Description
ស្ថិតក្នុងសម័យកាលនេះទៅហើយ អ្នកមិនអាចរស់នៅដោយដំណើរយឺតៗសន្សឹមៗដូចស្លឹកឈើក្រៀមដាច់ចេញពីដើមហើយធ្លាក់អណ្តែតត្រសែត ទៅតាមខ្សែទឹកបានទៀតនោះទេ។
មួយជំហានៗនៃជីវិតចាំបាច់ត្រូវមានការរៀបចំគម្រោងនិងចេះកំណត់ គោលដៅទុកជាមុន ហើយការព្យាយាមឈានឱ្យទៅដល់គោលដៅនោះដែរ វាតម្រូវឱ្យអ្នកមានការតាំងចិត្តខ្ពស់និងមានការខ្នះខ្នែងពេញទំហឹងទៀតផង។
សង្គមនេះជាសង្គមនៃការធ្វើការងារហើយវាពិតជាមានគន្លឹះដែលនាំឱ្យច្របូកច្របល់និងស្មុគស្មាញខ្លាំងណាស់។ ពេលខ្លះយើងក៏ឈានខុសហើយរកផ្លូវចេញមកវិញមិនឃើញក៏មាន។
កូនសៀវភៅណែនាំមួយក្បាលនេះអាចនិយាយបានថា វាជាកូនសោដោះភាពជាប់គាំងឬភាពស្មុគស្មាញទាំងនោះ ហើយតម្រង់ជីវិតដើម្បីឆ្ពោះទៅរកជោគជ័យបានយ៉ាងងាយ។
អ្នកអានសិក្សាចេញពីសៀវភៅមួយក្បាលនេះហើយ នឹងបានយល់ពីវិធីទប់ទល់និងដោះស្រាយបញ្ហាគ្រប់រូបបែបប្រកបដោយបច្ចេកទេសនៃការធ្វើការដ៏ឈ្លាសវៃនិងមានប្រព័ន្ធច្បាស់លាស់។ ក្រៅពីជួយឱ្យផ្លូវនៃការធ្វើការងារ បានរីកចម្រើនរលូនហើយនោះ ថែមទាំងជួយបន្ថែមនូវសមត្ថភាពជាច្រើនឱ្យខ្លួនយើងមានភាពរឹងប៉ឹងនិងពោរពេញទៅដោយកម្លាំងទៀតផង។
សូមកុំភ្លេចថា ជោគជ័យដែលអ្នកខំប្រឹងប្រវេប្រវាបានលឿនជាងអ្នកដទៃនោះ វាមិនត្រឹមតែនាំមកសេចក្តីសុខដល់ជីវិតរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវភាពជឿជាក់និងមោទកភាពដ៏មិនធម្មតាទៀតផង ដូច្នេះអ្នកត្រូវចាប់ផ្តើមឥឡូវនេះ គឺចាប់ផ្តើមពីវ័យក្មេងទៅ។
ទំព័រ 94
ទំហំខ្នាត H= 20.5cm , W= 14.5cm
ចងក្រង និង រៀបរៀងដោយ ក្រុមបណ្ដុះគំនិតកូនខ្មែរឲ្យស្នេហ៏ការអាន
Reviews
There are no reviews yet.