ប្រតិទិនទស្សនៈ ២២២ថ្ងៃ | 222 Days Philosophy Calendar​​

សៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ”  គឺជាកម្រងអត្ថបទបែបគំនិត ទស្សនៈ និងការយល់ឃើញចំនួន ២២២អត្ថបទ ដែលចែកចេញជា ៣ជំពូកធំៗរួមមាន៖

ជំពូកទី១ និយាយអំពីមនុស្សនិងការប្រឹងប្រែង ដ្បិតជីវិតមនុស្សកើតមករស់នៅលើផែនដីនេះ គឺត្រូវតែប្រឹងប្រែងកសាងខ្លួន ដុសខាត់ព្រលឹងខ្លួន និងរស់នៅក្នុងគុណធម៌នៃភាពជាមនុស្សត្រឹមត្រូវជានិច្ច។ 

ជំពូកទី២ និយាយអំពីសាសនានិងចិត្តវិញ្ញាណ  ដ្បិតមិនថាយើងកាន់សាសនាអ្វី ឬមានជំនឿលើលទ្ធិណា ឬនិកាយណាទេ គឺសំខាន់យើងត្រូវតែរស់នៅក្នុងសេចក្តីសុខសន្តិភាពពិត និងចេះមានក្តីមេត្តាករុណាចំពោះមនុស្សដូចគ្នា។ សាសនាដ៏ធំបំផុតក្នុងលោក គឺសាសនានៃសេចក្តីស្រឡាញ់ សាសនានៃចិត្តមេត្តាករុណាចំពោះគ្នានិងគ្នា។

ជំពូកទី៣  និយាយអំពីសង្គមនិងភាពជាអ្នកដឹកនាំ។ តួនាទីរបស់យើងដែលជាអ្នកជំនាន់ក្រោយនេះ មិនមែនត្រឹមតែប្រឹងដើម្បីរស់តែម្យ៉ាងទេ  តែត្រូវប្រឹងជួយត្រួសត្រាយផ្លូវ កសាងមាគ៌ា និងរៀបចំអនាគតសម្រាប់អ្នកជំនាន់ក្រោយ ព្រមទាំងបន្សល់ទុកនូវមរតកសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ មិនថាយើងកើតក្នុងសង្គមណាទេ គឺយើងត្រូវរស់នៅក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ម្នាក់ ដោយមិនថាជាការទទួលខុសត្រូវចំពោះខ្លួនឯង ការទទួលខុសត្រូវចំពោះគ្រួសារ  និងការទទួលខុសត្រូវចំពោះសង្គមដែលយើងរស់នៅទេ៕

អំពីអ្នកនិពន្ធ

អំពីខ្ញុំ ឡាំ លីម បច្ចុប្បន្នខ្ញុំជាកសិករធ្វើស្រែសម្រាប់តែមួយក្រពះ និងសល់ពេលខ្លះធ្វើការងារសហគមន៍បន្តិចបន្តួចជាមួយយុវជន។ ប៉ុន្តែបើនិយាយពីមុន គឺពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៧ ខ្ញុំធ្លាប់បម្រើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាល សមាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន។ ទំនួលខុសត្រូវរបស់ខ្ញុំភាគច្រើនពាក់ព័ន្ធនឹងការងារជាមួយយុវជន យុវវ័យ និងក្មេងៗក្រីក្រនៅតាមសហគមន៍តំបន់ដាច់ស្រយាល។ ថ្វីត្បិតតែខ្ញុំមានកំណើតនិងរស់នៅក្រុងអង្គរ សម្បូរប្រាសាទបុរណច្រើនកុះករ ព្រមទាំងមានភ្ញៀវទេសចរច្រើនដេរដាស តែខ្ញុំពុំមានបទពិសោធការងារទាក់ទងនឹងវិស័យឯកជនឬបដិសណ្ឋារកិច្ចនោះឡើយ។

ប្រហែលជាដោយសារតែខ្ញុំបម្រើការងារពាក់ព័ន្ធនឹងវ័ស័យអប់រំក្រៅប្រព័ន្ធ ការងារជាមួយយុវជន និងបានជួបប្រទះទិដ្ឋភាពលំបាកៗជាច្រើននៅតាមជនបទ ទើបធ្វើឱ្យខ្ញុំមើលឃើញពីបញ្ហាសង្គមជាក់ស្តែង ក្នុងនាមជាយុវជនម្នាក់។ ខ្ញុំចាប់ផ្តើមការងារអង្គការក្រៅរដ្ឋាភិបាលដំបូងនៅឆ្នាំ២០០៩ ក្នុងវេលាដែលខ្ញុំ ជាសិស្សថ្នាក់ទី១១ នៅឡើយ។ ខ្ញុំសកម្មជាមួយការងារច្រើនជាងការសិក្សា ដ្បិតកើតមកក្នុងត្រកូលកសិករ រស់ដោយសារស្រែ។ ពេលខ្ញុំបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិភ្លាម ខ្ញុំមានជម្រើសរើសយកការសិក្សាថ្នាក់ឧត្តម តែស្ថានភាពគ្រួសារបង្ខំខ្ញុំឱ្យបន្តដំណើរជីវិតជួយជ្រោមជ្រែងគ្រួសាររហូតដល់ចប់ចុងចប់ដើម។ និយាយរួម ខ្ញុំយកការងារជាក់ស្តែងជាគ្រូរបស់ខ្ញុំ និងយកចៅហ្វាយនាយជាគ្រូបង្វឹកផ្ទាល់។ ថ្វីបើខ្ញុំគ្មានពេលវេលារៀននៅសាលា តែខ្ញុំមានគ្រូបរទេសដ៏អស្ចារ្យ មានខួរក្បាលឆ្លាត និងមានបទពិសោធន៍ជីវិតល្អៗ បានបង្វឹកខ្ញុំ ធ្វើជាគ្រូខ្ញុំ និងបង្រៀនមេរៀនជាក់ស្តែងជាច្រើនដល់ខ្ញុំ។ បើគ្មានគាត់ទេ ខ្ញុំក៏គ្មានថ្ងៃនេះដែរ។ និយាយពីការអប់រំផ្លូវការរបស់ខ្ញុំវិញ បច្ចុប្បន្នខ្ញុំនៅជានិស្សិតនៅឡើយទេ។

បើសួរខ្ញុំថា តើខ្ញុំមានបំណងប្រាថ្នាអ្វី? សំនួរនេះខ្ញុំពិបាកឆ្លើយ ពីព្រោះក្រែងល៎វាខុសពីចម្លើយដែលសង្គមមនុស្សទូទៅបានកំណត់។ ជីវិតខ្ញុំឥតស្រែកឃ្លាននូវភាពជោគជ័យ ឬចង់ឈ្នះចាញ់លើបុគ្គលណាទេ តែខ្ញុំគ្រាន់តែចង់ប្រើជីវិតរស់នៅឱ្យមានន័យ និងក្លាយទៅជាអ្នកចម្បាំងដែលឈ្នះខ្លួនឯងប៉ុណ្ណោះ។ ជោគជ័យរបស់ខ្ញុំ គឺជាអត្ថន័យជីវិត និងឈ្នះខ្លួនឯង។ ជីវិតដែលអាចស្វែងរកអត្ថន័យបាន លុះត្រាណាតែមានចំណេះវិជ្ជា និងឧស្សាហ៍ប្រើពេលវេលាពិចារណាលើខ្លួនឯងជាប្រចាំញឹកញាប់។ តាមរយៈបទពិសោធជីវិតជាក់ស្តែង ខ្ញុំបានរៀននូវមេរៀនជាច្រើនដែលគ្មានបង្រៀននៅសាលា។ តាមរយៈការអានសៀវភៅបន្ថែម ខ្ញុំកាន់តែយល់បន្ថែមពីខ្លួនឯង។ ទស្សនៈអំពីជីវិតទាំងអស់ដែលខ្ញុំបានហែលឆ្លងកាត់ផ្ទាល់ វាធ្វើឱ្យខ្ញុំចង់ខ្ជាក់ចេញ និងចង់ចែករំលែកដល់យុវជនក្រោយៗ។ ខ្ញុំហ៊ាននិយាយថា “ជីវិត វាលំបាកខ្លាំងណាស់ តែវារឹតតែលំបាក បើយើងមិនប្រឹងប្រែងទាល់តែសោះ”។ បទពិសោធដែលខ្ញុំទទួលបាន វាប្រៀបបាននឹងការដកដង្ហើមចូល តែសំណេរដែលខ្ញុំអត់ធ្មត់សរសេរចែករំលែកបន្ត គឺវាប្រៀបដូចជាការដកដង្ហើមចេញ។ សំណេររបស់ខ្ញុំ មានគោលបំណងតែមួយគត់ គឺចែករំលែកទស្សនៈអំពីការប្រឹងប្រែងជួយខ្លួនឯង ជួយសង្គមដោយកុំធ្វើជាបន្ទុករបស់សង្គម និងរស់នៅសាមគ្គីគ្នាក្នុងនាមជាមនុស្ស៕

ខ្នាតសៀវភៅ: 14.5 x 21.5 សង់ទីម៉ែត្រ

ទំព័រ: 357

ទំហំ: A5

13

Share

Description

Additional information

ISBN

978-9924-9220-3-2

Edition

1

Publisher

សៀវភៅជីវិត

Reviews

There are no reviews yet.

Be the first to review “ប្រតិទិនទស្សនៈ ២២២ថ្ងៃ | 222 Days Philosophy Calendar​​”