Description
ដើរអុកនៅត្រូវគិត ចុះដើរជីវិតមិនគិតម្ដេចនឹងកើត? ដំណើរជីវិតនៃមនុស្សម្នាក់ៗបើសាមីខ្លួនមិនចេះរៀបចំដោយដៃខ្លួនទេនោះ កុំសង្ឃឹមថានឹងមាននរណាម្នាក់មករៀបចំឱ្យសូម្បីព្រះជាម្ចាស់ក៏ដោយចុះ ដូចពាក្យគេថាព្រះជាម្ចាស់ជួយតែនរណាដែលចេះជួយខ្លួនឯងប៉ុណ្ណោះ អ្នកដែលមិនចេះជួយខ្លួនឯងមិនត្រឹមតែព្រះមិនជួយទេ ថែមទាំងនិន្ទាទៀតផង។
តើអ្នកប្រាថ្នាអ្វីអំពីជីវិតនាពេលអនាគត? ទោះបីជាអ្នកប្រាថ្នាអ្វីក៏ដោយចុះ ការរៀនពីរបៀបដើរឬសិល្បៈដើរជាអ្វីដែលចាំបាច់បំផុតមិនអាចមើលរម្លង់បាន ពោលគឺរៀនពីរបៀបគិត, របៀបធ្វើ, របៀបនិយាយដើម្បីញុំាងឱ្យជីវិតមួយនេះបានពេញលក្ខណៈមែនទែន ហើយរបៀបទាំងនេះមាននៅក្នុងសៀវភៅដែលលោកអ្នកនាងកញ្ញាមាននៅក្នុងដៃនេះហើយ។
ក្នុងសំណេរដែលខ្ញុំបានរៀបរៀងនេះមិនបានបកស្រាយជាចំណុចជាប្រព័ន្ធទេ បកស្រាយតែសេចក្ដីពន្យល់ងាយៗនិងដៅយកតែចំណុចណាដែលមានប្រយោជន៍ដល់ការងារជាក់ស្ដែងប៉ុណ្ណោះ ប្រសិនបើលោកអ្នកនាងកញ្ញាត្រូវការបែបនោះ សូមស្វែងរកបន្ថែមទៀតចុះដែលមាននៅក្នុងសៀវភៅជាច្រើន។ ដោយដឹងថាការរៀបរៀងសៀវភៅនេះបានអានិសង្ឃ ច្រើន ខ្ញុំសូមលើកបុណ្យនេះជូនដល់បុព្វបុរសខ្មែរទាំងអស់ដែលបានពលីដើម្បីជាតិនិងបុព្វការីរបស់ខ្ញុំទាំងអស់ សូមឱ្យលោកគ្រប់រូបសោយក្នុងសុខគតិភពកុំបីខានឡើយ។
ទំព័រ 209
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.