កា​ពី​ទែន​ជីវិត

ជីវិតគឹជាដំណើរផ្សងព្រេងមួយដែលពោរពេញទៅដោយឧបសគ្គច្រើនរាប់មិនអស់ ប៉ុន្តែវាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់

7

Share

Description

ពិពណ៌នាពីសៀវភៅ

នេះគឺជាដំណើរជីវិតរបស់ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាច្រើនផ្សេងទៀតដែលចាប់កំណើតឡើងនៅទីជនបទ។ នាងចេះមានក្តីស្រមៃតាំងពីតូច ហើយក្ដីស្រមៃនោះបានជំរុញឱ្យនាងខិតខំតតាំងនឹងភាពលំបាកក្នុងជីវិត។ ពេលវេលានៃកុមារភាពរបស់នាងក្លាយជាពេលវេលាដែលត្រូវតតាំងប្រឹងរស់ដូចមនុស្សធំពេញវ័យ វាខុសពីក្មេងដទៃផ្សេងទៀតជាច្រើនដែលអាចស្គាល់ពីរសជាតិជីវិតដ៏កក់ក្ដៅក្នុងរង្វង់ដៃថ្នាក់ថ្នមពីឪពុកម្ដាយ។ សភាពជីវិតដែលត្រូវទទួលមើលងាយមើលថោក ការរើសអើង ភាពភ័យខ្លាច អំពើហិង្សា សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ភាពជូរចត់ក្នុងជីវិតឯកជន និងបរាជ័យក្នុងរឿងស្នេហា។ នាងធំធាត់ឡើងជាមួយប្រយោគសំណួរមួយឃ្លា “តើខ្ញុំខុសអ្វីដោយគ្រាន់តែកើតមកជាកូនស្រី?”

ប៉ុន្តែដូចដែលមនុស្សជាច្រើនក៏បានដឹង និងទទួលស្គាល់រួចមកហើយ។ គ្រប់រសជាតិនៃជីវិតដែលឆ្លងកាត់កន្លងមក វានឹងក្លាយទៅជាសោភ័ណរបស់ជីវិត។ គ្រប់គ្នាអាចជួបការលំបាកលើរឿងផ្សេងៗពីគ្នា ហើយបទពិសោធន៍ជីវិតរបស់មនុស្សម្នាក់ៗក៏ជួយគូសឆ្លាក់ជីវិតគេក្នុងពេលបច្ចុប្បន្នឱ្យមានភាពខុសគ្នាជាច្រើន។ មេឃខ្មៅងងឹតនឹងមានពេលមួយត្រឡប់មកជាភ្លឺឡើងវិញ។ ព្យុះភ្លៀងខ្លាំងយ៉ាងណាក៏គង់តែកន្លងហួសទៅដោយពេលវេលា។ ទីបំផុតគ្មាននរណាដែលធ្វើជាកាពីតែននៃជីវិតឱ្យយើងទេគឺមានតែយើងខ្លួនឯងហ្នឹង!

មតិអំពីស្នាដៃសៀវភៅ

“”កាពីទែនជីវិត” ជាសៀវភៅមួយដែរខ្ញុំអានច្រើនដងក៏មិនធុញ។ ខ្ញុំជឿថាអ្នកផ្សេងទៀត នឹងមានអារម្មណ៍ប្លែក ចំពោះសាច់រឿងនៅក្នុងសៀវភៅមួយក្បាលនេះដូចខ្ញុំអញ្ចឹងដែរ។ ខ្ញុំស្រលាញ់ជាងគេគឺវគ្គដែលរំលឹកអនុស្សាវរីយ៍របស់ក្មេងនៅទសវត្សរ៍៨០ និង៩០ ហើយមួយទៀតគឺការបញ្ចប់រឿងដោយសន្តិភាព។ ” – សែត​ ហត្ថា

អំពីអ្នកនិពន្ធ

នាងខ្ញុំឈ្មោះ ថុន ថាវរី បានទទួលបរិញ្ញាបត្រមកពីសាកលវិទ្យាល័យ Hradec Kralove, សាធារណរដ្ឋឆែកនៅក្នុងជំនាញគ្រប់គ្រងពត៌មានវិទ្យា។ ខ្ញុំបានកើតនិងបានរស់នៅក្នុងគ្រួសារកសិករសាមញ្ញមួយនៅលើកោះតូចមួយនៅតាមដងទន្លេបាសាក់ក្នុងប្រទេសកម្ពុជា។ គ្រួសាររបស់ខ្ញុំតែងតែគាំទ្រខ្ញុំនិងឱ្យតម្លៃទៅលេីការអប់រំជាខ្លាំង។ ពួកគាត់បានលើកទឹកចិត្តខ្ញុំទៅបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់និងផ្ដល់ឱ្យខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ឪពុកម្តាយរបស់ខ្ញុំតែងតែបានប្រាប់ខ្ញុំថា “ការអប់រំ” គឺជាគន្លឹះក្នុងការទទួលបាននូវភាពជោគជ័យហើយនឹងអាចកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ ខ្ញុំគឺជាអ្នកផ្សព្វផ្សាយ និងគ្រប់គ្រងផ្នែកផលិតនៅគ្រឹះស្ថានបោះពុម្ពផ្សាយ “សៀវភៅជីវិត”។ ខ្ញុំក៏ជាទាំងជាអ្នកនិពន្ធ និងអ្នកសរសេរអត្ថបទឯរាជ្យផងដែរ។ ចាប់តាំងពីកុមារភាពខ្ញុំបានសុបិនចង់ក្លាយជាអ្នកនិពន្ធនិងធ្វើដំណើរជុំវិញពិភពលោក។ ខ្ញុំបានបោះពុម្ពសៀវភៅកុមារចំនួនពីរចំណងជើងក្នុងឆ្នាំ ២០១០ និងឆ្នាំ ២០១១ ដោយអង្គការ “Room to Read” និងសៀវភៅនៃការបំផុសគំនិតជាមួយនឹងក្រុមហ៊ុនតៃវ៉ាន់ក្នុងឆ្នាំ ២០១៣។ ក្នុងឆ្នាំ២០១៧ ខ្ញុំបានបោះពុម្ពផ្សាយសៀវភៅ “A Proper Woman” ជាភាសាអង់គ្លេស ហើយក្រោយមកបានបកប្រែជាភាសខ្មែរ ដែលមានចំណងជើងថា “នារីប្រពៃ” សៀវភៅដដែលនេះដែរក៏ត្រូវបានបកប្រែ ជាភាសាឆែក និងត្រូវបានចេញផ្សាយនិងចចារចរនៅក្នុងប្រទេសឆែកចាប់ពីខែតុលាឆ្នាំ២០១៩។ នៅឆ្នាំ២០១៨ ខ្ញុំបានបោះពុម្ពសៀវភៅមួយចំណងទៀត មានចំណងជើងថា “កាពីទែនជីវិត ភាគ១” ចំណែកឯ “កាពីទែនជីវិត​ ភាគ២” ត្រូវចេញផ្សាយនៅក្នុងខែតុលាឆ្នាំ២០១៩។ ខ្ញុំតែងតែរីករាយជាមួយនឹងការធ្វើដំណើរនៅក្នុងប្រទេសនិងអន្តរជាតិផងដែរ។

Reviews

There are no reviews yet.

Be the first to review “កា​ពី​ទែន​ជីវិត”