Description
នរណាក៏ចង់មានដែរ តែនឹងមានដោយវិធីណានោះ គឺជារឿង មួយផ្សេងទៀត។ ហើយអ្វីដែលត្រូវតែមានដោយខានមិនបាននោះ គឺ ការចេះរៀបចំវិធីគ្រប់គ្រងទ្រព្យសម្បត្តិ និងប្រាក់បំណុលរបស់ខ្លួនដាច់ខាតត្រូវតែច្បាស់លាស់ដាច់ខាត។
នៅពេលដែលមានប្រាក់ចំណូលមក តើយើងនឹងសន្សំ ឬចាយវាយដោយរបៀបណា? នេះទេជារឿងដែលសំខាន់នោះ។ ភាសារបស់ អ្នកវិទ្យាសាស្រ្តហៅថា«ការគ្រប់គ្រង និងការរៀបចំ»។
តើសេដ្ឋីទាំងឡាយមានវិធីក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ គេយ៉ាងណា ទើបទ្រព្យសម្បត្តិរបស់គេគង់វង្ស? នៅក្នុងសៀវភៅមួយ ក្បាលនេះបានប្រមូលវិធីនៃការប្រតិបត្តិ និងវិធីគិតគ្រប់យ៉ាងទាំងអស់ ដែលទាក់ទងនឹងការថែរក្សាទ្រព្យសម្បត្តិនិងរៀបចំទ្រព្យសម្បត្តិ។
នៅក្នុងលោកនេះគ្មាននរណាទៅខ្ចីប្រាក់ពីកន្លែងមួយទៅសង បំណុលកន្លែងមួយទៀតដូចជាច្រវាក់ ហើយទទួលបានជោគជ័យនៅ ក្នុងជីវិតរហូតក្លាយជាសេដ្ឋីនោះទេ។
តែមាន បើខ្ចីប្រាក់ពីកន្លែងមួយដើម្បីយកទៅវិនិយោគអាជីវកម្ម ពេលដែលចេញជាផ្លែផ្កាបានចំណេញហើយ ទើបយកប្រាក់ចំណេញនោះទៅសងបំណុល លក្ខណៈបែបនេះគឺជាវិធីប្រតិបត្តិរបស់អ្នកដែលមានអនាគតនិងអាចធ្វើជាសេដ្ឋីបានយ៉ាងងាយ។
មានវិធីនិងគំនិតជាច្រើន បានរួមនៅក្នុងសៀវភៅនេះទាំងអស់ សូមឱ្យតាមដានអានដោយការតាំងចិត្ត នោះនឹងមើលឃើញបានយ៉ាង ជាក់ច្បាស់នូវវិធីដើម្បីឱ្យអ្នកអាចនឹងបានធ្វើជាសេដ្ឋីម្នាក់។
Reviews
There are no reviews yet.