ហេតុអ្វីមនុស្សគួរតែរៀន

$3.3 $2.75

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

សៀវភៅថ្មីមួយនេះបង្កើតឡើងដើម្បីបង្ហាញនិងបំភ្លឺរឿងមួយចំនួនដែលអ្នកខ្លះមិនទាន់បានដឹងច្បាស់ពីមុនមក ថាតើការរៀនមានតម្លៃប៉ុនណា? និងតើការមិនបានរៀនពីអ្វីទាំងអស់នឹងមានអ្វីកើតឡើង? មានពេលខ្លះទៀតនៅមិនទាន់ដឹងថា រៀនពីអ្វីមុននិងចាប់យកអ្វីខ្លះដើម្បីប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាថ្ងៃអនាគតនៅឡើយទេ។​ ដូច្នេះហើយទើបបានជាខ្ញុំខិតខំផលិតសៀវភៅនេះឡើង(ហេតុអ្វីមនុស្សគួរតែរៀន?)ដើម្បីបង្ហាញផ្លូវដល់អ្នកទាំងអស់គ្នាឱ្យកាន់តែច្បាស់លាស់ឡើងថែមមួយកម្រិតទៀត។

សៀវភៅ ហេតុអ្វីមនុស្សគួរតែរៀន? ត្បិតថាមិនមែនជាសៀវភៅដ៏ពិសិដ្ឋអស្ចារ្យលើសគេពិតមែន។ ប៉ុន្តែយ៉ាងហោចណាស់ វាក៏អាចជាសៀវភៅមួយក្បាលដែលអាចប្រាប់ពីគន្លឹះល្អៗ ដល់អ្នកដែលមានបំណងចង់សិក្សារៀនសូត្រឱ្យកាន់តែមានប្រសិទ្ធភាពមួយកម្រិតទៀតបាន។ ជាពិសេសផ្នែកផ្នត់គំនិតថា ហេតុអ្វីមនុស្សចាំបាច់ត្រូវរៀននិងតើរៀនបានអ្វីមកវិញខ្លះ?

មនុស្សមួយចំនួនធំបានយល់ពីតម្លៃនៃការសិក្សារួចហើយ ដោយឡែកទៀតនៅមានមនុស្សមួយចំនួនច្រើនគួរសមដែរ ដែលមិនឱ្យតម្លៃអ្នកសិក្សារៀនសូត្រនិងអ្នករៀនសូត្រ ដោយហេតុផលថា«តើរៀនហ្នឹងបានអ្វីមកវិញ?» និង «តើពេលណាទើបបានផលតបស្នង?» ទុកពេលធ្វើការងារ វិញនឹងឆាប់ទទួលបានផលបានផ្លែរហ័សជាងនេះ។ តាមពិតទៅ អ្នកដែលគិតបែបនេះ គឺជាអ្នកគិតខ្លីបំផុតនិងចង់បានតែរបស់កៀកដៃ មិនដែលរំពៃគិតនៅថ្ងៃអនាគតឡើយ។

មានពំនោលមួយពោលថា មនុស្សឆ្លាតគិតឆ្ងាយនិងដឹងពីលទ្ធផលពេលអនាគតច្បាស់លាស់។ ដូច្នេះអ្នកដែលគិតមិនឆ្ងាយគឺសុទ្ធតែជាមនុស្សល្ងង់មែនឬទេ?

ការពិតមិនមែនសុទ្ធតែជាមនុស្សល្ងង់ទេ គឺគ្រាន់តែពួកគាត់នៅមិនទាន់បានរៀន និងមិនទាន់បានដឹងអ្វីថ្មីៗដែលត្រូវរៀនបន្ថែមតែប៉ុណ្ណោះ។ប្រសិនបើពួកគាត់ខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ គឺពួកគាត់នឹងមានឱកាសដ៏ធំធេង។ ជាពិសេសនឹងក្លាយជាមនុស្សឆ្លាតវៃដូចជាមនុស្សអស្ចារ្យដទៃទៀតបាន។ «មនុស្សយើងឈប់ល្ងង់នៅពេលដែលបានដឹង ហើយនៅពេលដែលចង់ដឹងគឺត្រូវតែរៀនបន្ថែម»៕

ទំព័រ 146
ទំហំខ្នាត H= 20.5cm , W= 14.5cm