តើព្រះសង្ឃជានរណា?

$4.5 $3.75

Publish date: 2021-12-17

Category: Beliefs & Religions

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

មានរឿងរ៉ាវជាច្រើនក្នុងលោកដែលយើងមិនទាន់ដឹងច្បាស់ បើទោះ​ជាយើងរស់នៅក្នុងសម័យសាកលភាវូបនីយកម្ម ​ដែលពោរពេញទៅដោយភាពជឿនលឿនយ៉ាងណាក៏ដោយ។ ព្រោះហេតុដូច្នេះហើយ ទើបតម្រូវឱ្យយើងចង់ដឹងចង់ឮឱ្យកាន់តែច្រើននូវចំណុចណាដែលយើងនៅមិនបានដឹងច្បាស់ ដើម្បីជាការបាននូវចំណេះដឹងដទៃទៀតឱ្យបានកាន់តែច្រើននិងយល់ច្បាស់ពីភពផែនដីនេះ ពិសេសគឺដំណើរនៃការវិវឌ្ឍ​របស់មនុស្សក្នុងលោកក្នុងបច្ចុប្បន្ននេះតែម្ដង ដើម្បីឱ្យយើងមានលទ្ធភាពក្នុងការថ្លឹងថ្លែងនិងដើម្បីអាចវែកញែករឿងខុសនិងត្រូវឱ្យដាច់ពីគ្នា។

ម្យ៉ាងទៀត មនុស្សយើងត្រូវការដឹងឱ្យបានច្បាស់ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយតម្លៃសេចក្ដីឬហេតុការណ៍ឱ្យបានប្រត្យក្ស(ពិតប្រាកដ, ជាក់ស្ដែង) ក្នុងការដែលមិនចង់ឱ្យអ្វីដែលយើងវាយតម្លៃនោះទៅជារឿងប្រាសចាកពីការពិត និងជាហេតុធ្វើឱ្យយើងប្រកាន់យកការមិនពិតនោះថាជារឿងដែលត្រឹមត្រូវហើយប្រតិបត្តិយ៉ាងសប្បាយដោយមិនខ្វល់ថា អំពើដែលយើងកំពុងធ្វើ វានឹងប៉ះពាល់ដល់អ្នកដទៃទៅវិញ។

ពេលខ្លះដោយសារយើងមានការប្រកាន់និងសម័យនេះមានការវិវឌ្ឍខ្លាំងពេក​ ទើបធ្វើឱ្យរឿងខ្លះយើងដើរឬបត់បែនមិនទាន់ ហើយបែរជាធ្វើឱ្យយើងស្ដីបន្ទោសថា មកពីអ្នកនេះ មកពីអ្នកនោះ ជាដើម ដែលយើងមិនសូវបានសម្លឹងមកខ្លួនឯងនិងស្ដីបន្ទោសខ្លួនឯងនោះឡើយ។ ម្យ៉ាងទៀតមកពីយើងគិតថា រឿងនោះសំខាន់និងចង់ឱ្យរឿងនោះស្ថិតក្នុងភាពល្អនិងសំខាន់តទៅ ដោយចិត្តរបស់យើងតែងតែមមៃនឹកគិតនិងចង់បានខ្លាំងពេក ទើបធ្វើឱ្យកើតចិត្តរបស់យើងប្រកាន់ខឹងរហូតដល់មានការរិះគន់រឿងផ្សេងៗក្នុងការដែលអ្នកដទៃប្រព្រឹត្តមិនតាមទំនងនៃចិត្តរបស់យើង។

ប៉ុន្តែប្រសិនបើយើងនៅតែកើតចិត្តប្រកាន់នឹងការប្រព្រឹត្តអ្នកដទៃដែលប្រព្រឹត្តមិនតាមទំនងនៃចិត្តរបស់យើង ប្រសិនបើយើងរង់ចាំអ្នកដទៃប្រព្រឹត្តឱ្យត្រូវនឹងចិត្តរបស់យើង និងប្រសិនបើយើងចាំប្រព្រឹត្តឱ្យត្រូវចិត្តអ្នកដទៃនោះ ម្ល៉េះសមក្នុងលោកនេះមិនអាចមានភាពជឿនលឿន ហើយយើងមិនងាយនឹងបានស្គាល់អ្វីដែលហៅថា «សម័យភ្នែកទិព្វត្រចៀកទិព្វ​»ដូច្នេះនោះឡើយ គឺប្រហែលជានៅជាប់គាំងឬនៅឈរទ្រឹងមួយកន្លែងបាត់ទៅហើយ។

ជាចុងក្រោយនេះ ក្នុងនាមខ្ញុំជាអ្នកនិពន្ធ ខ្ញុំជឿជាក់យ៉ាងមុត​មាំថា សៀវភៅមួយក្បាលនេះនឹងធ្វើឱ្យមិត្តអ្នកអានទាំងឡាយទទួលបានចំណេះ​ដឹងផ្សេងៗដែលមិត្តអ្នកអានកំពុងតែឆ្ងល់ថា តើព្រះសង្ឃជានរណា ហើយព្រះសង្ឃធ្វើអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ? មិនតែប៉ុណ្ណោះ សៀវភៅមួយក្បាលនេះនឹងនាំលោកអ្នកទៅកាន់តែការយល់ត្រូវនិងមើលឃើញនូវហេតុនិងផលកាន់តែច្បាស់ពេលដែលអ្នកបានអានចប់ហើយនុះ។

ដូច្នេះថាតើព្រះសង្ឃក្នុងព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាយើងបាននិងកំពុងបំពេញបេសកកម្មសំខាន់អ្វីខ្លះដើម្បីជាតិខ្មែរយើងទាំង​មូល?

ទំព័រ 213
ទំហំខ្នាត H= 20.5cm , W= 14.5cm