Description
«ចិត្តវិទ្យាក្នុងការបង្រៀន» អ្នករៀបរៀងគិតថា វាមានភាពសំខាន់ខ្លាំងណាស់ចំពោះការរៀបចំការបង្រៀនឱ្យមានប្រសិទ្ធភាព ព្រោះបើគ្រូមានចំណេះដឹងច្រើនលើអត្ថន័យ ប៉ុន្តែបើមិនចេះផ្ទេរឬមិនអាចរៀបចំសកម្មភាពសិក្សាដែលគួរឱ្យចាប់អារម្មណ៍បាន នឹងនាំទៅកាន់ការបង្រៀនដែលបរាជ័យបានឬជាគ្រូដែលសិស្សតែងតែហៅថា«គ្រូគ្មានសិល្បៈនៃការបង្រៀន»នោះឯង។ គ្រូដែលមានចិត្តសាស្ត្រក្នុងការបង្រៀនជាបុគ្គលដែលយកចំណេះដឹងទាំងឡាយដែលត្រូវបង្រៀនសិស្សមករៀបចំជាប្រព័ន្ធ និងរៀបរៀងឱ្យស្របគ្នា ហើយយកទៅបំប្លែងប្រើក្នុងការបង្រៀនដើម្បីជួយឱ្យសិស្សមានសេចក្តីសុខក្នុងការរៀនពីមេរៀនដែលគួរឱ្យចាប់អារម្មណ៍ គឺជាការរៀនដែលមានជីវិតរស់រវើក រៀនហើយសប្បាយ ថែមទាំងបានចំណេះយ៉ាងច្បាស់លាស់ទៀតផង។
ខ្លឹមសារជាចំណេះដឹងដែលអ្នករៀបរៀងយកមកបង្ហាញនេះ បានមកពីប្រភពជាច្រើន ដែលជាការចម្រាញ់ចេញពីគំរូនៃការបង្រៀនរបស់គ្រូដែលពូកែបង្រៀន ពីតម្រា ពីសៀវភៅ ពីអត្ថបទ ពីគំរូការបង្រៀន ពី អ៊ីនធើណែតដែលធ្លាប់ស្ដាប់ ធ្លាប់អាន ធ្លាប់សេព និងធ្លាប់ឈ្វេងយល់ជាពិសេសពីការនិយាយសាកសួរអ្នកជំនាញផ្នែកការបង្រៀន រួមទាំងពីបទពិសោធផ្ទាល់ខ្លួនដែលបានសន្សំទុក ដោយយកមករៀបរៀងជារឿងរ៉ាវខ្លីៗ ងាយយល់ ពេលអានចប់ហើយអាចយកទៅបដិបត្តិនិងបង្រៀនបានភ្លាមតែម្ដង។
អ្នករៀបរៀងសង្ឃឹមថា សៀវភៅមួយក្បាលនេះនឹងមានប្រយោជន៍ យ៉ាងខ្លាំងចំពោះគ្រូនិងអ្នកពាក់ព័ន្ធនឹងផ្នែកអប់រំ ហើយប្រសិនបើមិត្តអ្នកអានណាម្នាក់ចង់ណែនាំពីវិធីសាស្ត្របង្រៀនល្អៗបន្ថែមទៀតនោះ យើងខ្ញុំរង់ចាំដោយក្ដីករាយ ដើម្បីជួយបន្ថែមនិងអភិវឌ្ឍសៀវភៅនេះគួរឱ្យចាប់អារម្មណ៍ឡើង លោកអ្នកកុំសង្ស័យឬស្ទាក់ស្ទើរ អាចជួយផ្តល់ការណែនាំដល់យើងខ្ញុំបាន យើងទាំងពីរនាក់រីករាយនិងអរគុណខ្លាំងណាស់។
ទំព័រ 134
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.