តើត្រូវគ្រប់គ្រងដូចម្ដេចដើម្បីឱ្យមានប្រសិទ្ធភាព?

$3.6 $3.00

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អារម្ភកថា

កាលពី២០០ឆ្នាំមុន ក្នុងពេលដំបូងនៃការបដិវត្ត ឧស្សាហ​កម្មស្ទើរតែទូទាំងពិភពលោកមានភាពក្រលំបាក ហើយភាពក្រីក្រនេះនៅតែមានរហូតដល់បច្ចុប្បន្ននេះ។ ជាង២០០ឆ្នាំមកហើយ ពួកយើងអភិវឌ្ឍបច្ចេកវិទ្យាដែលចាប់ផ្ដើមដំណើរការម៉ាស៊ីនចំហាយទឹកនិងឧបករណ៍អគ្គិសនី ព្រម​ទាំងបច្ចេកវិទ្យាដ៏អស្ចារ្យដែលយើងស្គាល់និងប្រើរហូតដល់បច្ចុប្បន្ននេះ។ អាចនិយាយបានថា បច្ចេកវិទ្យាជួយកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើនស្ទើរតែទូទាំងអឺរ៉ុបខាងលិចនិងសាងតម្លៃបានច្រើនហួសពីអ្វីដែលមនុស្សយើងបានគិត។

ប៉ុន្តែតាមពិតមិនមែនដោយសារតែបច្ចេកវិទ្យាឬការបដិវត្តឧស្សាហកម្មទេ គឺមកពីការបដិវត្តប្រព័ន្ធគ្រប់គ្រងទៅវិញទេតើ ដែលនេះដូចជាអ្នកគ្រប់គ្រងអង្គភាពគ្រប់ជាន់ថ្នាក់ទទួលខុសត្រូវចំពោះការផ្លាស់ប្ដូរនេះ។

បច្ចេកវិទ្យានិងការរីកចម្រើនដ៏អស្ចារ្យនឹងឈានតាមការអភិវឌ្ឍនៃការគ្រប់គ្រងជានិច្ច។

ក្នុងសៀវភៅមួយក្បាលនេះនឹងនិយាយពីគំនិតសំខាន់២១ប្រការដែលអ្នកអាចយកទៅប្រើដើម្បីក្លាយជាអ្នកគ្រប់គ្រងដែលមានប្រសិទ្ធភាព​។ ហេតុអ្វីទើបប្រធានបទនេះសំខាន់? តាមរយៈការសិក្សារបស់អ្នកនិពន្ធអស់រយៈពេលជាច្រើនឆ្នាំ បានអានសៀវភៅជាច្រើនក្បាល បានទទួលបរិញ្ញា​បត្រផ្នែកធុរកិច្ច ធ្វើជាទីប្រឹក្សា ធ្វើជាគ្រូ ធ្វើជាអ្នកផ្ដល់ពាក្យណែនាំដល់ក្រុ​មហ៊ុនធំៗជាង១.០០០កន្លែង និងបានធ្វើការជា​មួយអ្នកគ្រប់គ្រងរាប់រយរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ទើបអាចមើលឃើញទាំងអ្នកគ្រប់គ្រងដែលល្អនិងអ្នកគ្រប់​គ្រងដែលអន់ ដោយខ្ញុំប្រទះឃើញថា មានអ្នកគ្រប់គ្រង២០%ប៉ុណ្ណោះធ្វើការទទួលបានជោគជ័យ មានន័យថា១០០%នៃអ្នកគ្រប់គ្រងទទួលបានជោគជ័យត្រឹមតែ២០%ប៉ុណ្ណោះ។

វត្ថុបំណងនៃសៀវភៅមួយក្បាលនេះគឺដើម្បីផ្ដល់ទិចនិក ឧបករណ៍ វិធី និងគំនិតដល់អ្នកដើម្បីឱ្យអ្នកអាចអភិវឌ្ឍខ្លួនក្លាយជាអ្នកគ្រប់គ្រងដែលស្ថិតនៅក្នុងចំនួន២០%នេះតែម្ដង។

វិធីសាស្រ្តដែលមិនច្បាស់លាស់

ការគ្រប់គ្រងគឺជាវិធីសាស្រ្តដែលមិនច្បាស់លាស់ ដូច្នេះហើយបានជាខ្ញុំបង្កើតការគ្រប់គ្រងនិងប្ដូរធុរកិច្ចអស់ជាង៣០ប្រភេទ ហើយអាចនិយាយបានថា ការគ្រប់គ្រងគ្មានចម្លើយដែលជាក់លាក់និងគ្មានចម្លើយដែលខុសឬត្រូវទេ។ គន្លឹះសំខាន់នៃការឆ្ពោះទៅរកជោគជ័យក្នុងការគ្រប់គ្រងគឺ ការសិក្សានិងអនុវត្តឱ្យបានកាន់តែច្រើនឡើងៗ បើទោះជារឿងដែលអ្នកធ្លាប់ធ្វើអាចនឹងមិនត្រឹមត្រូវទាំងអស់ក៏ដោយ។

ពេលដែល Vince Lombardi ទិញក្រុម The Green Bay Packers នោះ គាត់ត្រូវគេសួរថា «តើលោកនឹងប្ដូរវិធីគ្រប់គ្រងក្រុមនេះដូចម្ដេច? តើលោកនឹងប្ដូរកីឡាករថ្មីនិងវិធីគិតថ្មីក្នុងការទទួលបាល់នៅក្នុងក្រុមដែរឬទេ?»។ គាត់បាននិយាយថា«អត់ទេ! យើងកំពុងចាប់ផ្ដើមធ្វើឱ្យពូកែពីមូលដ្ឋានឡើងទៅ»

តាមរយៈការប៉ាន់ប្រមាណរបស់ខ្ញុំបានឃើញថា ជោគ​ជ័យក្នុងការគ្រប់គ្រងគឺការអនុវត្តថ្នាក់មូលដ្ឋានដដែលៗ ហើយក្នុងសៀវភៅមួយក្បាលនេះ អ្នកនឹងបានសិក្សាពីជំនាញការគ្រប់គ្រងនោះ ដែលវាជាកត្តាសាងភាពខុសគ្នាយ៉ាងពិតប្រាកដ។

បើអ្នកអនុវត្តវិធីរបស់អ្នកគ្រប់គ្រងដែលទទួលបានជោគជ័យនោះ អ្នកនឹងប្រទះឃើញថា អ្នកនឹងអាចជោគជ័យក្នុងតំណែងគ្រប់គ្រងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

និយមន័យរបស់អ្នកគ្រប់គ្រង

យើងចាប់ផ្ដើមពីនិយមន័យរបស់អ្នកគ្រប់គ្រងទៅ ព្រោះអ្នកគ្រប់-​គ្រងគឺជាអ្នកធ្វើការដើម្បីលទ្ធផលតាមរយៈការធ្វើការងាររបស់អ្នកដទៃ ហើយអ្នកគ្រប់គ្រងគឺជាមនុស្សដែលធ្វើរឿងដ៏ត្រឹមត្រូវបានយ៉ាងល្អ។

តើអ្នកគ្រប់គ្រងដ៏អស្ចារ្យគឺអ្វី? អ្នកគ្រប់គ្រងដ៏អស្ចារ្យគឺជាអ្នកដែលសម្រេចគោលដៅខ្ពស់បំផុតដោយការធ្វើនូវរឿងដែលល្អបំផុតជានិច្ច ហើយខណៈជាមួយគ្នានោះក៏បានទាញយកសក្ដានុពលនៅក្នុងខ្លួនរបស់អ្នកដទៃចេញមកនិងមានចំណែកធ្វើឱ្យអង្គភាពទទួលបានជោគជ័យជាច្រើន។

ភាពរឹងមាំរបស់អង្គភាពត្រូវកំណត់ដោយគុណសម្បត្តិនៃអ្នកគ្រប់​-គ្រងគ្រប់កម្រិតនៅក្នុងអង្គភាពនោះ ដែលពួកគេគឺជា«តម្រួត»នៃកងទ័ពធុរកិច្ច ហើយអ្វីដែលពួកគេធ្វើនិងអាចធ្វើបានល្អនោះគឺជាគន្លឹះដ៏សំខាន់នៃជោគជ័យរបស់អង្គភាព។

ការសិក្សាបែបអភិរក្សនិយមបានប៉ាន់ប្រមាណតម្លៃថា មនុស្សធម្មតាធ្វើការដោយប្រើសមត្ថភាពមិនដល់៥០%ទេ ពេលខ្លះបានត្រឹមតែ៤០%ឬ​៣០%ប៉ុណ្ណោះ អ្នកគ្រប់គ្រងដែលសាងបរិយាកាសធ្វើឱ្យមនុស្សធម្មតាធ្វើការងារបាន ៦០% ៧០% ៨០% ៩០% និងស្ទើរតែ១០០% នោះមានចំណែកជួយឱ្យអង្គភាពទទួលបានជោគជ័យច្រើនជាងការជួយបែបធម្មតា។

ជាបន្តទៅនេះគឺជាគំនិតសំខាន់២១ប្រការដើម្បីក្លាយជាអ្នកគ្រប់​គ្រងដ៏អស្ចារ្យ…

ទំព័រ 134
ទំហំខ្នាត H= 20.5cm , W= 14.5cm