Description
សៀវភៅ«អាថ៌កំបាំងជោគជ័យត្រឹមកឡើងលើ» នេះចាត់ទុកថាគឺជាការទទួលខុសត្រូវមួយ ដែលក្នុងនាមជាអ្នករៀបរៀងពិតជារីករាយនិងតាំងចិត្តជាខ្លាំងប្រកបដោយជំនឿជាក់ ដែលមានចំណែកចូលរួមជាមួយនឹង មនុស្សល្អៗជួយកសាងសង្គមរបស់យើង។
កម្មវិធី ដាំដើមជីវិត ដែលមានខ្ញុំជាអ្នកបកស្រាយក្នុងកម្មវិធីនេះតែងតែនិយាយថា «កុំរៀនតែប្រវត្តិសាស្រ្តរបស់អ្នកដទៃ តែត្រូវផ្ដើមសាងប្រវត្តិសាស្ត្រដើម្បីឱ្យអ្នកដទៃរៀន»។ ខ្ញុំបានសាងនូវប្រវត្តិសាស្រ្តជាអ្នក តស៊ូមិនព្រមចុះចាញ់ចំពោះជោគវាសនា ខ្ញុំចូលចិត្តរត់ចូលទៅរកឱកាស ហ៊ានតទល់ជាមួយបញ្ហា ដើម្បីផ្លាស់ប្តូរជីវិតដែលព្រហ្មលិខិតឱ្យកើតមកជួបការលំបាក គ្រួសារក្រីក្រ និងមានឪពុកម្តាយជាកសិករ។
ដោយមានក្តីប្រាថ្នាដ៏លើសលុបមានមកតាំងតែពីតូចចូលចិត្តរៀន ចូលចិត្តសិក្សារកពុទ្ធិចំណេះដឹងដាក់ខ្លួនជានិច្ច ប្រឹងប្រែង ព្យាយាម តស៊ូ ពុះពារគ្រប់វិធីដើម្បីឱ្យខ្លួនបានរៀនសូត្រ ត្រូវទៅរៀននៅវត្តតាមបណ្ដាខេត្តផ្សេងៗ អាស្រ័យបាយវត្តហូប ធ្វើការងារដើម្បីឱ្យខ្លួនបានរៀនចប់រហូតដល់ទីបំផុត អាចចិញ្ចឹមខ្លួនឯងបាននិងអ្នកដទៃផងដែរ។
សៀវភៅមួយក្បាលនេះ គឺជាចម្លើយទាំងអស់សម្រាប់អ្នករាល់គ្នាដែលចង់ទទួលបាននូវជោគជ័យក្នុងជីវិត ជាពិសេសគឺសម្រាប់អ្នកដែលប្រាថ្នាចង់មានបានតាមរយៈការធ្វើធុរកិច្ចផ្ទាល់ខ្លួន។
តាមបទពិសោធនិងការឃើញភាពជាក់ស្ដែងបានពិសោធឱ្យឃើញ ថា«កូនកសិករ…ក៏ជោគជ័យបានដែរ»ព្រោះចេះរៀបចំជីវិត។
«អាថ៌កំបាំងជោគជ័យត្រឹមកឡើងលើ»បានរួបរួមគ្រប់វិធីគិតនិងវិធីប្រតិបត្តិពីអាថ៌កំបាំងជោគជ័យនានានិងប្រាប់ពីចំណុចផ្លាស់ប្ដូរនៃ ជីវិត។ ការផ្លាស់ប្តូរដ៏ធំមិនមែនកើតឡើងត្រឹម«ឱកាស»ទេ ប៉ុន្តែកើតពី «គំនិត»ដែលខ្ញុំតែងតែនិយាយជានិច្ចថា«ត្រូវហ៊ានគិត ហើយត្រូវហ៊ានធ្វើ ហើយធ្វើភ្លាមៗនិងធ្វើឱ្យបានល្អបំផុតផងដែរ»។
ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា សៀវភៅមួយនេះនឹងក្លាយទៅជាប្រយោជន៍ដ៏មហាសាលដល់អ្នកអានគ្រប់គ្នា។ យ៉ាងហោចណាស់ក៏អាចចាត់ទុកថាជាកំណប់ខាងបញ្ញាដែលរកបានដោយលំបាក ដែលសេចក្តី-លម្អិតនៅក្នុងមេរៀននីមួយៗសុទ្ធតែបង្កប់នូវប្រយោជន៍ ដែលមិត្តអ្នកអានអាចយកទៅធ្វើជាគំរូក្នុងជីវិតប្រចាំថ្ងៃបាននិងប្រើជាវិធីដើម្បីទទួលបានជោគជ័យក្នុងជីវិតនិងសាងភាពមានបាន។
សៀវភៅមួយក្បាលនេះត្រៀមរួចរាល់សម្រាប់ឱ្យអ្នកពិសោធនូវចំណេះដឹង សមត្ថភាព និងប្រើថាមពលដែលមាននៅក្នុងរាងកាយនិងចិត្តរបស់អ្នកពេញទំហឹង ហើយអ្នកនឹងបានដឹងថា«ការហ៊ានគិត ហ៊ានធ្វើ»តើនឹងសម្តែងអ្វីចេញមកឱ្យអ្នកបានឃើញខ្លះ…ហើយអ្នកនឹងដឹងប្រាកដថា គ្រប់យ៉ាងនៅក្នុងការគិត ក្នុងក្បាល ឬត្រឹមកឡើងលើហ្នឹងឯង។
អ្នកធ្លាប់គិតដែរឬទេ?
យើងរៀននៅសាលាតែមួយជាមួយនឹងមនុស្សជាច្រើននាក់ គ្រូ ដែលបង្រៀនក៏ជាគ្រូតែមួយ ចប់បរិញ្ញាបត្រពីមហាវិទ្យាល័យតែមួយជាមួយ នឹងមិត្តជាច្រើន ធ្វើការងារក្នុងក្រុមហ៊ុនតែមួយ តែហេតុអ្វីពេលធ្វើធុរកិច្ចផ្ទាល់ខ្លួនបែរជាមិនជោគជ័យដូចៗគ្នាទៅវិញ?
នោះដោយសារតែ… អាថ៌កំបាំងដែលយើងរាល់គ្នាមាននៅក្នុងខួរ ក្បាល(ត្រឹមកឡើងលើ)យកចេញមកប្រើមិនស្មើគ្នាហើយមនុស្សជាច្រើននៅមិនទាន់ដឹងពីអាថ៌កំបាំងនេះនៅឡើយ ទើបមិនទាន់បានជោគជ័យ។
ខ្ញុំនឹងប្រាប់ពីវិធីទាញយកនូវអាថ៌កំបាំងនៅក្នុងខួរក្បាលរបស់ពួកយើងចេញមកប្រើដើម្បីឱ្យទទួលបានជោគជ័យដូចក្ដីប្រាថ្នា។
ទំព័រ 131
ទំហំខ្នាត H= 20.5cm , W= 14.5cm
Reviews
There are no reviews yet.