយៈពេលដ៏ខ្លីនោះនឹងសម្រេចបាននូវកិច្ចការដ៏ធំមួយ។ លំដាប់ពីនោះមកទៀត គេនឹងក្លាយទៅជាមេដឹកនាំដ៏លេចធ្លោជាងគេនៅក្នុងទំព័រប្រវត្តិសាស្រ្តពិភពលោក។​ ឯអ្នកដែលមិនបានយកចិត្តទុកដាក់សិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្រ្តនេះទេ ជាសន្សឹមៗជីវិតនិងអាជីវកម្មរបស់គេនឹងដើរថយក្រោយ។ លុះពេលវេលាកន្លងផុតទៅយូរបន្តិច ទៅទៀត​នោះ ជីវិតនិងអាជីវកម្មរបស់គេនឹងត្រូវលែងមានឈ្មោះនៅក្នុងសង្គមតទៅទៀត។ ចំណែកការចាញ់របស់គេលុះពេលវេលាកន្លងផុតយូរទៅនោះនឹងត្រូវមនុស្សលោកគេបំភ្លេចចោលជារៀងរហូត ដោយព្រោះមិនមានអ្វីដែលតម្រូវនាំឱ្យមនុស្សនៅក្នុងលោកគេនឹកនាដល់ហ្នឹងឯង។
ដូច្នេះតើអ្នកគួរធ្វើជាមនុស្សដែលគេគួរចងចាំឬជាមនុស្សដែលត្រូវគេបំភ្លេចចោលនៅក្នុងពេលវេលាដ៏យូរកន្លងទៅនោះ?
ទំព័រ 145
ទំហំខ្នាត H= 20.5cm , W= 14.5cm

3

Share

Description

Additional information

ISBN

ISBN-0000

Edition

0

Publisher

រោងពុម្ពព្រៃស

Reviews

There are no reviews yet.

Be the first to review “កំពូលយុទ្ធសាស្ត្រឈ្នះ-ឈ្នះ”