Description
ទស្សនៈមួយបាននិយាយថា “គ្មានបុរសជោគជ័យណាដែលគ្មានស្រ្តីពូកែនៅពីក្រោយនោះទេ” ដែលនេះអាចជាមូលហេតុសំខាន់មួយដែលធ្វើឱ្យយើងខ្ញុំស្រាវជ្រាវនិងសរសេរសៀវភៅនេះឡើង។ សៀវភៅ «ស្រ្តីដែលនៅពីក្រោយបុរសខ្លាំង» ជាសៀវភៅមួយក្នុងចំណោមសៀវភៅមួយចំនួនរបស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក ដែលសរសេរអំពីស្រ្តីដែលរួមមានសៀវភៅ ស្រ្តីដែកថែប ថាមពលស្រ្តី និងពិភពលោកពីរពណ៌។
ខុសពីសៀវភៅ “ថាមពលស្រ្តី” ដែលជាកម្រងទស្សនៈខ្លីអំពីស្រ្តី ហើយខុសពីសៀវភៅ “ពិភពលោកពីរពណ៌” ដែលបង្ហាញពីភាពខុសគ្នារវាងស្រ្តីនិងបុរសទាំងលក្ខណៈវិទ្យាសាស្រ្តទាំងចិត្តសាស្រ្ត ហើយប្រហាក់ប្រហែលគ្នានឹងសៀវភៅ “ស្រ្តីដែកថែប” សៀវភៅ “ស្រ្តីដែលនៅពីក្រោយបុរសខ្លាំង” នឹងបង្ហាញជូនបងប្អូនអ្នកអានអំពីដំណើរជីវិតនិងមេរៀនសំខាន់ៗអំពីស្រ្តីដែលជាភរិយាបុរសខ្លាំងៗ ក្នុងលោកចំនួន៦រូប ដែលជាអ្នកជំនួញនិងអ្នកនយោបាយ។ ក្នុងនាមជាស្រ្តីដែលនៅពីក្រោយ ពេលខ្លះនៅពីមុខ ហើយពេលខ្លះទៀតនៅជាមួយ ពួកគាត់តែងតែជាមនុស្សដែលសំខាន់បំផុតក្នុងការជួយជ្រោមជ្រែងស្វាមីរបស់ខ្លួនឱ្យជោគជ័យក្នុងកិច្ចការជំនួញ នយោបាយ ការដឹកនាំប្រទេស ក៏ដូចជាកិច្ចការមនុស្សធម៌ផ្សេងទៀត។
Reviews
There are no reviews yet.