វិធីរៀនយកនិទ្ទេសA ផ្តើមចេញពីអ្នក

ដើម្បីប្រែក្លាយខ្លួនឯងឱ្យកា្លយជាសិស្សពូកែ យើងចាំបាច់ត្រូវលះបង់ពេលវេលាសប្បាយនិងគ្មានប្រយោជន៍ចោល ហើយស្តាប់នូវអ្វីដែលល្អៗនិងមានប្រយោជន៍ទាំងក្នុងសាលារៀននិងក្នុងសង្គម។​ ជាទូទៅ សិស្សដែលពូកែគឺតែងមានលក្ខណៈពិសេសប្លែកជាងសិស្សធម្មតា។
សិស្សពូកែមានគោលដៅច្បាស់លាស់ក្នុងធ្វើការងារអ្វីមួយ មិនថាគោលដៅនោះធំឬតូចទេ សិស្សពូកែតែងតែមានជាប់ខ្លួនជានិច្ច។
សិស្សពូកែជាទូទៅមានការតាំងចិត្តខ្ពស់ ព្រោះថា វាត្រូវការពេលវេលាច្រើនណាស់ដើម្បីធ្វើខ្លួននិងរៀនឱ្យពូកែនិងសម្រេចកិច្ចការធំបាន។ ប្រការនេះ សិស្សទូទៅពិបាកនឹងធ្វើណាស់ក្នុងសម័យកាលនៃបច្ចេកវិទ្យាដូចសព្វថ្ងៃនេះ។ ការតាំងចិត្តបានល្អ​ គឺជាសក្ខីភាពបញ្ជាក់ពីការគោរពខ្លួនឯងផងនិងផ្តល់តម្លៃឱ្យខ្លួនឯងផង។ ម្យ៉ាងវិញទៀត សិស្សពូកែតែងមានផែនការសកម្មភាពច្បាស់លាស់ គឺផែនការសកម្មភាពដែលជួយឱ្យអ្នកអាចសម្រេចគោលដៅបានដូចបំណងប្រាថ្នា។​
នាងខ្ញុំពិតជាមានសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានយកនិងបញ្ចេញនូវបទពិសោធផ្ទាល់ខ្លួន ទស្សនៈ និងការយល់ឃើញតាមរយៈសៀវភៅមួយក្បាលនេះ ចែករំលែក​ដល់សាធារណជនទូទៅ​និងជាពិសេសដល់ប្អូនៗសិស្សានុសិស្សដែលត្រៀមខ្លួនដើម្បីប្រឡូកក្នុងសមរភូមិការប្រលង មធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
ដ្បិតនាងខ្ញុំមិនមែនជាសិស្សពូកែទូទាំងប្រទេស តែនាងខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាអាននិងច្បិចយកទស្សនៈនិងគំនិតល្អៗ យកទៅពិចារណាយ៉ាងល្អិតល្អន់​ ហើយព្យាយាមរកឱ្យឃើញនូវភាពខ្លាំងរៀងៗខ្លួននិងបន្តបើកចិត្តឱ្យទូលាយទទួលយកគំនិតថ្មីៗឥតឈប់ឈរ។
ឆ្លៀតនៅក្នុងឱកាសនេះដែរ នាងខ្ញុំសូមឧទ្ទិសស្នាដៃនេះជូនដល់លោកតា សេង ឆៃ លោកយាយ ហ៊ុន តាំងអ៊ីម​ និងសម្តែងការដឹងគុណ       កតញ្ញូកតវេទីចំពោះលោកឪពុក គន់ សុផល និងអ្នកម្តាយ សេង គឹមអេងដែលលោកទាំងពីរបានប្រឹងប្រែងទាំងកម្លាំងកាយចិត្តទាំងយប់ទាំងថ្ងៃចិញ្ចឹមបីបាច់ថែរក្សាកូនតាំងពីតូចមក។ ការលើកទឹកចិត្តនិងការសន្តោសប្រណីរបស់លោកទាំងពីរបានធ្វើឱ្យកូនសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់។
ហើយក៏សូមថ្លែងអំណរគុណផងដែរដល់លោកគ្រូអ្នកគ្រូទាំងអស់ចាប់ពីមតេ្តយ្យសិក្សារហូតដល់វិទ្យាល័យគ្រប់មុខវិជ្ជា ដែលបានខិតខំប្រឹងប្រែងពន្យល់ ណែនាំ លើកទឹកចិត្ត និងពេលខ្លះពិន័យដើម្បីឱ្យនាងខ្ញុំទទួលបាននូវចំណេះដឹងដ៏មានសារប្រយោជន៍ដើម្បីប្រើប្រាស់នៅថ្ងៃអនាគត។
យ៉ាងណាមិញ នាងខ្ញុំក៏សូមអរគុណបងប្រុសជាទីស្រឡាញ់ដែលបានផ្គត់ផ្គង់ទាំងសម្ភារៈនិងស្មារតីសម្រាប់ការសិក្សា ព្រមទាំងបានផ្តល់នូវដំបូន្មានល្អៗ។ ក្រៅពីនេះ នាងខ្ញុំក៏សូមអរគុណលោកតា-លោកយាយ អ៊ំ-ពូ-មីងដែលបានជួយជាកម្លាំងចិត្តដល់នាងខ្ញុំរហូតមក​ ក៏ដូចជាមិត្តភក្តិនិងមិត្តរួមថ្នាក់ទាំងអស់គ្នាផងដែរ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានស្គាល់និងរាប់អានអ្នកទាំងអស់គ្នា។
នាងខ្ញុំក៏សូមអភ័យទោសរាល់ការ​សរសេរបើមានកំហុសខុសឆ្គងដោយអចេតនាត្រង់ចំណុចណាមួយ​ ឬក៏ការពិពណ៌នារបស់នាងខ្ញុំប្រើបា្រស់ពាក្យសម្តីមិនបានសមរម្យ​ រួមទាំងកំហុសឆ្គងផ្នែកអក្ខរាវិរុទ្ធត្រង់ចំណុចណានោះ ក៏សូមមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះផងចុះ។ នាងខ្ញុំពេញចិត្តទទួលយកនូវពាក្យរិះគន់តាមន័យស្ថាបនាទាំងឡាយពីលោកគ្រូ-អ្នកគ្រូ សិស្សច្បង-សិស្សប្អូន​គ្រប់ស្រទាប់ថ្នាក់ដោយក្ដីរីករាយ។
អឿន នីកា                                                                                  ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨
 
ការទទួលស្គាល់
«អឿន នីកា សិស្សឆ្នើមនិទ្ទេសA» ពាក្យនេះធ្វើឱ្យខ្ញុំពេញចិត្តនិងគោរពខ្លាំងណាស់។ ពេញចិត្តនិងគោរព ព្រោះខ្ញុំមិនមែនជាសិស្សពូកែ ហើយខ្ញុំស្រលាញ់ការអប់រំបំផុត។
ខ្ញុំសូមបញ្ជាក់ថា អត្ថន័យក្នុងសៀវភៅនេះ មិនមែនជាចង្កោម         ទស្សនៈ កម្រង់ចិត្តវិទ្យា ក្បួនគោលការណ៍ ឬជាបណ្ដុំយុទ្ធវិធីនោះទេ ប៉ុន្តែការសរសេរដែលចេញពីបទពិសោធផ្ទាល់ខ្លួនរបស់អ្នករៀនបាននិទ្ទេសA      បែបនេះ ខ្ញុំប្រាកដណាស់ថា វានឹងក្លាយទៅជាមគ្គទេសក៍ដ៏ច្បាស់លាស់សម្រាប់សិស្សានុសិស្សទូទៅដែលចង់រៀនបានពូកែដូចនាងដែរ។
មុននឹងខ្ញុំឈានដល់ការសម្រួលអត្ថបទរបស់នាង​ ខ្ញុំបានចំណាយពេលអានអត្ថបទរបស់នាងពីរទៅបីចប់។ ចំណុចល្អរបស់នាងដែលខ្ញុំបានរកឃើញមាន ទី១-វិធីសរសេររបស់នាងសាមញ្ញ តែអាចយកជាគំនិតបានជាពិសេសសម្រាប់សិស្សានុសិស្សដែលចង់ក្លាយជាសិស្សពូកែ។ ទី២-ជាសិស្សដែលមានបច្ចេកទេសរៀនដោយខ្លួនឯង(ស្វ័យសិក្សា)បានល្អ។ ទី៣- នាងមានទឹកដៃដ៏ប៉ិនប្រសប់ក្នុងការបញ្ចេញពីគំនិតដែលខ្លួនមានដល់អ្នកអានតាមរយៈសំណេរ។ ទី៤-ជាក្មេងស្រីម្នាក់ដែលមានទេពកោសល្យក្នុងការតែងនិពន្ធ(មិនដែលបានចូលរៀនវគ្គតែងនិពន្ធតែនិពន្ធបានល្អ)។​ ទី៥- ជាមនុស្សដែលស្រលាញ់ការអប់រំពិតៗនិងមានចំណុចពិសេសជាច្រើនទៀតបើអ្នកអានសៀវភៅនេះរហូតដល់ចប់ ប្រាកដណាស់ អ្នកនឹងអាចរកឃើញវាជាបន្ត។
ប្រការទាំងនេះហើយ ទើបខ្ញុំសម្រេចចិត្តបោះពុម្ពផ្សាយស្នាដៃនេះដើម្បីបង្កើតជាស្នាដៃប្រវត្តិសាស្ត្រសម្រាប់សិស្សានុសិស្សជំនាន់ក្រោយ។ហើយស្របពេលជាមួយគ្នានេះ គ្រឹះស្ថានយើងខ្ញុំកំពុងតែបើកឱកាសដល់អ្នកជំនាន់ក្រោយដើម្បីបង្ហាញស្នាដៃរបស់ខ្លួនលើទីផ្សារអប់រំផងនោះ ទើបយើងខ្ញុំសម្រេចចិត្តបោះពុម្ពដោយក្ដីរីករាយភ្លាមៗតែម្ដងទៅ។
ខ្ញុំជឿជាក់ថា ប្រសិនបើអ្នកទាំងអស់គ្នាគាំទ្រស្នាដៃដំបូងដ៏ល្អរបស់នាងនេះ​ អ្នកទាំងអស់គ្នានឹងបានឃើញនូវសមិទ្ធផលល្អៗបន្ថែមទៀតពីចំណេះដឹងនិងបទពិសោធរបស់នាងលេចចេញជាបន្តបន្ទាប់ទៀតឥតដាច់មិនខាន។
ប្រែសម្រួលដោយ ប្រាជ្ញ វិជ័យ
ទំព័រ 152
ទំហំខ្នាត H= 20.5cm , W= 14.5cm

3

Share

Description

Additional information

ISBN

ISBN-0000

Edition

0

Publisher

រោងពុម្ពព្រៃស

Reviews

There are no reviews yet.

Be the first to review “វិធីរៀនយកនិទ្ទេសA ផ្តើមចេញពីអ្នក”