រៀនទំនាក់ទំនងក្នុងវិស័យធុរកិច្ចតាមផ្លូវកាត់

$3.3 $2.75

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ទំនាក់ទំនងគឺជាបេះដូងសំខាន់របស់អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងធុរកិច្ច ហើយទំនាក់ទំនងមិនល្អក៏ជាបញ្ហាដ៏ធំធេងសម្រាប់ធុរកិច្ចនិងអ្នកធ្វើការគ្រប់គ្នាដែរ ដែលធ្វើឱ្យបាត់បង់កម្លាំងចិត្ត ធ្វើការគ្មានប្រសិទ្ធភាព និងបុគ្គលិកលាឈប់ពីការងារកាន់តែច្រើនឡើង។ ទំនាក់ទំនងដែលកើតឡើងដោយមិនបានតាំងចិត្ត វានឹងធ្វើឱ្យសេចក្ដីដែលបាននិយាយចេញទៅខុសដែរ។ បើអ្នកចង់ទទួលបានជោគជ័យនៅក្នុងធុរកិច្ចនោះ អ្នកគួរតែរៀនទំនាក់ទំនងឱ្យបានល្អ។

អ្នកនិពន្ធគឺជាអ្នកដែលធ្វើធុរកិច្ចជាមួយបរទេសរហូតមក ហើយបានឃើញថា ទំនាក់ទំនងមានទាំងចំណែកជួយនិងបំផ្លាញសម្ពន្ធភាពនៅក្នុងអង្គភាព ដែលមានផលចំពោះក្រុមការងារនិងគោលដៅរួមរបស់ធុរកិច្ចដូចម្ដេចខ្លះ ដូច្នេះទំនាក់ទំនងដែលមិនល្អរមែងធ្វើឱ្យមានការតប់ប្រមល់និងជាឧបសគ្គដល់បុគ្គលិកនៅក្នុងអង្គភាព។

ពាក្យសម្ដីសំខាន់ខ្លាំងណាស់ ហើយយើងអាចរកចំណូលបានច្រើនក៏ដោយសារតែជំនាញក្នុងការប្រើភាសា ហើយក៏អាចនឹងបាត់បង់ការងារបានដែរបើយើងគ្មានទំនាក់ទំនងដ៏ល្អទេនោះ។ ទំនាក់ទំនងដែលខុស ភាគច្រើនកើតឡើងពីការនិយាយចេញទៅដោយមិនបានគិតឱ្យបានល្អិតល្អន់ ឬពេលខ្លះតាំងចិត្តថានឹងនិយាយផ្សេង ប៉ុន្តែពេលដែលនិយាយចេញទៅបែរជាមានន័យផ្ទុយទៅវិញ។

នៅក្នុងសៀវភៅមួយក្បាលនេះ អ្នកនិពន្ធបាននិយាយយ៉ាងសង្ខេបខ្លីនិងស៊ីជម្រៅពី​ ទំនាក់ទំនងក្នុងវិស័យធុរកិច្ចតាមផ្លូវកាត់ ដើម្បីទំនាក់ទំនងធុរកិច្ចដែលនឹងធ្វើឱ្យអ្នកទាំងអស់គ្នាទទួលបានជោគជ័យ ដោយចែកចេញជា៧មេរៀនដូចតទៅ៖

ចំណុចសំខាន់ក្នុងការទំនាក់ទំនង ដែលនិយាយពីចំណុចសំខាន់ក្នុងទំនាក់ទំនងដែលអ្នកត្រូវពិចារណានូវគ្រប់ស្ថានការណ៍។
យល់ភាសាកាយវិការ អធិប្បាយពីទំនាក់ទំនងដែលមិនបង្ហាញដោយពាក្យសម្ដីនិងរឿងដែលយើងត្រូវប្រុងប្រយ័ត្ន។
ទំនាក់ទំនងជាមួយក្រុមការងារប្រកបដោយប្រសិទ្ធភាព បង្ហាញពីអាថ៌កំបាំងដើម្បីធ្វើការទំនាក់ទំនងជាមួយនឹងមិត្តរួមការងារឬក៏ចៅហ្វាយ​នាយ​។
រៀបចំការប្រជុំឱ្យមានប្រសិទ្ធភាពបំផុត និយាយពីរឿងដែលគួរធ្វើនៅក្នុងការប្រជុំ។
លក់ឱ្យបានជោគជ័យ រៀបរាប់អាថ៌កំបាំងរបស់វិធីទំនាក់ទំនងជាមួយអតិថិជនប្រកបដោយប្រសិទ្ធភាពដោយគ្មានលាក់លៀម។
ទំនាក់ទំនងផ្លូវឆ្ងាយ ជួយឱ្យអ្នកដឹងច្បាស់ទាក់ទងនឹងការនិយាយតាមទូរសព្ទនិងការសរសេរអ៊ីមេល។
ទប់ស្កាត់គ្រប់បញ្ហា អាចចាត់ការនឹងស្ថានការណ៍ដែលស្មុគស្មាញបាន។

ទំព័រ 149
ទំហំខ្នាត H= 20.5cm , W= 14.5cm