ថាមពលនៃការផ្លាស់ប្ដូរ

$3.3 $2.75

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សម័យនេះ អ្វីៗក៏មានការផ្លាស់ប្ដូរដែរ ហើយផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៀតផង។ កុំថាឡើយតែវត្ថុ ដូចជា ទូរសព្ទដៃ រថយន្ត ទូរទស្សន៍ សូម្បីតែធម្មជាតិក៏ផ្លាស់ប្ដូរដែរ ហើយអ្វីៗគ្រប់យ៉ាងដែលមានការផ្លាស់ប្ដូររមែងមានមូលហេតុរបស់វា បើយើងសិក្សាឱ្យបានល្អិតល្អន់នោះឃើញថា ការផ្លាស់ប្ដូរនៅលើលោកនេះសុទ្ធតែកើតឡើងពីមនុស្សទាំងអស់! ដូច្នេះគឺ មនុស្សជាអ្នកផ្លាស់ប្ដូរពិភពលោក មិនមែនពិភពលោកផ្លាស់ប្ដូរមនុស្សទេ។

បើយើងនៅតែជាមនុស្សដែលគិតដដែលៗ និយាយដដែលៗ ធ្វើដដែលៗនោះ លទ្ធផលរបស់វាគឺត្រូវតែដដែល ហើយនៅក្នុងជាតិនេះកុំស្រមៃឬសង្ឃឹមថានឹងទៅដល់គោលដៅដែលខ្លួនស្រមៃបានឱ្យសោះ។ យើងគ្រប់គ្នាសុទ្ធតែចង់មានជីវិតដែលល្អប្រសើរឡើងតើត្រូវធ្វើដូចម្ដេចទៅ? តើអ្នកដឹងឬទេថាភាពភ័យខ្លាចគឺជាជំងឺដ៏កាចសាហាវសម្រាប់ជោគជ័យ?

ការផ្លាស់ប្ដូរត្រូវចាប់ផ្ដើមពីគ្រឹះនៃការផ្លាស់ប្ដូរ ហើយវាត្រូវចាប់ផ្ដើមពីគំនិត ផ្លាស់ប្ដូររូបភាពនៅក្នុងគំនិត ប្ដូរភាសាដែលគិតនិងនិយាយចេញមក ប្ដូរអារម្មណ៍ គឺត្រូវប្ដូរទាំងស្រុងតែម្ដង ដែលវានឹងនាំអ្នកចូលទៅកាន់ប្រព័ន្ធនៃការជឿ ព្រោះបើមិនជឿលើអ្វីដែលយើងចង់ផ្លាស់ប្ដូរទេ ការផ្លាស់ប្ដូរនឹងក្លាយទៅជារឿងដែលពិបាកផ្លាស់ប្ដូរ ហើយការប្ដូរត្រឹមតែគំនិតនោះគឺជាចំណុចចាប់ផ្ដើម ប៉ុន្តែវាមិនមែនជាការផ្លាស់ប្ដូរទាំងស្រុងទេ ដែលយើងត្រូវសិក្សាឬរៀនដើម្បីយកវាមកប្រើ ហើយត្រូវបដិបត្តិដើម្បីឱ្យយល់និងធ្វើជាបន្តបន្ទាប់ឥតដាច់។

ទិចនិកងាយៗដែលខ្ញុំបាននិយាយទាំងអស់នេះ អ្នកទាំងអស់គ្នាអាចអាន សិក្សា និងហ្វឹកហាត់បានពីសៀវភៅដែលអ្នកកំពុងតែកាន់នៅក្នុងដៃនេះបាន។

ទំព័រ 163
ទំហំខ្នាត H= 20.5cm , W= 14.5cm