Description
សព្វថ្ងៃនេះ មនុស្សស្ទើរតែគ្រប់គ្នាបានជួបបញ្ហាផ្លូវចិត្ត ព្រោះ តែមនុស្សម្នាក់ៗពុំសូវបានជាគិតពីរឿងសុខភាពផ្លូវចិត្តនេះឡើយ។ បើតាមទំនោរនៃយុគសម័យបច្ចុប្បន្ននេះ មនុស្សបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងទៅលើរឿងសម្ភារនិយម ជាជាងគិតពីសុខភាពផ្លូវ ចិត្ត។ ជាលទ្ធផល ពួកគេស្ទើរតែទាំងអស់ហើយ ជាអ្នកទោសនៃការ គិតរបស់ពួកគេ និងជាកត្តាបង្កឲ្យផ្ទៃមុខរបស់គេ គ្មានសោះនូវស្នាម ញញឹមបរិសុទ្ធ ព្រោះតែចិត្តរបស់គេបានជាប់ឃ្លេដោយសម្ភារនិយម រកពេលទៅអភិវឌ្ឍផ្លូវចិត្តមិនបាន។ អស់លោកអ្នកអាន និងអស់លោកអ្នកដែលជាមិត្តរួមលោក របស់ខ្ញុំជាទីគោរព សៀវភៅដែលស្ថិតនៅក្នុងដៃរបស់លោកអ្នកនេះ វាជាគម្ពីរសាងសុខដ៏ល្អមួយសម្រាប់លោកអ្នក បើទោះបីវាជាគន្លឹះខ្លីៗ តែមានន័យជ្រៅ និងអាចលួងលោមចិត្តដ៏មានទុក្ខសោករបស់លោក អ្នកបាន។
ក្នុងនាមជាអ្នករៀបរៀងសៀវភៅមួយក្បាលនេះ សូមធានាថា បើអ្នកណាបានអានហើយ ប្រាកដជាញញឹមលាយឡំជាមួយសំណើច សើចក្អាកក្អាយចេញធ្មេញសស្ងាចពោរពេញដោយក្តីសុខក្នុងចិត្តមិនខាន។
«អ្នកគឺជាអ្នកសាង » មនុស្សជាអ្នកសាងសុខឲ្យខ្លួនឯង វាមិន មានបុគ្គលឯណានីមួយ ជាអ្នកសាងឲ្យយើងបានឡើយ។ ដូច្នេះខ្ញុំអាច និយាយបានថាសៀវភៅ «ចិត្តសាស្រ្តសាងសុខ» មួយក្បាលនេះ វាជា កម្រង់វិធីសាស្រ្ត អាចជួយលោកអ្នកឲ្យឈានទៅរកសុខក្នុងជីវិតបានប្រសិនបើអ្នកយកវិធីសាស្រ្តទាំងនេះទៅអនុវត្ត។
ទំព័រ 111
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.