វិធីបង្រៀនកូនឱ្យធ្វើជាថៅកែ

$2.256 $1.88

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

កូនជឿចុះថា មនុស្សគ្រប់រូបគឺជាអ្នកគ្រប់គ្រងដែលពូកែនិងទទួល បានជោគជ័យ ប៉ុន្តែផ្លូវដែលនាំកូនឆ្ពោះទៅរកភាពជោគជ័យនោះ ស្ទើរ តែអាចនិយាយបានថា«គ្មានផ្លូវណាដែលងាប់ក្រឡាទេ»។

រឿងដែលយើងអាចធ្វើឱ្យកូនបាននោះ គឺប្រមូលយកអាថ៌កំបាំង ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ចេញពីអត្ថបទផ្នែកខាងគ្រប់គ្រងផ្សេងៗ ជាច្រើនមកនិយាយឱ្យកូនស្តាប់សម្រាប់យកទៅប្រៀបធៀប និងប្រើឱ្យ សមស្របជាមួយនឹងខ្លួនឯង។

កូនសាកមកមើលថាតើអ្នកដែលពូកែខាងគ្រប់គ្រង គេនិយាយពី រឿងនេះថាយ៉ាងម៉េចខ្លះ?

កូនសម្លាញ់…ថៅកែល្អ«ត្រូវមានអព្ភន្តរញាណ»។ គេនិយាយថា ដំណាក់កាលដំបូងដែលឈានទៅជាថៅកែនោះ គឺកូនត្រូវតែឈ្លាសវៃ ក្នុងការគិត និងក្នុងការសម្រេចចិត្ត រួមទាំងឈ្លាសវៃក្នុងការដោះស្រាយ បញ្ហាផ្សេងៗបានយ៉ាងត្រឹមត្រូវនិងសមរម្យ។

ការដែលអាចក្លាយទៅជាថៅកែដ៏ល្អនោះ កូនត្រូវចេះសួរសំណួរ ចំពោះខ្លួនឯងជានិច្ច ដើម្បីឱ្យខួរក្បាលបានគ្រប់គ្រងនិងប្រើអព្ភន្តរញាណ យ៉ាងមានប្រសិទ្ធភាពហើយអាចស្វែងរកចម្លើយផ្សេងៗបានរហ័ស។

ចូរសិក្សាអំពីកំហុសឆ្គង ពេលដែលត្រូវទទួលខុសត្រូវលើការងារ គ្រប់គ្រង។ ជម្រើសដែលងាយបំផុតគឺធ្វើនូវរឿងអ្វីដែលគេរំពឹងឱ្យធ្វើ។ បើកូនគឺជាមនុស្សថ្មីសម្រាប់ការងារនេះ អ្នកដទៃតែងតែយល់ច្បាស់ថា ត្រូវការពេលវេលាសម្រាប់សិក្សា ប៉ុន្តែកូនអាចសិក្សាពីកំហុសឆ្គងរបស់ ខ្លួនឯងបាន និងផ្តល់ពេលឱ្យច្រើនបំផុតតាមដែលអាចផ្តល់ទៅបានដល់ ការងារបន្ទាប់ៗទៀត ដែលអាចធ្វើឱ្យប្រសើរជាងមុនបាន។

ប្រសិនបើកូនហ៊ានគិតហ៊ានធ្វើ កូននឹងអាចផ្លាស់ប្តូរអ្វីផ្សេងៗបាន កូនអាចធ្វើអ្វីដែលប្លែកៗបាន។ សុំត្រឹមតែកូនកុំរាថយឱ្យសោះ គ្រាន់តែ ប៉ុណ្ណឹង… ភាពជោគជ័យប្រាកដជាមករកកូនជាក់ជាមិនខាន។

ទំព័រ 122
ទំហំខ្នាត H= 20.5cm , W= 14.5cm