ផ្លាស់ប្តូរជីវិតបានបើចិត្តមិនចុះចាញ់

យើងអាចផ្លាស់ប្ដូរជីវិតឱ្យល្អប្រសើរនិងអាចធ្វើឱ្យជីវិតនេះកាន់តែមានសេចក្ដីសុខបានជានិច្ច សុំត្រឹមតែមិនបោះបង់កម្លាំងចិត្តឬក្ដីសង្ឃឹមដោយសារតែហេតុការណ៍អាក្រក់ណាមួយដែលបានកើតឡើងចំពោះមុខនិងមិនបណ្ដោយឱ្យការភ័យខ្លាចឬបរិយាកាសសង្គមធ្វើជាមេដឹកនាំបញ្ជាលើឆាកជីវិតរបស់យើងទៅបានហើយ។
អ្នកគប្បីតាំងចិត្ដនិងប្រមូលអារម្មណ៍ឱ្យមូលប្រយុទ្ធជាមួយនឹងសមរភូមិនៃទោសកំហុស ឧបសគ្គ ឬទង្វើអាក្រក់គ្រប់បែបយ៉ាងដើម្បីជាមាគ៌ាដឹកនាំជីវិតឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។
តាមពិតទៅ ឱកាសដែលអាចសាងជីវិតថ្មីមានជានិច្ចដរាបណា​ យើងនៅមានដង្ហើមដកនិងនៅមានសេចក្ដីសង្ឃឹម ដូចមានពាក្យមួយគេនិយាយថា «នៅលើលោកនេះគ្មានអ្វីដែលស្ថិតស្ថេរទេ ​ហើយអ្វីៗគ្រប់យ៉ាងអាចផ្លាស់ប្តូរបានជានិច្ចដរាបណាពេលវេលានៅមាន»។
មនុស្សជោគជ័យតែងតែជាមនុស្សព្យាយាមតស៊ូ មិនចុះចាញ់ និងជម្នះ រាល់ឧបសគ្គលុះត្រាតែដល់ទីបំផុត។ បើសិនជាគេព្យាយាមតស៊ូស្វែងរកគ្រប់ មធ្យោបាយ​ គ្រប់កិច្ចកល​ គ្រប់យុទ្ធសាស្ដ្រ គ្រប់វិធីសាស្ត្រហើយ នៅតែមិនសម្រេចបានតាមគោលការណ៍នោះទៀត អ៊ីចឹងអ្នកបោះបង់វាចោលចុះ ដោយពុំចាំបាច់ស្ដាយអ្វីទាំងអស់ ហើយចូរចាប់ផ្ដើមដកដង្ហើមថ្មី គិតថ្មី ដើរសាថ្មី រកវិធីសាស្ដ្រថ្មី ញញឹមសាជាថ្មី នោះអ្នកនឹងឃើញនូវភាពជោគជ័យថ្មី ក្ដីសង្ឃឹមថ្មី និងទទួលបាននូវផលប្រយោជន៍ថ្មីក្នុងជីវិតអ្នកជាក់ជាមិនខាន។
សៀវភៅ«ផ្លាស់ប្តូរជីវិតបានបើចិត្តមិនព្រមចាញ់»ជាសៀវភៅដែលអាចតម្រង់ទិសដៅឬវិធីគិតដែលអាចជួយឱ្យជីវិតផ្លាស់ប្ដូរនិងមានសេចក្ដីសុខទៅបានព្រមទាំងជួយជំរុញចិត្តរបស់លោកអ្នកមិនឱ្យចុះចាញ់ចំពោះបញ្ហាងាយៗឡើយ។
«អ្នកនឹងមិនអាចចាញ់អ្វីៗឡើយ បើអ្នកមិនទទួលយកវាទេនោះ»។

ទំព័រ 99
ទំហំខ្នាត H= 20.5cm , W= 14.5cm

2

Share

Description

Additional information

ISBN

ISBN-0000

Edition

6

Publisher

រោងពុម្ពព្រៃស

Reviews

There are no reviews yet.

Be the first to review “ផ្លាស់ប្តូរជីវិតបានបើចិត្តមិនចុះចាញ់”