ល្បិចទល់មេឃបំបែកតាមក្បួនសាមកុក ភាគ2

សៀវភៅល្បិចទល់មេឃបំបែកតាមក្បួនសាមកុកភាគទី២ ជាភាគបញ្ចប់ដែលលោកអ្នកនាងកាន់នៅក្នុងដៃនេះជាសៀវភៅមានទឹកល្អបន្ត មកពីភាគទី១ដែលមានកម្រាស់ប្រមាណ២៥៦ទំព័រ។ សង្ឃឹមថាមិត្តអ្នកអានដែលបានអានរួចហើយបានទទួលបញ្ញាញាណនិងកំពុងតែទន្ទឹងរង់ចាំភាគទី២នេះបន្តទៀត ខ្ញុំមានសោមនស្សជាខ្លាំងដែលមានឱកាសបាន  បម្រើអារម្មណ៍មិត្តអ្នកអានក្នុងផ្លូវចិត្តវិញ្ញាណរហូតមកដល់ភាគបញ្ចប់នេះ ជាស្ថាពរ។
ចិនជាប្រទេសចាស់មួយដែលមានប្រវត្តិនៃការតស៊ូមកជាយូរយារណាស់មកហើយនិងមានសឹកសង្រ្គាមរាប់មិនអស់។ ​សង្រ្គាមទាំងនោះបង្ក​នូវហាយនភាពជាច្រើន តែសង្រ្គាមក៏បានសាងនូវវីរបុរសឱ្យកកើតនូវ​គំនិត ចំណេះដឹងនិងសមត្ថភាពជាច្រើនមកជាមួយដែរ​។ ក្នុងនោះសម័យសាមកុកជាផ្នែកមួយនៃប្រវត្តិការតស៊ូរបស់ចិន ជាសឹកសង្រ្គាម​ដែលមនុស្សទូទាំងពិភពលោកបានស្គាល់ច្រើនបំផុត។ នោះដោយសារសមត្ថភាពដែលបង្ហាញចេញពីយុទ្ធវិធីផ្សេងៗដែលអ្នកដឹកនាំសឹក​សង្គ្រាមក្នុងគ្រានោះយកមកប្រើនោះឯង។​​ យុទ្ធវិធីនានាក្នុងសង្គ្រាម​សាមកុកប្រៀបដូចជាពេជ្រដែលបញ្ចេញនូវពន្លឺដ៏ស្រស់ស្អាតជាទីបំផុតដែល​មនុស្សគ្រប់យុគគ្រប់សម័យនិយាយដល់។
សៀវភៅល្បិចទល់មេឃបំបែកតាមក្បួនសាមកុកនេះបានរួប​រួមនូវយុទ្ធវិធី​ដ៏​អស្ចារ្យក្នុងសឹកសង្រ្គាមសម័យសាមកុកមកវិភាគបែបស៊ីជម្រៅ សរុប ទុកជាមេរៀនដោយចាប់ផ្តើមពីការចាប់ធ្វើសង្រ្គាមរហូតដល់ស្ងប់សង្គ្រាម។​សូម្បីតែ​អ្នកដែលមិនធ្លាប់អានសាមកុកប្រសិនបើបានអានសៀវភៅល្បិចទល់មេឃបំបែកតាមក្បួនសាមកុកនេះ ក៏អាចនឹងដឹងរឿងសាមកុកដូចបានអានសាច់​រឿង​ទាំង​មូលនិងក្លាយទៅជាមនុស្សពូកែសរុបអត្ថន័យក្នុង បរិបទនានា ជាពិសេសនឹងក្លាយជាមនុស្សពូកែវិភាគដ៏អស្ចារ្យម្នាក់។ មិនថាអ្នកប្រកប​អាជីព​អ្វី ​អាយុ​តិចឬច្រើន អ្នកក៏អាចយកយុទ្ធវិធីទាំងនេះមកបំប្លែង​ប្រើ​ឱ្យ​កើត​ជា​ប្រយោជន៍ដល់ជីវិតការងារបានយ៉ាងទូលំទូលាយផងដែរ។ ហើយវានឹងបានជាជម្រើស​មួយក្នុងការបន្ថែមសតិបញ្ញា ចិត្តវិទ្យាបែបវិទ្យាសាស្រ្ត ជួយទ្រទ្រង់ឱ្យជីវិតអ្នក​មាន​ភាពរលូនសមបំណងនិងមានជីវិតក្នុងលោកនេះយ៉ាងស្រស់ត្រកាល​​ប្រកបដោយសេចក្តីសុខ។
សៀវភៅយុទ្ធវិធីឬឧបាយកលដែលល្អត្រូវតែជាតម្រាបែបវិទ្យា​សាស្ត្រ ព្រោះថាវិទ្យាសាស្រ្តគឺជាការពិត បើមិនប្រកាន់ភ្ជាប់ការពិត​ទេ​នោះរមែងតែមិនអាចយកជ័យជម្នះបានឡើយ។​ នៅក្នុងផ្នែកដ៏ស៊ីជម្រៅនៃសៀវភៅនេះយើងនឹងបានសិក្សាពីបុគ្គលដែលមានយុទ្ធវិធីកំពូលៗដូចជាខុងបេង ដែលជាមនុស្សលម្អិតគ្រប់ជ្រុងជ្រោយនិងអ្នកយុទ្ធសាស្ត្រកំពូលៗដទៃទៀត ទុក ជាមាគ៌ានាំនាវាជីវិតខ្លួនឱ្យភប់ប្រសព្វពើបប្រទះតែជ័យជម្នះ។ ក្រៅពីនេះ យើងនៅឃើញខុងបេងអាចមើលមេឃមើល​ដី មើលអាកាសធាតុ មើលជ័យភូមិមុនពេលរៀបចំផែនការនានា។ល។​ ដូច្នេះភាពជាអ្នកវិទ្យាសាស្រ្តរបស់ខុងបេង ធ្វើឱ្យខុងបេងក្លាយជាកំពូល​មនុស្សដែលមានមន្តអាគម ក្លាហានគួរឱ្យគោរពរាប់អានបំផុត។ ទាំងអស់នេះ​ជា​រឿងដែលអ្នកនឹងបានទទួលពីសៀវភៅមួយភាគចុងក្រោយនេះ។​ ការសិក្សាពីមនុស្សយ៉ាងល្អិតល្អន់និងការដឹងទាន់ចិត្តឬការគិតរបស់មនុស្សស៊ីជម្រៅ ទើបអាចនឹងរៀបចំឧបាយយកឈ្នះមនុស្ស យកឈ្នះចិត្ត និងអាចដណ្តើមទឹកដីរបស់គូសត្រូវបានឬ​អាចនិយាយបានថាវាជាសញ្ច័យធនដ៏មានតម្លៃកាត់ថ្លៃពុំបានមួយ។
វាពុំមែនជាការហួសហេតុពេកទេដែលខ្ញុំហ៊ាននិយាយថាសៀវភៅល្បិចទល់មេឃបំបែកតាមក្បួនសាមកុកនេះបើអ្នកណាបានអាននឹងទទួលបាននូវប្រយោជន៍ដ៏ច្រើនសើលលុបគឺ ភាវៈជាមនុស្សឈ្លាសប្រតិពលមានប្រតិភាណខ្ពស់ យល់ហេតុការណ៍បានវែងឆ្ងាយ ចេះប្រើមនុស្សបានយ៉ាងត្រឹមត្រូវ មិនធ្លាក់ជាជនរងគ្រោះព្រោះល្បិចជនខិលខូច ចេះរៀបចំផែនការធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ មានសិល្បៈក្នុងការនិយាយ  អាចនិយាយបញ្ចុះបញ្ចូលមនុស្សធ្វើការធំដុំឬស្លាប់រស់បាន វិធីសាងខ្លួនជាអ្នកធំមានបារមីនិងមានឥទ្ធិពល។ល។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តនិងភក្ដីភាពរបស់មិត្តអ្នកអានដែលបានចំណាយពេលដ៏មានតម្លៃ អានតាមដានសៀវភៅទាំងពីរភាគនេះចប់បរិបូរ សូមលោកអ្នកនាងជួបតែជោគជ័យសិរីវិបុលសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។
ទំព័រ 307
ទំហំខ្នាត H= 20.5cm , W= 14.5cm

5

Share

Description

Additional information

ISBN

ISBN-0000

Edition

0

Publisher

រោងពុម្ពព្រៃស

Reviews

There are no reviews yet.

Be the first to review “ល្បិចទល់មេឃបំបែកតាមក្បួនសាមកុក ភាគ2”