បណ្ដាមេដឹកនំាផ្ដាច់ការដែលពិភពលោកបំភ្លេចមិនបាន

តាមការសង្កេតជាសកល​ ប្រទេសជាច្រើននៅលើលោកបាននិងកំពុងផ្លាស់ប្តូររបៀបនៃរបបគ្រប់គ្រង​ ពីរបបរាជាធិបតេយ្យ​ មកជារបបប្រជាធិបតេយ្យស្ទើរតែទាំងអស់។ ការគ្រប់គ្រងរបបបែបនេះ ហៅថា «របៀបនៃការគ្រប់គ្រងចុងក្រោយ» ក្នុងនោះនឹងជ្រើសរើសអ្នកគ្រប់គ្រងអំណាចរដ្ឋ មកពីសំឡេងភាគច្រើននៃប្រជាពលរដ្ឋដែលជាម្ចាស់អំណាចពិតប្រាកដ។
ប៉ុន្តែ ការពិតមិនដូច្នេះទេ ព្រោះមានប្រទេសមួយចំនួន ខាងក្រៅមើលទៅជាការគ្រប់គ្រងរបបប្រជាធិបតេយ្យ​ តែខាងក្នុងបែរជាគ្រប់គ្រង បែបផ្តាច់ការទៅវិញ។ ការគ្រប់គ្រងបែបនេះតែងពោរពេញទៅដោយភាពហិង្សា ការគាបសង្កត់ និងការគំរាមកំហែង ហើយនៅទីបំផុតក៏កើតការបង្ហូរឈាម​ ដែលហេតុការទាំងនេះកើតឡើងរាប់មិនអស់ក្នុងប្រវត្តិសាស្រ្ត។
សៀវភៅមួយក្បាលនេះ នឹងបើកបង្ហាញវិធីនៃការគ្រប់គ្រងអំណាចរបស់បណ្តាអ្នកដឹកនាំដ៏លោភលន់វង្វេងនឹងអំណាចទំាងនោះប្រើ ដែលតែងតែសាងនូវរឿងដែលគួរឱ្យអាប់ឱនកេរ្តិ៍ឈ្មោះចំពោះមនុស្សជាតិដូចគ្នាយ៉ាងទារុណ។​ ហើយនៅទីបំផុត អ្នកដឹកនាំទាំងនោះក៏ជួបនូវទីបញ្ចប់ដ៏គួរឱ្យអាណោចអាធ័មមិនខុសអ្វីពីប្រជាជនដែលគេសម្លាប់នោះឡើយ។
មេដឹកនាំផ្តាច់ការដែលពិភពលោកមិនអាចបំភ្លេចបានទាំងនេះ សុទ្ធតែជាបុគ្គលដែលពិភពលោកនិយាយក្នុងសំឡេងតែមួយថា គឺសាហាវឃោរឃៅដូចជា អ៊ីឌី អាមីន ហ៊ីត្លែរ នៃអ៊ូហ្កង់ដា,​ មូសសូលីនី មេដឹកនាំផ្តាច់ការនៃអ៊ីតាលី, អាឌុហ្វ ហ៊ីត្លែរ មេដឹកនំាផ្តាច់ការនៃបក្សណាហ្ស៊ី។ ប៉ុល ពត មេដឹកនាំផ្តាច់ការនៃខ្មែរក្រហម,​ ហ្វ័រឌីណាន ម៉ាកូស​ មេដឹកនំាផ្តាច់ការនៃហ្វីលីពីន, ស៊ូហាតូ មេដឹកនាំផ្តាច់ការនៃឥណ្ឌូនេស៊ី, ចូសេហ្វ ស្តាលីន មេដឹកនាំផ្តាច់ការនៃសហភាពសូវៀត, សាដាំ ហ៊ូសសេន មេដឹកនំាផ្តាច់ការនៃអ៊ីរ៉ាក់, មូអាម៉ារ កាដាហ្វី មេដឹកនំាផ្តាច់ការនៃ លីបៀ និង រ៉ូបឺត មូកាបេមេដឹកនំាផ្តាច់ការនៃ ស៊ីមបាវ៉េ ដែលពិភពលោកបំភ្លេចមិនបាន។
ពួកជនទាំងអស់នេះ សុទ្ធតែសាងភាពអាប់ឱនដល់ប្រទេស និង សាហាវឃោរឃៅបំផុត ធ្វើឱ្យមនុស្សម្នាគ្រាន់តែបានឮឈ្មោះពួកគេសោះ ក៏នាំគ្នាភ័យខ្លាចដែរ។ ប៉ុន្តែ ទីបំផុត​ ឆាកជីវិតចុងក្រោយរបស់បណ្តាជនលោភលន់នឹងអំណាចទាំងនេះ បែរជាត្រូវមកបញ្ចប់ដោយគ្មានកិត្តិយស សូម្បីបន្តិច​ ហើយពិភពលោកក៏ចារឹកទុកត្រឹមតែជាមេដឹកនាំដ៏ឃោរឃៅ និងគួរឱ្យស្អប់ខ្ពើមម្នាក់ប៉ុណ្ណោះ។
ទំព័រ 205
ទំហំខ្នាត H= 20.5cm , W= 14.5cm

3

Share

Description

Additional information

ISBN

ISBN-0000

Edition

6

Publisher

រោងពុម្ពព្រៃស

Reviews

There are no reviews yet.

Be the first to review “បណ្ដាមេដឹកនំាផ្ដាច់ការដែលពិភពលោកបំភ្លេចមិនបាន”