សង្គ្រាមជីវិត

សង្រ្គាមជីវិតតើមានន័យដូចម្តេច? គឺមានន័យថាជាការប្រយុទ្ធជាមួយនឹងជីវិតខ្លួនឯង ដោយធ្វើឱ្យខ្លួនឯងសម្រេចបាននូវលទ្ធផលដ៏ធំធេង ក្នុងនោះមានដូចជា កិត្តិយស  កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ និងឧត្តមភាពដ៏ខ្ពង់ខ្ពស់ ដែលវាមានតម្លៃយ៉ាងគ្រប់គ្រាន់ក្នុងការឱ្យមនុស្សនៅក្នុងសង្គមគេទទួលស្គាល់និងលើកតម្កើង។
តើត្រូវធ្វើសង្រ្គាមយ៉ាងដូចម្តេចទើបអាចឈ្នះជីវិតបាន? ហើយតើនៅក្នុងខ្លួនរបស់អ្នកត្រូវមានអាវុធអ្វីខ្លះដើម្បីធ្វើសង្រ្គាមជីវិតមួយនេះ?
គឺអ្នកត្រូវធ្វើសង្រ្គាមជីវិតទៅតាមបែបផែននៃយុទ្ធសាស្រ្តនិងសិល្បៈដែលនៅក្នុងសៀវភៅនេះ ហើយខ្ញុំនឹងបង្ហាញជូននូវទ្រឹស្តី យុទ្ធសាស្រ្ត និងសិល្បៈនៅក្នុងពាក់កណ្តាល      នៃសៀវភៅនេះឱ្យស៊ីជម្រៅទុកជាការនាំផ្លូវដល់លោកអ្នក។ ប៉ុន្តែអ្នកត្រូវមានអាវុធដូចខាងក្រោមនេះគឺ៖
១.ការតស៊ូយ៉ាងស្វិតស្វាញ
២.ការមានសេចក្តីអត់ធ្មត់ក្នុងកម្រិតមិនធម្មតា
៣.ត្រូវមានការសិក្សា ការចេះដឹង ការអាន និងជំនាញ
៤.ត្រូវមានប្រាជ្ញា និងការយល់ដឹងទូលំទូលាយ
៥.ត្រូវចេះយុទ្ធសាស្រ្តនិងសិល្បៈ
នៅក្នុងខ្លួនរបស់អ្នកត្រូវមានអាវុធ៥យ៉ាងនេះឯងដើម្បីច្បាំងនឹងជីវិត។
នៅក្នុងសៀវភៅនេះ ខ្ញុំសូមប្រើពាក្យថា “តស៊ូ” ឬ “ព្យាយាមប្រឹងប្រែង” ជំនួសឱ្យពាក្យថា “ការប្រយុទ្ធ” ឬ “ច្បាំង” នឹងជីវិត។
អ្នកត្រូវដឹងថាជីវិតក៏ជាការធ្វើសង្រ្គាមមួយដែរ។ ដូច្នេះដើម្បីប្រយុទ្ធឈ្នះសង្រ្គាមជីវិតនោះ អ្នកត្រូវចេះយុទ្ធសាស្រ្តនិងសិល្បៈដើម្បីធ្វើកិច្ចការងាររបស់ខ្លួនឱ្យសម្រេច។
ក្រៅពីចេះយុទ្ធសាស្រ្តនិងសិល្បៈហើយ អ្នកក៏ត្រូវចេះចំណេះដឹងមួយទៀត នោះគឺចំណេះដឹងខាងការរកលុយ។ ចំណេះដឹងនេះ វានឹងធ្វើឱ្យការច្បាំងរបស់អ្នកនៅក្នុងជីវិតនេះ សម្រេចជោគជ័យ។ ជីវិតមានតែមួយ ប៉ុន្តែអ្នកត្រូវមានអ្វីៗជាច្រើនដើម្បីផ្ដល់ន័យឱ្យជីវិតក្នុង លោកជាក់ស្ដែងនេះ ក្នុងនោះមានដូចជា ការមានលុយច្រើន ការមានឋានៈ ការមានតំណែង ឬ         ភាពជាម្ចាស់លើអ្នកដទៃដោយភាពជាអ្នកមានអាជីវកម្មផ្ទាល់ខ្លួនជាដើម។ សៀវភៅនេះនឹងលើកយកមកបង្ហាញជូននូវចំណេះដឹងទាំងនេះទុកជាអំណានបានជាផ្លូវ។
យ៉ាងណាក៏ដោយ ជីវិតត្រូវឆ្ពោះទៅមុខជានិច្ចដោយមិនអាចនៅទ្រឹងក្នុងមួយកន្លែង ឬដើរថយក្រោយនោះឡើយ។ បើអ្នកនៅទ្រឹងក្នុងមួយកន្លែងឬក៏ដើរថយក្រោយ នោះជីវិតនឹងជួបប្រទះនូវភាពព្រៃផ្សៃ គឺជីវិតរបស់អ្នកនឹងបាត់បង់នូវអ្វីៗគ្រប់បែបយ៉ាង ដូចជា លុយកាក់ ទ្រព្យសម្បត្តិ និងកិត្តិយសជាដើម ។ល។ ហើយដែលកាន់តែព្រៃផ្សៃជាងនេះទៅទៀត ជីវិតនឹងវាយប្រហារអ្នកឱ្យចាញ់ច្រាបតែម្តងនាតំណាក់កាលចុងក្រោយ។ លុះដល់ពេលនោះ ឱកាសឬអ្វីៗល្អក៏នឹងលែងផ្តល់ឱ្យអ្នកទៀតដែរ ព្រោះពេលវេលាក៏អស់ ឯសមត្ថភាពក៏លែងមាន។
ព្រោះតែជីវិតមានភាពព្រៃផ្សៃដូច្នេះឯងទើបអ្នកត្រូវធ្វើការច្បាំងនឹងជីវិត ហើយគប្បីយកឈ្នះជីវិតដោយភាពមានបាន ដោយការមានលុយច្រើន និងការសម្រេចបាននូវឧត្តមភាពដ៏ខ្ពង់ខ្ពស់ក្នុងការរស់នៅ។ ហើយជាពិសេសបំផុតនោះ គឺការធ្វើឱ្យខ្លួនឯងបានឡើងទៅលើជាលំដាប់ដោយប្រាសចាកខ្លួនចេញពីវណ្ណៈទាំង៣នៅក្នុងសង្គម។
ទំព័រ 197
ទំហំខ្នាត H= 20.5cm , W= 14.5cm

4

Share

Description

Additional information

ISBN

ISBN-0000

Edition

0

Publisher

រោងពុម្ពព្រៃស

Reviews

There are no reviews yet.

Be the first to review “សង្គ្រាមជីវិត”