វិធីកម្ចាត់សេចក្ដីខ្ជិល

$4.2 $3.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

យើងទាំងអស់គ្នាសុទ្ធតែបានដឹងច្បាស់ថា ប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលកំពុងអភិវឌ្ឍឱ្យរីកចម្រើនកាន់តែខ្លាំងឡើងនិងអស្ចារ្យ ឡើងវិញដូចសម័យមហានគរ។ ប៉ុន្តែមុននឹងដល់ពេលនោះ យើងត្រូវចាប់ផ្តើមធ្វើពីថ្ងៃនេះទៅសិន ដោយពុំអាចអ៊ូរទាំនិងខ្ជិលច្រអូសឡើយ។ មានន័យថា ត្រូវតែខិតខំធ្វើឱ្យអស់ពីសមត្ថភាព កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងឆន្ទៈដ៏មោះមុតដែលខ្លួនមានទៅតាមលទ្ធភាពរៀងៗខ្លួន ជៀសវាងការឈរមើលគ្នា ចាប់កំហុសគ្នា មិនព្រមជួយគ្នា ប្រៀបដូចជាសត្វសេកចាំតែបន្ទរម្ចាស់ ស្រង់យកផលប្រយោជន៍។

យើងសុទ្ធតែដឹងថា មនុស្សខ្ជិលគ្មាននរណាម្នាក់ចូលចិត្តឬស្រឡាញ់ចំពោះគេទេ គឺមានតែគេមិនចង់ជួបមុខទៅវិញ។ ដូច្នេះហើយតើយើងនៅឈរស្ងៀមធ្មឹងដល់ណាទៀត? ម៉េចមិនឆាប់ចេញដំណើរទៅរកជោគជ័យ របស់យើងឱ្យបានគ្រប់គ្នាទៅ! ចំពោះមនុស្សដែលធ្វើការបានច្រើន គឺគេនឹងទទួលបានប្រាក់បៀវត្សច្រើនដែរ ប៉ុន្តែមិនមែនទាំងអស់សុទ្ធតែអាចយកវាបានទាំងអស់គ្រប់គ្នាឡើយ បើសិនយើងមិនដឹងពីអាថ៌កំបាំងឬគន្លឹះដើម្បី ឱ្យសម្រេចគោលដៅរបស់ខ្លួនទេនោះ។

ត្រូវចង់ចាំថា បើសិនចង់ឱ្យអ្នកដទៃជួយដល់អ្នក គឺមានតែអ្នកទេដែលអាចជួយដល់ខ្លួនឯងបានមុនអ្នកដទៃហុចដៃមកជួយ។ សូមបញ្ឈប់ភាពខ្ជិលរបស់អ្នកចាប់ពីពេលនេះទៅ ហើយចាប់ផ្តើមផ្លាស់ប្តូរជីវិតរបស់អ្នកសាជាថ្មី រហូតទាល់តែទទួលបានជោគជ័យក្នុងជីវិតថ្មី។

ទំព័រ 170
ទំហំខ្នាត H= 20.5cm , W= 14.5cm