១០០រឿងដែលគួរយល់ដឹងពីប្រទេសសិង្ហបុរី

$3.9 $3.25

Publish date: 2021-12-17

Category: Politics

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ភូមិភាគអាស៊ីអាគ្នេយ៍ គឺជាភូមិភាគដែលមានភាពខុសគ្នាជាច្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សាសនា សង្គម និងវប្បធម៌​។ គំនិតក្នុងការសហការគ្នាជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំ២០១៥ នេះ គឺជារឿងដែលធ្វើឱ្យបណ្ដាប្រទេសជាសមាជិកត្រូវតែថែរក្សានូវលក្ខណៈពិសេសរបស់ខ្លួន ជាមួយគ្នានោះក៏ត្រូវតែសហការគ្នាដើម្បីអភិវឌ្ឍភូមិភាគមួយនេះឱ្យមានសក្តានុពលស្មើនឹងភូមិភាគដទៃទៀតនៅលើវេទិកាពិភពលោកដែរ​។

ការសិក្សានិងឈ្វេងយល់ពីប្រទេសជិតខាងទាំងចំណុចខ្សោយនិង​ចំណុចខ្លាំងនៃទស្សនៈទាំងអស់ គឺប្រៀបដូចជាការសាបព្រោះគ្រាប់ពូជនៃការយល់ដឹងនិងត្រៀមលក្ខណៈដើម្បីអភិវឌ្ឍឱ្យក្លាយជាដើមឈើធំដែលមានឫសដ៏រឹងមាំ​ ដែលការសិក្សាទាំងនេះគឺចាំបាច់ត្រូវស្ថិតនៅលើមូលដ្ឋាននៃភាពមិនលម្អៀង បើកទូលាយផ្នែកគំនិត និងយល់ពីអត្ត​សញ្ញាណរបស់ប្រទេសនីមួយៗ។

សៀវភៅឈុត «១០០រឿងដែលគួរយល់ដឹងពីអាស៊ាន» គឺជាសៀវភៅសម្រាប់បុគ្គលទូទៅដែលចង់សិក្សាឈ្វេងយល់ពីប្រទេសជិតខាងដោយគ្មានចិត្តលម្អៀងតាមរយៈរឿងរ៉ាវដែលគួរឱ្យចង់ដឹងជាច្រើន។ សៀវ​-ភៅមួយក្បាលនេះគឺប្រៀបដូចជាឧបករណ៍ដែលជួយឱ្យមិត្តអ្នកអានបានស្គាល់ប្រទេសសមាជិកអាស៊ានក្នុងទស្សនៈជាច្រើនដែលមានលក្ខណៈនិងការរៀបរៀងងាយយល់និងមិនគួរឱ្យធុញទ្រាន់ ដែលមូលដ្ឋាននៃការស្គាល់ពីខ្លួនឯងនិងប្រទេសជិតខាងយ៉ាងច្បាស់លាស់នេះគឺជាកម្លាំងជំរុញដ៏សំខាន់ដើម្បីឱ្យយើងនិងប្រទេសដែលជាសមាជិកគោរពនូវភាពខុសគ្នា យល់ពីភាពចម្រុះ និងត្រៀមលក្ខណៈដើម្បីអភិវឌ្ឍសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឱ្យធ្វើដំណើរទៅក្នុងទិសដៅតែមួយឱ្យសក្តិសមទៅនឹងបាវចនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា «ទ​ស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហ-គមន៍តែមួយ (One Vision, One Identity, One Community)»។

ទំព័រ 213
ទំហំខ្នាត H= 20.5cm , W= 14.5cm