Description
អារម្ភកថា
ប្រធានក្រុម គឺជាមនុស្សដែលមានឋានៈជាអ្នកដឹកនាំផង អ្នកដើរតាមផង មានតួនាទីផ្សារភ្ជាប់គោលនយោបាយពីអ្នកគ្រប់គ្រងលំដាប់ខ្ពស់ ទៅកាន់អ្នកនៅក្រោមបង្គាប់ និងមានតួនាទីជំរុញឱ្យមនុស្សក្រោមបង្គាប់ធ្វើតួនាទីរបស់ខ្លួនដើម្បីសម្រេចតាមគោលដៅរួមគ្នា។
ប្រធានក្រុមគឺជាតំណែងដ៏មានកិត្តិយស មនុស្សភាគច្រើននឹងមានមោទកភាពនៅពេលបានឡើងតំណែងជា«ប្រធានក្រុម» តែប្រធានក្រុមថ្មីមិនតិចទេ បែរជារីករាយមិនបានយូរប៉ុន្មានទៅវិញ ព្រោះមានអាការៈ«ឡើងមិនទាន់ខ្ពស់…ក៏ចាប់ផ្តើមរងា»នៅពេលប្រឈមមុខនឹងការពិតដែលថា ការធ្វើតួនាទីប្រធានឱ្យសមនឹងកិត្តិយសនិងមោទកភាពនោះមិនមែនជារឿងងាយៗនោះទេ ព្រោះមានបញ្ហារាប់រយជំពូកចូលមកល្បងសមត្ថភាពច្រើនឡើងរឿយៗ។
ប្រធានក្រុម ក្រៅពីដើរតួនាទីក្នុងតំណែងដែលមកព្រមគ្នានឹងទំនួលខុសត្រូវដែលកើនឡើងហើយ នៅមកព្រមគ្នានឹងកម្លាំងសម្ពាធថ្មីៗដែលមិនធ្លាប់ជួបដូចកាលដែលគេនៅធ្វើជាបុគ្គលិកកម្រិតប្រតិបត្តិ។ មានមនុស្សជាច្រើនមានអារម្មណ៍ថា ខ្លួនឯងប្រៀបដូចជា«សាច់ហេមប៊ឺហ្គឺរ»ដែលត្រូវគាប ដោយនំប៉័ងពីរបន្ទះលើ-ក្រោម។
មួយទៀត ថែមទាំងត្រូវទ្រាំនឹងសម្ពាធពីខាងលើ (អ្នកគ្រប់គ្រងលំដាប់ខ្ពស់) ដូចជា សម្ពាធរឿងគោលដៅ ការរៀបគម្រោង ការរៀបចំយុទ្ធសាស្រ្ត ដែលត្រូវធ្វើឱ្យរួចរាល់តាមគោលដៅនិងទៀងពេល។
មួយវិញទៀតក៏ត្រូវទ្រាំផងដែរ ចំពោះបញ្ហាផ្សេងៗពីខាងក្រោម (បុគ្គលិកក្រោមបង្គាប់បញ្ជា)។ ក្នុងឋានៈប្រធានក្រុមការងារអាចត្រូវជួបនឹងស្ថានការណ៍មិនប្រាថ្នាដែលកូនចៅបានធ្វើ ដូចជា ខ្ជិលច្រអូស ធុញការងារ ខ្វះគំនិតច្នៃប្រឌិត ចំណាយពេលគ្មានប្រយោជន៍ ធ្វើការងារខុសជានិច្ច ខណៈជាមួយគ្នានោះរមែងមាននូវទង្វើរបស់យើងជាច្រើនប្រការផងដែរដែលប៉ះពាល់ចំពោះអារម្មណ៍របស់ក្រុមការងារ ដូចជា ខ្វះភាពជាអ្នកដឹកនាំចេះតែបញ្ជាការងារតែម្យ៉ាង មិនចេះបង្រៀន មិនយល់ចិត្តកូនចៅ ខ្វះភាពដាច់ខាត មិនចេះគ្រប់គ្រង រហូតធ្វើឱ្យកើតនូវបញ្ហាការធ្វើការងារតាមមក។ ទាំងនេះជាសភាពធ្ងន់ ដូច្នេះប្រធានក្រុមត្រូវព្យាយាមជម្នះឧបសគ្គទៅឱ្យបានប្រកបដោយគំនិតច្នៃប្រឌិត។
សៀវភៅមួយក្បាលនេះសរសេរឡើងមកដើម្បីជួយគាំទ្រជោគជ័យ របស់«ប្រធានក្រុម»គ្រប់លំដាប់ថ្នាក់ឱ្យអាចអភិវឌ្ឍនូវជំនាញនៃភាពជាប្រធានក្រុមដ៏ល្អនិងមានប្រសិទ្ធភាពនិងអាចជំរុញក្រុមការងារទៅកាន់គោលដៅបានប្រកបដោយជោគជ័យ។
អត្ថន័យក្នុងសៀវភៅនេះឈានរំលងទ្រឹស្តីនៃការគ្រប់គ្រងដែលមាននៅក្នុងតម្រា ព្រោះបានចម្រាញ់ចេញពីបទពិសោធការយល់ដឹងពីពិភពនៃការធ្វើការងារ ការធ្វើការងារជាមួយមនុស្សជាច្រើន។ នៅខាងក្នុងសៀវភៅនេះមានអាថ៌កំបាំងលើរឿងកំប៉ិកកំប៉ុក ដែលប្រធានក្រុមតែងតែមើលរំលង សូម្បីតែមានបង្កប់នូវបញ្ហាធំនៅខាងក្នុង ដូចជា ការធ្វើឱ្យអង្គភាពរឹងមាំដោយការបង្កើតតំបន់គ្មានពាក្យនិន្ទា គ្មានភាពខ្ជិលច្រអូស ការចាត់ការនឹងក្រុមការងារដែលធ្វើការខុសដោយវិធីដ៏ត្រឹមត្រូវ ការទំនុកបម្រុងការមានចំណែករួមរបស់ក្រុមការងារ ការអភិវឌ្ឍជំនាញចាំបាច់ដើម្បីក្លាយជាប្រធានក្រុមដ៏ល្អ ជាដើម។
ខ្ញុំសង្ឃឹមថាពាក្យណែនាំ គំនិត អាថ៌កំបាំង និងទិចនិចផ្សេងៗដែលមានក្នុងសៀវភៅមួយនេះ នឹងជាប្រយោជន៍ដល់ប្រធានក្រុមគ្រប់គ្នា ដើម្បីយល់ដឹងនិងយកទៅបំប្លែងប្រើបានយ៉ាងសមរម្យ ដើម្បីឱ្យអាចឡើងបានកាន់តែខ្ពស់ ដោយមិនរងា ប្រសិនបើចេះរកវិធីផ្សេងៗមកការពារ។
ទំព័រ 148
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.