វិធីសាស្រ្តជ្រើសរើសនិងរក្សាបុគ្គលិកល្អៗ

សៀវភៅនេះបាននិពន្ធសម្រិតសម្រាំងឡើងសម្រាប់អ្នកគ្រប់គ្រង ប្រធាន សហគ្រិន ឬអ្នកដឹកនាំធុរកិច្ចដែលមានតួនាទីក្នុងការជ្រើសរើសបុគ្គលិកដែលជាផ្នែកមួយនៃការទទួលខុសត្រូវរបស់គាត់ឬនាង។
នៅក្នុងមេរៀននីមួយៗ អ្នកនឹងបានរៀនពីគំនិត យុទ្ធសាស្ត្រ និងទិចនិកដ៏សំខាន់ដែលអ្នកអាចប្រើការបានភ្លាមៗ ដើម្បីជ្រើសរើសបុគ្គលិកបានល្អនិងធ្វើឱ្យការអនុវត្តការងាររបស់ពួកគេប្រសើរឡើងនៅពេលពួកគេចាប់ផ្តើមបំពេញការងារ។
មនុស្សជាច្រើនបានក្លាយជាអ្នកគ្រប់គ្រងដោយចៃដន្យ ដូច្នេះពួកគេមិនបានត្រៀមខ្លួនឱ្យបរិបូរដើម្បីបំពេញការងារឱ្យល្អឡើយ។ ក្នុងនាមជាអ្នកដឹកនាំ ពួកគេត្រូវតែស្វែងរកមនុស្សដែលមានសមត្ថភាពមកសម្ភាស ជ្រើសរើស និងចាត់ចែងឱ្យពួកគេបំពេញការងារដែលកំណត់ពីជោគជ័យ។
ជាទូទៅ ត្រូវទទួលស្គាល់ថា នៅក្នុងចំណោមពួកយើងមិនសូវបានត្រៀមខ្លួនបានល្អទុកជាមុនដើម្បីធ្វើការជ្រើសរើសនិងថែរក្សាបុគ្គលិកល្អៗ ទេ។ វាជាសិល្បៈនិងជំនាញមួយដែលអាចរៀនបានតាមរយៈបទពិសោធជាក់ស្ដែង។ ជារឿយៗ យើងចាត់ទុកថា តំណែងទំនេរជាបញ្ហាដែលត្រូវដោះស្រាយឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ទើបយើងអាចត្រឡប់មកធ្វើការងារពិតប្រាកដរបស់យើងវិញ។ ដូច្នេះទើបយើងមើលមិនឃើញពីការពិតដែលថា ការជ្រើសរើសមនុស្សល្អៗជាការទទួលខុសត្រូវដ៏សំខាន់នៃការងារពិតប្រាកដរបស់យើងទេ។
នៅពេលដែលពួកគេបានជ្រើសរើសនរណាម្នាក់ទោះបីជាត្រឹមត្រូវក៏ដោយឬមិនត្រឹមត្រូវក៏ដោយ អ្នកគ្រប់គ្រងជាច្រើនមិនបានច្បាស់លាស់ ឬដឹងច្បាស់ថា ពួកគេអាចធ្វើនិងនិយាយអ្វីពិតប្រាកដទៅកាន់និយោជិត ដើម្បីបង្កើននិងថែរក្សាភក្តីភាព ការតាំងចិត្ត និងភាពពុះពោរចំពោះការងារនិងក្រុមហ៊ុននោះទេ។ ជាលទ្ធផល ពួកគេរមែងធ្វើនិងនិយាយអ្វីមួយដែលបំផ្លាញផលិតភាពនិងលទ្ធផលការងារជំនួសឱ្យការបង្កើនវា។
ប្រសិនបើអ្នកបានទទួលស្គាល់ថា ខ្លួនឯងស្ថិតក្នុងស្ថានភាពដែលបានរៀបរាប់នេះ សៀវភៅនេះគឺសម្រាប់អ្នកហើយ។ វាផ្តល់ឱ្យអ្នកនូវក្បួនយុទ្ធសាស្ត្រល្អៗនិងបានពិសោធរួចហើយដែលអាចប្រើការបានភ្លាមៗដើម្បីធ្វើឱ្យលទ្ធផលរបស់អ្នកក្នុងការជ្រើសរើសបុគ្គលិកល្អឱ្យកាន់ក្នុងតំណែងសំខាន់ ហើយបន្ទាប់មកទទួលបានលទ្ធផលដ៏ល្អបំផុតពីពួកគេ នៅពេលពួកគេបានចាប់ផ្តើមបំពេញការងារ។
អ្នកនឹងបានឃើញរបកគំហើញដ៏អស្ចារ្យឬរូបមន្តដ៏អាថ៌កំបាំងនៅក្នុងទំព័រខាងមុខ។ វាមិនមានទ្រឹស្តីអរូបីឬប្រព័ន្ធដ៏សាំញ៉ាំនោះទេ។ អ្វីដែលអ្នកនឹងបានរៀន គឺជាគោលការណ៍អាចប្រើការបានដែលមានលក្ខណៈសាមញ្ញនិងអនុវត្តបានពិតប្រាកដ។ វានឹងធ្វើឱ្យអ្នកទទួលបានលទ្ធផលកាន់តែប្រសើរឡើងចាប់តាំងពីនាទីដំបូងដែលអ្នកអនុវត្តវា។
អ្នកគ្រប់គ្រងជាច្រើន ទោះបីជាពួកគេមានបទពិសោធច្រើនប៉ុនណាក៏ដោយ ពួកគេមិនបានដឹងឬមិនបានអនុវត្តគោលការណ៍នេះទេ។ ពួកគេធ្វើការជ្រើសរើសតាមលក្ខណៈស្មានៗនិងព្រាវៗ ដោយពឹងលើសភាវគតិឬលក្ខណៈដែលអាចសម្គាល់បានសើៗពីបេក្ខជន។ ពួកគេមានអារម្មណ៍មិនសុខស្រួលជាមួយដំណើរការ ហើយព្យាយាមធ្វើវាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ នៅពេលពួកគេបានជ្រើសរើសនរណាម្នាក់រួចហើយ ពួកគេគ្រប់គ្រងនិងលើកទឹកចិត្តបុគ្គលិកនៅក្នុងវិធីសាស្ត្រព្រាវៗនិងគ្មានរបៀបរៀបរយ។ អ្នកគ្រប់គ្រងខ្លះរហូតយល់ខុសថា សកម្មភាពទំនាក់ទំនងជាមួយបុគ្គលិកដូចជាការរំខានចំពោះពេលវេលាដ៏មមាញឹករបស់ខ្លួន ដែលត្រូវធ្វើឱ្យបានឆាប់បំផុតទៅវិញ។
នៅពេលដែលអ្នកបានអានសៀវភៅនេះ ឥរិយាបថរបស់អ្នកចំពោះការជ្រើសរើសនិងការជួលបុគ្គលិកនឹងផ្លាស់ប្តូរក្នុងផ្លូវវិជ្ជមាន។ អ្នកនឹងបានរៀនពីវិធីក្លាយជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់នៅក្នុងតំណែងដ៏សំខាន់បំផុត ដែលកំណត់ពីជោគជ័យរបស់អ្នកនៅក្នុងអាជីពរបស់អ្នក ច្រើនជាងអ្វីៗផ្សេងទៀតដែលអ្នកធ្លាប់ធ្វើ។ នៅក្នុងការអានរយៈពេលមួយម៉ោង អ្នកនឹងទទួលបានគំនិតដ៏សំខាន់បំផុតដើម្បីបង្កើនល្បឿននៃការជ្រើសរើសនិងថែរក្សាបុគ្គលិកល្អដែលត្រូវបានអនុវត្តដោយអ្នកគ្រប់គ្រងដ៏ល្អនៅក្នុងក្រុមហ៊ុនធំៗមកពីគ្រប់ទីកន្លែង។
តាមរយៈការប្រតិបត្តិតាមសៀវភៅនេះនិងអនុវត្តគោលការណ៍ដែលអ្នកបានរៀន អ្នកនឹងក្លាយជាអ្នកគ្រប់គ្រងដ៏មានប្រសិទ្ធភាពម្នាក់ក្នុងក្រុមហ៊ុនរបស់ខ្លួន។ លទ្ធផលរបស់អ្នកដល់ក្រុមហ៊ុននឹងកើនឡើង។ ការពេញចិត្តនិងអារម្មណ៍មានសមត្ថភាពរបស់អ្នកនឹងកើនឡើង។ សមត្ថភាពរបស់អ្នកក្នុងការធ្វើអ្វីមួយបានឆាប់រហ័សនិងកាន់តែងាយស្រួលតាមរយៈអ្នកដទៃនឹងទៅហួសពីកម្រិតនៃលទ្ធផលនិងសមត្ថភាពបច្ចុប្បន្នរបស់អ្នក។ អនាគតរបស់អ្នកក្នុងឋានៈជាអ្នកគ្រប់គ្រង ចៅហ្វាយ ប្រធាន សហគ្រិន ឬអ្នកដឹកនាំធុរកិច្ច នឹងគ្មានដែនកំណត់នោះឡើយ។
ទំព័រ 122
ទំហំខ្នាត H= 20.5cm , W= 14.5cm
សម្រួលអត្ថបទ ប្រាជ្ង វិជ័យ

3

Share

Description

Additional information

ISBN

ISBN-0000

Edition

0

Publisher

រោងពុម្ពព្រៃស

Reviews

There are no reviews yet.

Be the first to review “វិធីសាស្រ្តជ្រើសរើសនិងរក្សាបុគ្គលិកល្អៗ”