១០០កលល្បិច ផ្លាស់ប្តូរជីវិតបុគ្គលិក

កន្លែងធ្វើការគឺជាកន្លែងដែលយើងត្រូវចំណាយពេល១ភាគ៣នៃជីវិតនៅទីនោះ ហើយពេលវេលា១ភាគ៣នេះគឺជាកត្តាកំណត់នូវគុណភាពជីវិតរបស់ពេលវេលាដែលនៅសល់២ភាគ៣របស់ជីវិតយើង។​
មនុស្សជាច្រើនខំប្រឹងប្រែងដើម្បីបានធ្វើការងារដែលខ្លួនចូលចិត្ត និងធ្វើអាជីកម្មផ្ទាល់ខ្លួន តែមានមនុស្សតិចណាស់ដែលសមបំណង។ យើងគ្រប់គ្នាសុទ្ធតែចង់មានសេរីភាពពីពន្ធនាការនៃការធ្វើការងារ ហើយក៏គ្មានអ្នកណាអាចធ្វើបានដែរ ប៉ុន្តែបែរជាមានមនុស្សក្រុមខ្លះនៅអាចរស់នៅបានដោយសុវត្ថិភាពក្នុងសមរភូមិការងារដ៏សែនទារុណនេះទៅវិញ។
នៅកន្លែងធ្វើការមានមនុស្សជាច្រើនបានឆ្លាស់គ្នាចេញចូល ហើយពេលណាទើបដល់វេនរបស់យើងទៅ…..?
ដូច្នេះខ្ញុំសុំចែករំលែងរឿងល្អៗដល់និយោជិតគ្រប់គ្នា… សៀវភៅមួយនេះនឹងជួយអ្នកវិភាគស្ថានការណ៍ផ្សេងៗ​ដែលកើតឡើងនៅកន្លែងធ្វើការនិងណែនាំពីទិចនិចផ្សេងៗដល់ទៅ១០០ល្បិច ដែលកើតពីការវិភាគទ្រឹស្តីខាងចិត្តវិទ្យាដើម្បីយកទៅបំប្លែងឱ្យជាប្រយោជន៍ចំពោះជីវិតប្រចាំថ្ងៃសម្រាប់ជួយដោះស្រាយបញ្ហានៅកន្លែងធ្វើការ និងធ្វើឱ្យអ្នកក្លាយជានិយោជិតដ៏កំពូលឬ​និយោជិតដ៏ជំនាញ។​
១០០ល្បិចក្នុងសៀវភៅនេះជារឿងសំខាន់ដែលអ្នកត្រូវមានជានិច្ចក្នុងជីវិតការងារ។ ខ្ញុំខិតខំព្យាយាមលម្អិតស្ថានការណ៍នៃការធ្វើការងារដែលស្មុគ​ស្មាញឱ្យយល់បានងាយបំផុត​ ដោយយោងទៅតាមគំនិតឬទ្រឹស្តីរបស់​មនុស្សល្បីៗ អ្នកជំនាញ និងអ្នកចិត្តវិទ្យាល្បីល្បាញជាច្រើន រួចយកមកវិភាគឱ្យ​ងាយយល់​តាមរយៈរូបតុក្កតាសត្វទន្សាយដែលគួរឱ្យអស់សំណើចទាំង៥ក្បាលដើម្បីតំណាងឱ្យអ្នកធ្វើការងារទាំងអ្នកគ្រប់គ្រងនិងបុគ្គលិក​។​
ពាក្យថា «កន្លែងធ្វើការ» គឺសំដៅដល់មនុស្សជាច្រើននិងសម្ពន្ធភាពដ៏ស្មុគស្មាញរបស់មនុស្សនៅកន្លែងធ្វើការងារនោះ។ និយោជិតមានជាច្រើនប្រភេទ តើអ្នកដឹងខ្លួនទេថា ​អ្នកជាចៅហ្វាយនាយឬកូនចៅប្រភេទណា។ មិត្តរួមការងារដែលនៅជាមួយគ្នាពេញមួយថ្ងៃ មិនមែនសំខាន់ត្រឹមតែធ្វើការងារជាមួយគ្នានិងនិយាយគ្នាលេងប៉ុណ្ណោះទេ រឿងដែលសំខាន់ជាង​នេះទៅទៀតនោះគឺថា តើអ្នកយកឈ្នះចិត្តគេបានហើយឬនៅ។ ទោះជាអ្នកត្រឹមតែជាបុគ្គលិកធម្មតា តែ«ចិត្តវិទ្យានៃការគ្រប់គ្រង»គឺជារឿងដែលអ្នកត្រូវយល់ដឹង ហើយប្រសិនបើអ្នកចង់រីកចម្រើនក្នុងការងារតើអ្នកត្រូវធ្វើដូចម្ដេច។ ភាពស្មុគស្មាញទាំងអស់នេះនឹងសាងនូវភាពតានតឹងនិងសម្ពាធដល់និយោជិតដោយមិនដឹងខ្លួន។ អ្នកដឹងឬទេថា ភាពតានតឹងរបស់អ្នកមកពីណា តើអ្នកក្តាប់«ដុំថ្មមួយដុំនោះ»ទុករហូតឈឺដៃខ្លួនឯងឬទេ?
អ្នកអាចរកឃើញចម្លើយទាំងអស់ក្នុងសៀវភៅមួយក្បាលនេះបានហើយវានឹងផ្លាស់ប្តូរជីវិតរបស់អ្នកពីបុគ្គលិកធម្មតាទៅជាបុគ្គលិកដែលអាចគ្រប់គ្រងរឿងគ្រប់យ៉ាងបានដូចអ្នកជំនាញ។
តាមពិតទៅ ល្បិចក្នុងសៀវភៅមួយនេះមិនត្រឹមតែទុកសម្រាប់ចាត់ការនិងប្រឆាំងទប់ទល់នឹងគូតស៊ូតែប៉ុណ្ណោះទេ វានៅប្រើទប់ទល់នឹងចៅហ្វាយ​នាយ អ្នកជំនាញ ហើយអ្វីដែលសំខាន់គឺ មនុស្សដែលពិបាកចាត់ការបំផុតដូច​«ខ្លួនអ្នក»នេះឯង។
បញ្ជាក់ យើងខ្ញុំសូមប្រើពាក្យនិយោជិតនិងពាក្យថាបុគ្គលិកក្នុងន័យស្មើគ្នាដោយត្រង់កន្លែងខ្លះប្រើនិយោជិត ឯកន្លែងខ្លះប្រើបុគ្គលិក។
បើត្រៀមរួចរាល់ហើយ តោះឈ្វេងយល់ពីល្បិចទាំងនេះជាមួយនឹងទន្សាយ៥ក្បាល ដែលនឹងចង្អុលបង្ហាញពីជោគជ័យនិងណែនាំទិចនិចដើម្បី ឱ្យក្លាយជានិយោជិតអាជីពទាំងអស់គ្នា។
យ៉ាំង ហ្វូទើ
អ្នកជំនាញផ្នែកចិត្តវិទ្យា
ទំព័រ 306
ទំហំខ្នាត H= 20.5cm , W= 14.5cm

5

Share

Description

Additional information

ISBN

ISBN-0000

Edition

0

Publisher

រោងពុម្ពព្រៃស

Reviews

There are no reviews yet.

Be the first to review “១០០កលល្បិច ផ្លាស់ប្តូរជីវិតបុគ្គលិក”