Description
មូលដ្ឋានគ្រឹះក្នុងការនិយាយមួយក្បាលនេះបានរួបរួមនិងរៀបរៀង ឡើងមកដោយសង្ឃឹមឱ្យសិស្សអាចប្រើជាឯកសារសម្រាប់ស្រាវជ្រាវដើម្បីឱ្យស្របនឹងកម្មវិធីសិក្សាដោយផ្តោតជាសំខាន់លើសិស្ស ហើយក៏សម្រាប់មនុស្សទូទៅដែលចង់អភិវឌ្ឍសិល្បៈការនិយាយរបស់ខ្លួនផងដែរ។
អត្ថន័យនៅក្នុងសៀវភៅមួយនេះប្រកបទៅដោយ ចំណេះដឹងមូលដ្ឋានទាក់ទងនឹងការនិយាយ ការអភិវឌ្ឍជំនាញមូលដ្ឋាននៃការនិយាយការវិភាគអ្នកស្តាប់ ការត្រៀមខ្លួននិយាយ ប្រភេទនៃការនិយាយ លក្ខណៈនៃការនិយាយប្រភេទផ្សេងៗ និងគំរូនៃការនិយាយក្នុងរបៀបផ្សេងៗ។ គ្រប់មេរៀនបានរៀបចំលំដាប់លំដោយពីងាយទៅកាន់រឿងស្មុគស្មាញខ្លាំងឡើងៗ ប្រើភាសាដែលសក្តិសមសម្រាប់សិស្សនិងមនុស្សទូទៅ អានងាយយល់ មានឧទារហណ៍ជាច្រើន អាចយកទៅបដិបត្តិ និងប្រើក្នុងជីវិតប្រចាំថ្ងៃបានភ្លាម។
សង្ឃឹមយ៉ាងមុតមាំថាមូលដ្ឋានគ្រឹះក្នុងការនិយាយមួយក្បាលនេះនឹងអាចជាប្រយោជន៍ដល់សិស្ស គ្រូ និងអ្នកដែលចាប់អារម្មណ៍នឹងការអភិវឌ្ឍជំនាញមូលដ្ឋាននៃការនិយាយបានយ៉ាងល្អ។
រៀបរៀងដោយ រស់ សុខឡាង
មូលវិចារដោយ
ទំព័រ 141
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.