Description
សហគមន៍សេដ្ឋកិច្ចអាស៊ានដែលនឹងចាប់ផ្តើមក្នុងឆ្នាំ២០១៥នេះអាចជាឱកាសនិងវិបត្តិសម្រាប់និយោជិតបានប្រសិនបើមិនបាន«ត្រៀមលក្ខណៈឱ្យបានរួចរាល់» ដើម្បីឆ្លៀតឱកាសបានទទួលប្រយោជន៍និងកាត់បន្ថយហានិភ័យឱ្យបានច្រើនបំផុត។ មិនត្រឹមតែការត្រៀមលក្ខណៈដើម្បីចូលទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវត្រៀមលក្ខណៈដើម្បីចូលទៅកាន់សហគមន៍ពិភពលោកផងដែរ។
ពេលខ្ញុំធ្វើកម្មវិធីវិទ្យុឬទៅបណ្ដុះបណ្ដាល អ្នកស្ដាប់និងសិស្សជាច្រើនណែនាំថាបើយកគំនិតដែលបានបង្ហាញនិងពាក្យណែនាំផ្សេងៗដែល ខ្ញុំបានបង្ហាញមករួមបញ្ចូលគ្នាក្នុងសៀវភៅតែមួយរមែងតែមានប្រយោជន៍ចំពោះអ្នកអាន ហើយអាចផ្សព្វផ្សាយទៅកាន់និយោជិតក្រុមផ្សេងៗបានច្រើនខ្លាំងឡើង ដែលជាប្រយោជន៍ចំពោះនិយោជិត អាចមានចំណែកជួយ ប្រជាជនយើង…ឱ្យពូកែធ្វើការងារមិនចាញ់ជាតិសាសន៍ដទៃក្នុងអាស៊ាន។
ទើបសៀវភៅ ដំណើរឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ាន មួយនេះ ចាប់កំណើតឡើងក្នុងគោលបំណងដើម្បីឱ្យមិត្តអ្នកអានយល់ដឹងក្នុងការមើលទៅកាន់អនាគតដើម្បីកាត់បន្ថយហានិភ័យ ត្រួតពិនិត្យចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួនដើម្បីផ្លាស់ប្តូរខ្លួនឯងទាំងទម្លាប់ ទស្សនៈ ជំនាញនៃការធ្វើការងារ រួមទាំងការយល់ដឹងលើផ្នែកផ្សេងៗដើម្បីឱ្យមានភាពជឿជាក់ក្នុងការឈានទៅកាន់អនាគត។
អត្ថន័យក្នុងសៀវភៅនេះចែកចេញជា៥ផ្នែក ហើយនៅក្នុងផ្នែកនីមួយៗមានមេរៀនខ្លីៗ អាចយល់បានយ៉ាងងាយ មានពាក្យណែនាំដែលមានប្រយោជន៍និងយកទៅប្រើការបានពិត។
កន្លងមកថ្មីៗនេះយើងខ្ញុំបានចេញសៀវភៅទាក់ទងនឹងអាស៊ានជាច្រើនមានដូចជា
បុគ្គលសំខាន់របស់អាស៊ាន
ឈ្វេងយល់ពីអាស៊ាន
អាស៊ានជាទីស្រលាញ់របស់ខ្ញុំ
១០៨សំណួរទាក់ទងនឹងអាស៊ាន
១០០រឿងដែលគួរយល់ដឹងពីប្រទេសកម្ពុជា
១០០រឿងដែលគួរយល់ដឹងពីប្រទេសសិង្ហបុរី
១០០រឿងដែលគួរយល់ដឹងពីប្រទេសប៊្រុយណេ
១០០រឿងដែលគួរយល់ដឹងពីប្រទេសហ្វ៊ីលីពិន
១០០រឿងដែលគួរយល់ដឹងពីប្រទេសឥណ្ឌូណេស៊ី
១០០រឿងដែលគួរយល់ដឹងពីប្រទេសម៉ាឡេស៊ី
១០០រឿងដែលគួរយល់ដឹងពីប្រទេសវៀតណាម
១០០រឿងដែលគួរយល់ដឹងពីប្រទេសថៃ
១០០រឿងដែលគួរយល់ដឹងពីប្រទេសភូមា
១០០រឿងដែលគួរយល់ដឹងពីប្រទេសឡាវ
នឹងចេញជាបន្តបន្ទាប់ទៀត
ក្នុងនេះមានការគាំទ្រយ៉ាងសម្បើមពីមិត្តអ្នកអាន ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំផងដែរថា សៀវភៅដំណើរឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលលោកអ្នកនាងកាន់ក្នុងដៃនេះនឹងបានទទួលការនិយមដ៏ធំសម្បើមដែរ ព្រោះវាមានចំណែកមិនត្រឹមតែជួយឱ្យប្រជាជនរបស់យើងជាមនុស្សដែលមិនត្រឹមតែពូកែធ្វើការងារនិងត្រៀមរួចជាស្រេចដើម្បីស្វាគមន៍ អាស៊ានប៉ុណ្ណោះទេ ថែមទាំងអាចបង្ហាញលក្ខណៈរបស់ជាតិក្នុងផ្លូវវិជ្ជមានមិនថាជាការមានទឹកចិត្ត ការរីករាយជួយអ្នកដទៃ និងមានសម្ពន្ធភាពល្អជាមួយអ្នកដទៃ ញញឹមញញែម ដែលនឹងជួយឱ្យប្រជាជនរបស់យើងរឹងរឹតតែជាទីត្រូវការច្រើនជាងជាតិសាសន៍ដទៃទៀតក្នុងអាស៊ានបាន។
Reviews
There are no reviews yet.