រូបមន្តសម្ងាត់ក្នុងខួរក្បាលមហាសេដ្ឋី

$6.6 $5.50

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីអ្នកខ្លះមានសមត្ថភាពអាចរកលុយបានច្រើនសន្ធឹកសន្ធាប់ តែបែរជា​បំផ្លាញលុយដែលរកមកបានរហូតអស់ អ្នកខ្លះពូកែសន្សំលុយ តែបែរជាមិនពូកែរកលុយឬវិនិយោគទុន អ្នកខ្លះមាន ឱកាសល្អៗជាច្រើនចូលមកក្នុងជីវិត តែបែរជាមើលមិនឃើញឬគិតតែពីរារែក រហូតឱកាសទាំងនោះកន្លងផុតទៅយ៉ាងគួរឱ្យស្តាយ។

លទ្ធផលចុងក្រោយគឺមនុស្សទាំងនេះក្រដូចគ្នាទាំងអស់ឬល្អបំផុតគ្រាន់តែអាចរស់នៅបានបែបគ្រប់គ្រាន់ប៉ុណ្ណោះ។

Harv Eker អ្នកនិពន្ធសៀវភៅនេះយល់ថា បច្ច័យសំខាន់បំផុតដែលជាបច្ច័យកំណត់ផ្នែកហិរញ្ញវត្ថុគឺវិធីគិតរបស់ខ្លួនយើង បើយើងមានវិធីគិតបែបខុសៗទាក់ទងនឹងលុយ មិនថាមានអង្គប្រកបក្នុងផ្នែកដទៃគ្រប់គ្រាន់ប៉ុនណាក៏ពិបាកដែលយើងនឹងអាចមានបានដែរ។
Eker ជឿថាវិធីតែមួយដែលអាចជួយឱ្យយើងមានឡើងបានយ៉ាងឆាប់រហ័សនិងនិរន្តនោះ​ គឺយើងត្រូវយល់ពីវិធីគិតនិងទស្សនៈរបស់ខ្លួនឯងដែលមានចំពោះលុយ ហើយវិភាគថាវិធីគិតរបស់យើងជាឧបសគ្គចំពោះភាពមានបានឬទេ? បើមែន យើងត្រូវកែប្រែផ្លាស់ប្តូរភ្លាម។

វិធីទាំងអស់ត្រូវបានបញ្ចូលក្នុងសៀវភៅមួយក្បាលនេះហើយ…

ក្រៅពីមានចំណុចពិសេសលើអត្ថន័យខ្លឹមសារហើយ របៀបនៃការ សរសេររបស់ Eker នៅមានមន្តស្នេហ៍និងគួរឱ្យចង់តាមដានខ្លាំងណាស់។ ម្យ៉ាងទៀត គាត់នៅមានសមត្ថភាពពិសេសក្នុងការចម្រាញ់បទពិសោធនិង ជោគជ័យក្នុងធុរកិច្ចរបស់ខ្លួនឯងចេញមកជាគោលការណ៍ដ៏ងាយស្រួល ដែលគ្រប់គ្រាន់អាចយកទៅប្រើក្នុងជីវិតពិតបានភ្លាម។ ទើបមិនមែនជារឿង ចម្លែកទេដែលសៀវភៅមួយនេះបានសាងនូវព្រឹត្តិការណ៍ដ៏កក្រើកដល់ទីផ្សារ សៀវភៅក្នុងសហរដ្ឋអាមេរិក គឺឈានឡើងទៅគ្រប់គ្រងលំដាប់លេខ១គ្រប់តារាងសៀវភៅលក់ដាច់ ដែលទទួលបានការនិយមយ៉ាងទូលំទូលាយមិនថាជា The New York Times, The Wall Street Journal, The USA Today, Amazon.com, Barnesandnoble.com និងជាច្រើនទៀត។

សាកអានលមើល៍ ពេលខ្លះបច្ច័យដែលធ្វើឱ្យអ្នកនៅមិនទាន់មានដូចដែលរំពឹងទុកអាចលាក់នៅខាងក្នុងដ៏ជ្រៅនៃចិត្តរបស់អ្នកក៏ថាបាន។

ដោយបំណងល្អ