កំពូលមនុស្សដ៏អស្ចារ្យលើលោក ទាំងជីវិតនិងអាជីវកម្ម

$3.756 $3.13

Publish date: 2021-12-17

Category: Leaders & Celebrities

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

មនុស្សអស្ចារ្យរមែងមានជីវិតប្លែកគេ។ តើប្លែកគេនៅត្រង់ណា? គឺប្លែកគេនៅត្រង់ សេចក្តីយល់ឃើញ ប្រាជ្ញា និងការធ្វើឱ្យសម្រេចលទ្ធផលជាដើមនោះឯង។

អ្នកគប្បីយល់ថា ភាពខុសប្លែកគ្នានោះគឺជាចំណុចខ្លាំងនៃបុគ្គលម្នាក់ៗរៀងៗខ្លួន។ តួយ៉ាងដូចជាព្រះសម្មាសម្ពុទ្ធទ្រង់មានសេចក្តីយល់ឃើញខុសប្លែកពីមនុស្សធម្មតា នោះទើបទ្រង់មានព្រះនាមថាជាកំពូលមនុស្សដ៏អស្ចារ្យលើលោក។ ចំពោះការសម្រេចលទ្ធផលរបស់ទ្រង់វិញនោះក៏ពុំមានអ្វីយកមកប្រៀបផ្ទឹមបានឡើយ។ រីឯ ខុងម៉េង និង ឆាវឆាវ ក៏មានប្រាជ្ញាមិនធម្មតាដែរ ទើបជាប់ឈ្មោះថាជាកំពូលមនុស្សដ៏អស្ចារ្យលើលោក ព្រោះការសម្រេចលទ្ធផលរបស់អ្នកទាំងពីរគឺអាចសាងនគរដ៏ធំមួយបាន។

យ៉ាងណាក៏ដោយ ការពោលមកនេះគឺជាការបញ្ជាក់ថា លក្ខណៈទាំងអស់នេះឯងដែលត្រូវបានគេរាប់ទុកថា ជាកំពូលមនុស្សដ៏អស្ចារ្យនៅលើលោកនោះ។

និយាយមួយបែបទៀត ហេតុផលរបស់មនុស្សយើងគ្រប់រូបនៅក្នុងការរស់នៅនេះគឺចង់បានភាពជោគជ័យមកឱ្យខ្លួនឯង។ ភាពជោគជ័យនោះវាជាគោលដៅដ៏ធំចម្បង ដែលមនុស្សយើងគ្រប់រូបត្រូវសម្រេចយកវាឱ្យបាន។

កាលសម្រេចយកវាបានមកហើយនោះ យើងនឹងមានអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិត ដូចជា មានទ្រព្យសម្បត្តិ កិត្តិយស កេរ្តិ៍ឈ្មោះ អំណាច និងឧត្តមភាពជាដើម។ តើត្រូវធ្វើយ៉ាងណាទើបអាចសម្រេចបាននូវភាពជោគជ័យដ៏ធំមហិមានោះ? យ៉ាងណាក៏ដោយ ក្នុងពេលខ្លះមនុស្សយើងក៏មិនអាចនឹងដឹងបានផងដែរថា តើត្រូវធ្វើយ៉ាងណាទើបអាចសម្រចបាននូវភាពជោគជ័យដ៏ធំមហិមានោះ។ ព្រោះដូច្នោះទើបត្រូវលើកយកបែបផែននៃកំពូលមនុស្សដ៏អស្ចារ្យលើលោកមកធ្វើជាតួយ៉ាង ដើម្បីឱ្យយើងគ្រប់រូបយកជាគំរូតាម ហើយសម្រេចយកភាព​ជោគជ័យដ៏ធំមហិមានោះមកឱ្យខ្លួនឯងក៏យ៉ាងដូច្នោះដែរ។

ជាការពិតណាស់ សៀវភៅនេះគឺជាការពោលរៀបរាប់ស្តីអំពីភាពជោគជ័យដ៏ធំមហិមាដែលកំពូលមនុស្សដ៏អស្ចារ្យលើលោកទាំងនោះសម្រេចយកវាបាន។ ដូច្នេះយើងនឹងទម្លាយចូលទៅមើលពីភាពជោគជ័យដ៏ធំ  មហិមានៃកំពូលមនុស្សដ៏អស្ចារ្យលើលោកទាំងនោះនៅក្នុងសៀវភៅនេះទាំងអស់គ្នា។ តោះយើង!