Description
ញុំគាំទ្រគោលការណ៍៤ប្រការគឺគោលការណ៍នៃក្ដីស្រឡាញ់ ប្រាជ្ញា ការបែរមកមើលខ្លួនឯង និងភាពរីកចម្រើន ដើម្បីសាងសេចក្ដីសុខឱ្យពិភពលោក។ សៀវភៅមួយក្បាលនេះគឺជាការប្រមូលការនិយាយរបស់ខ្ញុំដែលបានឱ្យទម្ងន់ទៅលើគោលការណ៍ទី៤គឺ គោលការណ៍នៃភាពរីកចម្រើនហើយការដែលខ្ញុំបាននិយាយទាក់ទងនឹងរឿងភាពមានបាន ការអភិវឌ្ឍខ្លួន សេចក្ដីសុខ និងជោគជ័យនោះមិនមែនគ្រាន់តែមើលតាមរយៈទស្សនៈផ្លូវលោកប៉ុណ្ណោះទេ ប៉ុន្តែជាការមើលតាមទស្សនៈដ៏ខ្ពង់ខ្ពស់របស់លោកខាងមុខ ដែលគួរតែជារឿងដែលមនុស្សភាគច្រើនចាប់អារម្មណ៍។
សៀវភៅមួយក្បាលនេះគឺជាសៀវភៅដែលល្អបំផុតដែលនិយាយទាក់ទងនឹងទ្រឹស្ដីនៃជោគជ័យ ដែលខ្ញុំហ៊ានអះអាងចំពោះមិត្តអ្នកអានគ្រប់គ្នាដោយភាពជឿជាក់១០០%។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាអានវាដដែលៗម្ដងហើយម្ដងទៀត។ ខ្ញុំជឿជាក់ថាអ្នកនឹងអាចសម្រេចជោគជ័យពិតប្រាកដនិង អាចអភិវឌ្ឍចិត្តវិញ្ញាណដ៏អាថ៌កំបាំងនិងមានថាមពលបាន។
ទំព័រ 124
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.