អានុភាពរបស់អ្នកឈ្នះ

$3.3 $2.75

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

មិនថានៅក្នុងសម័យកាលណានោះទេ «អ្នកឈ្នះ»តែងតែត្រូវគេលើកតម្កើង ចំណែកឯ«អ្នកចាញ់»ត្រូវគេប្រមាថមើលងាយ។ ឬយើងអាចនិយាយមួយបែបទៀតថា មិនថាក្នុងសម័យកាលសង្រ្គាមឬសម័យកាលសន្តិភាពឡើយ អានុភាពរបស់អ្នកឈ្នះនៅតែមានតម្លៃ អានុភាពរបស់អ្នកឈ្នះនៅតែមានអំណាច។ ព្រោះហេតុដូច្នោះ ទើបសម្តីនេះនៅតែមានតម្លៃជាអមតៈគឺៈ «អ្នកឈ្នះជាស្តេច អ្នកចាញ់ជាចោរ»

ទោះជាយ៉ាងណាក៏ដោយ  ក្នុងសង្គមមួយដែលមានភាពស៊ីវិល័យ ដូច្នេះ មនុស្សយើងម្នាក់ៗមិនចង់ឱ្យខ្លួនឯងក្លាយជា«អ្នកចាញ់»ឡើយ គឺរមែងចង់ឱ្យខ្លួនឯងក្លាយជា«អ្នកឈ្នះ»ជានិច្ច ហើយគ្រប់គ្រងលើតំណែងជា«អ្នកឈ្នះ»នោះអស់កាលជារហូតតទៅ។

ប៉ុន្តែជីវិតពិតជាមានបញ្ហាស្មុគស្មាញជាប់មិនដាច់ ហើយមានការពិបាកយល់ជាខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានឆន្ទៈដ៏មុតមាំក្នុងជីវិត រមែងប្រើមធ្យោបាយគ្រប់យ៉ាង និងប្រាជ្ញាស្មារតីរបស់ខ្លួនដោយពេញទំហឹង ដើម្បីសម្រេចយកតំណែងជា«អ្នកឈ្នះ»នោះមកគ្រប់​-គ្រងក្នុងអាណាចក្ររបស់ខ្លួនឱ្យបានយ៉ាងដាច់ខាត។

ដូច្នេះពិតជាមានភាពច្បាស់លាស់ណាស់ដែលថា «អ្នកឈ្នះ»នោះ រមែងត្រូវគេលើកតម្កើងគ្រប់ៗជំនាន់។ កាលបើត្រូវគេលើកតម្កើងដូច្នេះហើយ អានុភាពរបស់«អ្នកឈ្នះ»នោះរមែងគ្រប់គ្រងទៅលើអាណាចក្ររបស់«អ្នក​ចាញ់»ទាំងឡាយ។ អានុភាពរបស់«អ្នកឈ្នះ»នោះរមែងលេចត្រដែតឡើង ដោយមានរស្មីដ៏រុងរឿងភ្លឺស្វាងស្រឡះ ដូចជា ព្រះអាទិត្យកំពុងបញ្ចេញពន្លឺនៅត្រង់កណ្តាលអាកាសវេហាក៏យ៉ាងដូច្នោះឯង។ ដូច្នេះ យើងត្រូវតែជាអ្នកសម្រេចការឈ្នះ។

ខ្ញុំនៅចាំភាសាយុទ្ធសាស្រ្ត ស៊ុន ជឺ មួយដែលបាននិយាយថា «អ្នកឈ្នះនឹងត្រូវមនុស្សនៅក្នុងលោកគេចងចាំ។ ឯអ្នកចាញ់លុះពេលវេលាកន្លងផុតយូរទៅនឹងត្រូវគេបំភ្លេចចោលដោយមិននឹកនាជារៀងរហូត»។ ពាក្យនេះ កាលខ្ញុំបានអានហើយក៏ធ្វើឱ្យខ្ញុំមានការភ្ញាក់ស្មារតីជាខ្លាំង ហើយក៏កើតចិត្តចង់ឈ្នះដ៏ក្រៃលែងដោយយោងទៅតាមទស្សនៈខាងលើនោះឯង។

ចំណែកលោក នីកូឡូ ម៉ាឆៀវីលី បាននិយាយថា «នៅទីចុងបញ្ចប់ទៅ ការឈ្នះនឹងកាន់តែមានអត្ថន័យដែលអាចបញ្ជាក់បានថា ការឈ្នះនោះ គឺជារឿងដ៏ត្រឹមត្រូវបំផុត»។ ត្រឹមត្រូវ! ព្រោះមានតែការឈ្នះប៉ុណ្ណោះ ទើបយើងអាចរស់នៅបាន ហើយមានតែការឈ្នះប៉ុណ្ណោះ ទើបយើងអាចបំពេញបំណងឱ្យការរស់នៅរបស់យើងបាន។ ដូច្នេះការឈ្នះគឺជារឿងដែលយើងត្រូវតែធ្វើឱ្យសម្រេចដល់ខ្លួន។

ទំព័រ 150
ទំហំខ្នាត H= 20.5cm , W= 14.5cm