Description
សៀវភៅប្រវត្តិសាស្ត្រ និងដំណើរនយោបាយពិភពលោក នេះត្រូវបានរៀបចំឡើងស្របទៅតាមកម្មវិធីសិក្សាជាតិ និងអ្នកសិក្សាទូទៅដើម្បីតម្រូវទៅតាមសេចក្តីត្រូវការ។
ក្នុងការរៀបចំមេរៀន គណៈកម្មការបច្ចេកទេសបានច្បុចយកនូវចំណុចសំខាន់ៗដែលគប្បីមិនត្រូវភ្លេច ហើយទុកលទ្ធភាពឱ្យ សាស្រ្តាចារ្យ សិស្សានុសិស្ស អ្នកសិក្សាទូទៅ ធ្វើការស្រាវជ្រាវផ្ទាល់ខ្លួនបន្ថែមទៀត ដើម្បីញ៉ាំងឱ្យសាស្រ្តាចារ្យ សិស្សានុសិស្ស និងអ្នកសិក្សាទូទៅ ធ្វើការស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាពឡើង។ ដូចនេះ សៀវភៅប្រវត្តិសាស្ត្រ និងដំណើរនយោបាយពិភពលោក នេះត្រូវចាត់ទុកជាជំនួយមួយតែប៉ុណ្ណោះ។
គណៈកម្មការបច្ចេកទេស បានខំរៀបចំឱ្យមានទំនាក់ទំនងពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយដើម្បីបង្ហាញនូវបុព្វហេតុ និងផលវិបាក ហើយប្រសិនបើអ្នកសិក្សាអាចចាប់បាននូវគោលគំនិតទាំងនេះ គឺចាត់ទុកថាបានសម្រេចមួយភាគធំនៃគោលដៅរបស់សៀវភៅនេះហើយ។
មេរៀននីមួយៗបញ្ចប់ដោយសំណួរ ដើម្បីត្រួតពិនិត្យឡើងវិញនូវការយល់ និងការចងចាំរបស់អ្នកសិក្សា។ សាស្រ្តាចារ្យអាចបន្ថែមបន្ថយសំណួរទាំងនោះទៅតាមអធ្យាស្រ័យរបស់ខ្លួន។
គណៈកម្មការបច្ចេកទេសប្រវត្តិវិទ្យាជឿជាក់ថា សៀវភៅប្រវត្តិសាស្ត្រ និងដំណើរនយោបាយពិភពលោក នេះអាចចាត់ទុកជាឧបករណ៍ និងជាជំនួយមួយដ៏សំខាន់ចំពោះសាស្រ្តាចារ្យក្នុងការបង្ហាត់បង្រៀន ហើយវាក៏ជាមិត្តមួយដ៏ប្រសើររបស់សិស្ស និងអ្នកសិក្សាក្នុងការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រផងដែរ។
ទំព័រ 275
ទំហំខ្នាត H= 20.5cm , W= 14.5cm
តែ ម៉េងហាប់, ម៉ៃ លន់, ឃិន សុខ, ម៉ក់ ភិន, ប៉េន ណាវុល
Reviews
There are no reviews yet.