Description
ដូចដែលយើងបានដឹងហើយថា ស្ថានតំណាងកម្ពុជានៅបរទេស គឺជាស្ថាប័នបំពេញមុខងារជាតំណាងនៃព្រះរាជាណាចក្រកម្ពុជានិងជាសេនាធិការឱ្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ(កបទ.សអ) មានតួនាទីដ៏សំខាន់ក្នុងការបម្រើគោលនយោបាយឱ្យរាជរដ្ឋាភិបាលលើគ្រប់វិស័យ។
ដើម្បីឆ្លើយតបគោលនយោបាយខាងលើ រាជរដ្ឋាភិបាលកម្ពុជានិង កបទ.សអ បានចាត់មន្រ្តីការទូតឱ្យបំពេញមុខងារនិងភារកិច្ចនៅតាមស្ថានតំណាងនីមួយៗស្របតាមការកំណត់និងគោលការណ៍ច្បាប់ជាតិនិងអនុសញ្ញាអន្តរជាតិរៀងៗខ្លួន។
ក្នុងគោលបំណងញែកឱ្យបានច្បាស់រវាងភ្នាក់ងារការទូតនិងមន្រ្តីកុងស៊ុល ដំណាក់កាលទី១ ខ្ញុំបាទបាននិពន្ធនិងរៀបរៀងសៀវភៅ “អគ្គកុងស៊ុល” តែប៉ុណ្ណោះ រីឯសៀវភៅ “ឯកអគ្គរាជទូត” ខ្ញុំបាទនឹងនិពន្ធនិងរៀបរៀងនៅដំណាក់កាលទី២ជាបន្ទាប់ទៀត ប្រសិនបើកាលៈទេសៈផ្តល់ឱ្យ។
Reviews
There are no reviews yet.