Description
ការលក់ដូរ ឬការចរចាក្នុងរឿងអាជីវកម្មប្រៀបបីដូចជាការប្រឈមមុខដាក់គ្នានៅក្នុងសមរភូមិ បើមិនអាចរកចំណុចស្លាប់រស់របស់គូប្រយុទ្ធក្នុងថេរវេលាត្រឹមតែ ៣ នាទី និងមិនចេះប្រើយុទ្ធវិធី ផ្សេងៗមកផ្តួលរំលំសត្រូវបានទេ អាវុធដ៏មុតស្រួចផ្សេងៗរបស់សត្រូវនឹងចាក់ទម្លុះខួរក្បាលដ៏យឺតយ៉ាវរបស់អ្នក មុននឹងអ្នកលើកអាវុធរបស់អ្នកទៅប្រហារសត្រូវមិនខាន។
ជាការពិត មនុស្សយើងគ្រប់គ្នាមានចំណុចពិសេសរៀងៗខ្លួន ដែលជាការបញ្ជាក់ឱ្យអ្នកដទៃដឹងថា «គួរទៅយកចិត្តដោយរបៀបណា?» គប្បីមើលឱ្យឃើញនូវចំណុចផ្សេងៗទាំងអស់នោះ ព្រោះនឹងប្រាប់ឱ្យយើងបានដឹងថា តើយើងគួរធ្វើយ៉ាងណាដើម្បីច្របាច់នូវចំណុចស្លាប់រស់របស់សត្រូវ និងធ្វើឱ្យសត្រូវមិនអាចតបតមកយើងវិញបាន។ បើសិនធ្វើបានយ៉ាងនេះយើងនឹងអាចសម្រេចបាននូវគោលដៅក្នុងការគ្រប់អាជីវកម្មធុរកិច្ច និងការគ្រប់គ្រងការងារ នានាជាប្រត្យក្ស។
សៀវភៅមើលចិត្តមនុស្សធ្លុះតែមួយប៉ប្រិចភ្នែកមួយក្បាលនេះ គឺជាគម្ពីរសម្រាប់អ្នកលក់ដ៏កំពូល ដែលបានរួបរួម ចងក្រងនូវទិចនិចផ្សេងៗ ជាប្រយោជន៍ដល់អ្នកលក់ អ្នកធ្វើទីផ្សារ អ្នកធ្វើទំនាក់ទំនងសាធារណៈ ម្ចាស់ទំនិញ និងអ្នកប្រកបធុរកិច្ចតាំងពីខ្នាតតូច ខ្នាតមធ្យម ខ្នាតធំ ជាពិសេសប្រិយមិត្តអ្នកអានដែលចូលចិត្ត អានគ្រប់គ្នា។
បើជនណាបានអានទិចនិចទាំងអស់នេះនឹងទទួលបានពន្លឺដ៏ភ្លឺស្វាង អាចមើលចិត្តមនុស្សធ្លុះបានលឿន បានច្បាស់ និង ជឿជាក់ក្នុងចិត្តថា «ខ្លួនអាចដឹងចិត្តអ្នកទិញ ឬអតិថិជនបានយ៉ាងច្បាស់មុនពួកគាត់ហាមាត់និយាយ»។ ការដឹងរឿងអាថ៌កំបាំងផ្សេងៗចំពោះមនុស្សមុននឹងពួកគេហើបមាត់និយាយប្រាប់យ៉ាងនេះ អ្នកនឹងមិនចាញ់បោកមនុស្សផងគ្នាឡើយ។ ទីបំផុត អ្នកនឹងទទួលបានជោគជ័យក្នុងការលក់ ចេះយកចិត្តយកថ្លើម យល់ពីតម្រូវការរបស់ភាគីមួយទៀតបានយ៉ាងច្បាស់លាស់ ដែលនេះគឺជាគន្លឹះឈានទៅដល់អ្នកលក់ដ៏កំពូលយ៉ាងពិតប្រាកដ។
ទំព័រ 251
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.