អាហារសម្រាប់ការគិត

$5.1 $4.25

Publish date: 2021-12-17

Category: Motivation

Publisher: រោងពុម្ពព្រៃស

Author Name: ប្រាជ្ញ វិជ័យ

99 Books Available.

Description:

ការគិតរបស់មនុស្សពិតជាមានផលប៉ះពាល់ និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរជីវិតរបស់មនុស្សយើង។  ការគិតអាចបណ្តុះជីវិតរបស់មនុស្សបានយ៉ាងពិតប្រាកដ សូមឲ្យតែមនុស្សអនុវត្តតាមការគិតរបស់ខ្លួននោះចុះ។ ជាទូទៅមនុស្សរស់បានដោយ​​សារអាហារ  គ្មានមនុស្សណាម្នាក់រស់នៅដោយគ្មានអាហារបានឡើយ។ សូម្បីសត្វក៏រស់នៅបានដោយសារអាហារដែរ តែសត្វស៊ីអាហារខុសពី​មនុស្សយើងប៉ុណ្ណោះ។

មួយវិញទៀត សត្វស៊ីអាហារសម្រាប់តែរាងកាយវា​ប៉ុណ្ណោះ ក៏ប៉ុន្តែមនុស្សត្រូវការអាហារទាំងផ្លូវកាយផង និងផ្លូវចិត្តផង។ មនុស្ស វិសេសជាងសត្វត្រង់ចំណុចនេះឯង។

ប្រសិនយើងមិនស្វែងរកអាហារសម្រាប់ផ្លូវចិត្តទេ យើងនឹងមានជីវិតស្រដៀងនឹងសត្វដែរ។ សៀវភៅ «អាហារសម្រាប់ការគិត»នេះ ជាសៀវភៅដែលបានប្រមូលផ្តុំដោយប្រភេទអាហារដ៏សម្បូរដោយវីតាមីនសម្រាប់បណ្តុះផ្លូវចិត្ត និងជីវិត ឬក៏អាចនិយាយម្យ៉ាងទៀតថា វាជាជីសម្រាប់បណ្តុះ​ជីវិតរបស់យើងតែម្តង។

តាមទំនងនេះ    អ្នកនឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ប្រសិនបើអ្នកយកអាហារក្នុងសៀវភៅ «អាហារសម្រាប់ការគិត»នេះ យកទៅបរិភោគជារៀងរាល់ថ្ងៃនោះ។ អ្នកបរិភោគវាកាន់តែច្រើន អ្នកនឹងឃើញរសជាតិវាកាន់តែឈ្ងុយឆ្ងាញ់ និងកាន់តែជាប់ចិត្តក្នុងរសជាតិរបស់វា ហើយវាមិនចេះឈឺពោះ ឬធ្វើទុក្ខបុកម្នេញដល់សុខភាពរបស់អ្នកឡើយ។