ប្រទេសជិតខាងកម្ពុជា

តើអ្នកបានដឹងអ្វីខ្លះអំពីប្រទេសទាំងបីដែលស្ថិតនៅជិតខាងកម្ពុជា? សំណួរមួយនេះត្រូវបានរំលេចឡើងនៅលើក្របមុខនៃសៀវភៅដែលបងប្អូនកំពុងកាន់នៅនឹងនាខណៈនេះ ហើយយើង ជឿជាក់ថា សំណួរមួយនេះប្រាកដបានពញ្ញាក់ស្មារតីដែលអាចជាមូលហេតុបណ្ដាលចិត្តឱ្យបងប្អូនជ្រើសរើសអានសៀវភៅមួយចំណងជើងនេះ។

ប្រទេសជិតខាងកម្ពុជា គឺជាស្នាដៃរៀបរៀងរួមគ្នាដោយក្រុមការងាររបស់គ្រឹះស្ថានហាតប៊ុកដែលមានសមាជិកចំនួន៥នាក់។ សៀវភៅមួយចំណងជើងនេះគឺជាសៀវភៅចំណេះដឹងបែបសង្គម នយោបាយ និងប្រទេសជាតិ ដែលយើងផ្ដោតសំខាន់លើការសិក្សាអំពីប្រទេសទាំងបីដែលស្ថិតនៅជិតខាងកម្ពុជា រួមមានប្រទេសថៃ វៀតណាម និងឡាវ​។ បុព្វហេតុចម្បងនៃការរៀបរៀងសៀវភៅនេះឡើង គឺដោយសារតែយើងជឿជាក់ថា ចំណេះដឹងអំពីប្រទេសដែលជាប់របងនឹងប្រទេសកម្ពុជារបស់យើងគឺជាចំណេះដឹងដ៏សំខាន់សម្រាប់កូនខ្មែរក្នុងការសិក្សាឈ្វេងយល់និងត្រៀមខ្លួនឱ្យបានល្អក្នុងការអភិវឌ្ឍប្រទេសរបស់យើង។ ត្រង់ចំណុចនេះ បងប្អូនមួយចំនួនប្រាកដជាងឿងឆ្ងល់ហើយថា ហេតុអ្វីបានជាការយល់ដឹងអំពីប្រទេសជិតខាង អាចជួយដល់ការអភិវឌ្ឍប្រទេសរបស់យើងបាន? ជាការពិត កម្ពុជានិងប្រទេសជិតខាងទាំងបីមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយគ្នាតាំងពីអតីតកាលរហូតមកទល់នឹងបច្ចុប្បន្ននេះ ហើយគ្រប់ទំនាក់ទំនងទាំងអស់សុទ្ធសឹងតែពាក់ព័ន្ធនឹងប្រយោជន៍រួមឬប្រយោជន៍របស់ភាគីនីមួយៗទាំងអស់។ អាស្រ័យហេតុនេះ ការមិនឈ្វេងយល់ពីប្រទេសជិតខាង អាចនឹងធ្វើឱ្យយើងខាតបង់ឱកាសក្នុងការទាញយកប្រយោជន៍ដ៏មានតម្លៃពីទំនាក់ទំនងទាំងនោះបាន។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាពីប្រទេសដទៃជាពិសេសប្រទេសដែលស្ថិតនៅជិតខាងយើងក៏ជាបច្ច័យល្អមួយសម្រាប់យើងក្នុងទទួលបាននូវគំនិតនិងវិធីសាស្រ្តល្អៗក្នុងការពង្រឹងប្រទេសរបស់យើងលើគ្រប់វិស័យ ព្រោះប្រទេសនីមួយៗសុទ្ធសឹងតែមានវិធីសាស្រ្តខុសៗគ្នាក្នុងការស្ដារនិងអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យបានកាន់តែរីកចម្រើន។

គួរបញ្ជាក់ផងដែរថា នៅក្នុងការរៀបរៀងសៀវភៅមួយនេះឡើង ក្រុមការងាររបស់យើងបានសិក្សាស្រាវជ្រាវរាវរក​ប្រភពឯកសារជាច្រើន ដែលរួមមានការចុះផ្សាយនៅលើសារព័ត៌មានជាតិនិងអន្តរជាតិ សៀវភៅមួយចំនួន ព្រមទាំងឯកសារស្រាវជ្រាវដោយអ្នកជំនាញមួយចំនួនផងដែរ។ ក្នុងនោះ យើងបានព្យាយាមធ្វើបច្ចុប្បន្នភាពព័ត៌មានជាច្រើនដើម្បីឱ្យវាសមស្របនឹងស្ថានភាពក្នុងពេលបច្ចុប្បន្ន ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ ដែលជាបញ្ហាសកលដ៏ធំមួយដែលបានចាប់ផ្ដើមកើតឡើងកាលពីដើម​ឆ្នាំ២០២០ កន្លងទៅនេះ និងបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន​។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវរបស់ក្រុមការងារយើងខ្ញុំក៏នៅតែមានខ្វះចន្លោះត្រង់ចំណុចមួយចំនួនជាពិសេសនៅត្រង់ចំពូកទី៣ ដែលនិយាយអំពីប្រទេសឡាវ ដោយសារការខ្វះខាតឯកសារ ប៉ុន្តែក្រុមការងាររបស់យើងនឹងបន្តស្រាវជ្រាវ ព្រមទាំងធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឱ្យកាន់តែមានភាពល្អប្រសើរសម្រាប់បោះពុម្ពផ្សាយនៅគ្រាក្រោយៗទៀត។

8

Share

Description

Additional information

ISBN

978-9924-539-77-3

Edition

1

Publisher

ហាតប៊ុក

Reviews

There are no reviews yet.

Be the first to review “ប្រទេសជិតខាងកម្ពុជា”