យុទ្ធសាស្រ្តកម្ទេចឧបសគ្គឆ្ពោះទៅកាន់គោលដៅ

គោលបំណងសំខាន់ក្នុងសៀវភៅនេះគឺសង្កត់ធ្ងន់លើ«យុទ្ធសាស្រ្ត» ដែលជាបែបផែននៃការធ្វើការងារដើម្បីឆ្ពោះទៅកាន់ទីខាងមុខ។ ទីខាងមុខក្នុងទីនេះ គឺជាការស្ថាបនាខ្លួនឯងឡើងទៅលើជាលំដាប់រហូតដល់ទីមួយដ៏ខ្ពង់ខ្ពស់ហួសផុតពីការនឹកស្មាននៃអ្នកដទៃ។ ម្យ៉ាងទៀតទីដ៏ខ្ពង់ខ្ពស់នោះគឺជាការបានសម្រេចនូវអ្វីៗដែលខ្លួនចង់បានក្នុងជីវិត​។ ក្រៅពីនេះ​«យុទ្ធសាស្រ្ត»ត្រូវគេចាត់ទុកថាជាអាវុធដ៏មានឫទ្ធិសម្រាប់ស្ថាបនាក្រុមហ៊ុន​ឬប្រទេសជាតិឱ្យរីកចម្រើនកើតផលទៅមុខជា​​បន្តបន្ទាប់។ ព្រោះហេតុដូច្នេះ​«យុទ្ធសាស្រ្ត» ដើរតួនាទីដ៏សំខាន់សម្រាប់បម្រើប្រយោជន៍មនុស្សជាតិក្នុងគ្រប់វិស័យ។
យ៉ាងណាក៏ដោយ របស់ដែលអ្នកកំពុងតែកាន់នៅក្នុងដៃនេះមាន ការរៀបរាប់អំពី «គំនិត ប្រាជ្ញា ទំនាក់ទំនង ឬវិធីសាស្រ្ត» ជាដើម ដែលជារបៀបធ្វើយុទ្ធសាស្រ្តតាមលំនាំនៃរឿងនិទាន។ នៅចុងបញ្ចប់នៃរឿងនិទាន មានការបកស្រាយបន្ថែមទៅលើចំណុចសំខាន់ៗដើម្បីលោកអ្នកមានការងាយស្រួលក្នុងការឈ្វេងយល់ពីចំណុចគោលនីមួយៗនៃរឿងនិទាននោះ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនបានបកស្រាយបន្ថែមទាំងអស់នោះដែរ។ ការដែលមិនបានបកសា្រយបន្ថែមទាំងអស់ ព្រោះទុកឱកាសនេះឱ្យលោកអ្នកបានសង្កេតនិងស្វែងរកខ្លឹមសារ ព្រមទាំងអត្ថន័យនៅក្នុងផ្ទៃរឿងដោយខ្លួនឯង។
មួយទៀត ពាក្យថា«យុទ្ធសាស្រ្ត»នេះសំខាន់ខ្លាំងណាស់សម្រាប់ការយល់ដឹងនៅក្នុងជីវិត។ បើនៅក្នុងជីវិតមិនមានការយល់ដឹងពីពាក្យ​ថា«យុទ្ធសាស្រ្ត»នេះទេ នោះរឿងនៅក្នុងសង្គមយើងកាន់តែលំបាកក្នុងការយល់ដឹងណាស់ទៅទៀត នេះនៅមិនទាន់និយាយដល់រឿងដែលកើតឡើងក្នុងពិភពលោកផង​។ ចំណុចនេះចង់បញ្ជាក់ថា កាលបើខ្វះការយល់ដឹងពី«យុទ្ធសាស្រ្ត» ក៏ដូចជាខ្វះការយល់ដឹងយ៉ាងធំទូលំទូលាយដូច្នោះអ៊ីចឹងដែរ។ ដូច្នេះ «ក្បួនយុទ្ធសាស្រ្ត»នេះ យើងទាំងអស់គ្នាពិតជាចាំបាច់ត្រូវតែយល់។ ការដែលត្រូវតែយល់ ព្រោះថាក្បួនយុទ្ធសាស្រ្តនេះគឺជាជំនួយជួយដល់លោកអ្នកនិងធ្វើឱ្យលោកអ្នកអាចសម្រេចកិច្ចការធំបានទៅថ្ងៃអនាគត។
លោកអ្នកគួរជ្រាបថា ក្នុងអង្គភាពមួយឬក្នុងស្ថាប័នអាជីវកម្មមួយ សុទ្ធតែត្រូវយកនូវយុទ្ធសាស្រ្តមកប្រើទាំងអស់ ទើបអង្គភាពឬស្ថាប័នអាជីវកម្ម មួយនោះអាចដំណើរការនិងរីកចម្រើនទៅមុខបាន។  ចុះក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងម្នាក់ៗពិតជាមិនត្រូវការការយល់នូវពាក្យថា«យុទ្ធសាស្រ្ត»ពីរម៉ាត់នេះទេឬ? តាមពិតទៅ​«យុទ្ធសាស្រ្ត»មានលក្ខណៈពិសេសជាច្រើនដែលយើងគួរសិក្សានិងឈ្វេង​យល់ ព្រោះ«យុទ្ធសាស្រ្ត»មានអត្ថប្រយោជន៍ជាអនេកសម្រាប់លោកអ្នក។
មើលចុះ! ព្រោះតែ«យុទ្ធសាស្រ្ត» អ្វីៗត្រូវឈ្នះទៅជារហូត!
ទំព័រ 129
ទំហំខ្នាត H= 20.5cm , W= 14.5cm

2

Share

Description

Additional information

ISBN

ISBN-0000

Edition

0

Publisher

រោងពុម្ពព្រៃស

Reviews

There are no reviews yet.

Be the first to review “យុទ្ធសាស្រ្តកម្ទេចឧបសគ្គឆ្ពោះទៅកាន់គោលដៅ”