Description
គ្មានអ្នកណាម្នាក់លើលោកនេះ មិនធ្លាប់ប្រឈមមុខនឹងឧបសគ្គឬការលំបាកក្នុងជីវិតនោះទេ។ ជាពិសេសអ្នកដែលកំពុងតែព្យាយាមធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជោគជ័យ ដើម្បីភាពគង់វង្ស ឬដើម្បីសេចក្តីសុខ របស់ខ្លួននិងអ្នកនៅជុំវិញខ្លួនរមែងត្រូវឆ្លងកាត់បញ្ហាទាំងតូចទាំងធំ រហូត ស្ទើរតែបាត់បង់ទាំងជំហររួចមកហើយ។
បញ្ហានោះ គឺមានរហូត ហើយក៏ពិបាកនឹងស្មានបានថា វានឹងមក នៅពេលណា ពេលដែលវាមកហើយត្រូវនៅយូរប៉ុនណា ទើបពពកខ្មៅ ទាំងនោះ រសាត់ផុតទៅណាស់។ ដូចនេះ វិធីដ៏ល្អបំផុតមិនមែនជាការទៅ រកគ្រូទាយឲ្យទាយមើលថា នឹងជួបនូវវិបត្តិនៃជីវិតពេលណា ឬមិនមែន ជាការចាំតែត្រៀមរត់គេចពីបញ្ហា នៅពេលវាចូលមកគោះទ្វារមុខផ្ទះទេ តែយើងត្រូវហ្វឹកហាត់ចិត្ត ត្រៀមចិត្ត និងហាត់កាយឲ្យបានរឹងមាំ ដើម្បី ត្រៀមរួចជាស្រេចក្នុងការទប់ទល់ដោយមិនព្រមចុះចាញ់វា មិនថាបញ្ហា នោះ មកក្នុងរបៀបណាក៏ដោយ។
មនុស្សដែលអស់នូវអ្វីៗគ្រប់យ៉ាង ភាគច្រើនមានគំនិតអវិជ្ជមាន ដែលចាំប្រាប់ខ្លួនឯងថា «យើងអស់សង្ឃឹមហើយ» ឬ «យើងមិនមានផ្លូវ អាចធ្វើឲ្យបានល្អជាងនេះទេ» តែសម្រាប់អ្នកដែលបានទទួលជ័យជម្នះ នៅចុងបញ្ចប់តែងប្រាប់ខ្លួនឯងថា ៖
«ផ្ទៃមេឃនៅថ្ងៃស្អែក ត្រូវតែស្រឡះជាងថ្ងៃម្សិលមិញ»។
សូមពិចារណាការពិតមួយនេះឲ្យបានល្អ ព្រោះបុគ្គលជោគជ័យ គេមិនចាំបន្ទោសជោគជតា និងមិនសង្កត់ខ្លួនឯងឲ្យលិចលង់ក្នុងភក់ជ្រាំ ទេ ប៉ុន្តែគេនឹងធ្វើគ្រប់វិធី ដើម្បីហៅនូវសទ្ធារបស់ខ្លួនឲ្យត្រលប់មកវិញ បន្ទាប់មកបន្ថែមសមត្ថភាពរបស់ខ្លួនឲ្យរឹងមាំឡើង។ គេនឹងប្រើកម្លាំងនៃ សទ្ធាដើម្បីយកឈ្នះនូវអ្វីៗគ្រប់យ៉ាង ហើយសំដៅឆ្ពោះទៅរកជោគជ័យ ដោយមិនរាថយ។
ជីវិតដែលប្រាសចាកសទ្ធា រមែងតែជាជីវិតដែលខ្សោយកម្លាំង។
បើគ្មានសទ្ធា អស់ភាពជឿជាក់ នឹងមិនមានកម្លាំងជំរុញណាមួយ អាចដឹកនាំឲ្យទៅដល់គោលដៅបាន ហើយរួមទាំងមិនមានកម្លាំងចិត្តក្នុង ការឆ្លងកាត់ឧបសគ្គនីមួយៗទេ សៀវភៅនេះអាចជួយយើងបាន។
សៀវភៅមួយក្បាលនេះ ត្រូវបានប្រមូលផ្ដុំយកនូវគំនិត ទស្សនៈ និងវិធីដែលយើងអាចយកវាទៅប្រើ ដើម្បីឲ្យមានកម្លាំងក្រោកឈរ មាន សទ្ធាជឿជាក់ថា យើងអាចនាំខ្លួនឯងឲ្យទៅកាន់ជោគជ័យបានជានិច្ច បើ មានទាំងការតាំងចិត្តប្រឹងប្រែង និងអនុវត្តតាមឱ្យបានពេញទំហឹងផង។
ក្រៅពីនេះ នៅបានរួបរួមរឿងដែលយើងគួរដឹង ដើម្បីជៀសវាង ពុំឲ្យជីវិតជួបនឹងភាពបរាជ័យ ដោយការមានសទ្ធាខុស សទ្ធាដែលធ្វើឲ្យ ដំណើរជីវិតដើរទៅលើវិថីខុស វិថីដែលយើងគួរតែជៀសឲ្យឆ្ងាយ៕
ទំព័រ 157
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.