អាថ៌កំបាំងរបស់ជ្វីហ្វ

$4.8 $4.00

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

តើផ្នត់គំនិត ទស្សនៈ និងតម្លៃនៃការរស់នៅរបស់ជនជាតិជ្វីហ្វមានលក្ខណៈដូចម្ដេច?

ជ្វីហ្វគឺជាជនជាតិដែលមានប្រជាជនមិនដល់១០លាននាក់ឡើយ ប៉ុន្តែមានជនជាតិជ្វីហ្វជាច្រើននាក់ដែលមានឈ្មោះល្បីៗ ដូចជា អាល់ប៊ឺត អ៊ែនស្តែន (Albert Einstein), ស្ទីវេន ស្ពីលប៊ឺក (Steven Spielberg) ជាដើម ហើយពេលដែលបានឮឈ្មោះជាតិសាសន៍នេះពេលណានោះ មានអារម្មណ៍ថាគឺជាជាតិសាសន៍ដែលពូកែនិងមានសក្តានុពល ព្រោះជាតិសាសន៍នេះអាចធ្វើឱ្យសមុទ្រខ្សាច់ក្លាយជាព្រៃឈើបាន​។ ហេតុអ្វីទើបជនជាតិនេះមានមនុស្សទទួលបានជោគជ័យច្រើនម្ល៉េះ? នោះវាអាចដោយសារតែគំនិតមួយចំនួនរបស់ពួកគេនេះឯង។

ឧទាហរណ៍ដូចជា សង្គមជ្វីហ្វផ្ដល់ភាពសំខាន់ទៅលើការបញ្ចេញយោបល់ត្រង់ៗជាហេតុធ្វើឱ្យរឿងជាច្រើនមានការឈ្វេងយល់យ៉ាងត្រឹមត្រូវនិងបានអនុវត្តយ៉ាងសមរម្យ។

ជនជាតិជ្វីហ្វដែលមានអាយុច្រើនជាងនឹងព្រមស្ដាប់យោបល់របស់អ្នកដែលមានអាយុតិចជាងគឺជារឿងធម្មតា នោះគឺខុសពីខ្មែរយើងដែលក្មេងមិនអាចជំទាស់នឹងមនុស្សចាស់បានឡើយ។

ជនជាតិជ្វីហ្វដែលមានអាយុតិចរមែងតែទទួលតួនាទីសម្រេចចិត្តទាក់ទងនឹងរឿងដែលពិបាក។ ដូចជា នាយទាហានជាច្រើននាក់ត្រូវទទួល​

ខុសត្រូវក្នុងការចេញបញ្ជាក្នុងពេលចាំបាច់។

ជនជាតិជ្វីហ្វផ្ដល់ភាពសំខាន់ទៅលើការដោះស្រាយបញ្ហាចំពោះមុខជាជាងការប្រើច្បាប់ នោះអាចនិយាយបានថា​ បើសិនជាស្ថិតនៅក្នុងស្ថានភាពចាំបាច់ អ្នកអាចបំពានច្បាប់គ្រប់ករណីបានដើម្បីដោះស្រាយនូវស្ថានការណ៍នោះ។

ជនជាតិជ្វីហ្វគិតអ្វីធ្វើភ្លាម មិនរង់ចាំប្រមូលទិន្នន័យ មិនរង់ចាំត្រៀមលក្ខណៈ និងមិនធ្វើម្ដងមួយដំណាក់កាលៗទេ។ ហេតុដូច្នេះហើយទើបធ្វើឱ្យជនជាតិជ្វីហ្វស៊ាំទៅនឹងបរាជ័យនិងគិតថាគឺជារឿងធម្មតារបស់ដំណើរការនៃជោគជ័យ។

ជនជាតិជ្វីហ្វនឹងរក្សាកំណត់ហេតុនិងរឿងរ៉ាវការធ្វើដំណើរផ្សេងៗដើម្បីឱ្យមនុស្សជំនាន់ក្រោយប្រើប្រាស់ធ្វើជាទិន្នន័យសម្រាប់ធ្វើដំណើរមកកាន់ទីនេះដែរ ដោយមិនបានកត់ត្រាចំពោះតែទិន្នន័យដែលជាការកម្សាន្តតែម្យ៉ាងនោះទេ ប៉ុន្តែគេនឹងកត់ត្រាពីចរិតមនុស្ស វប្បធម៌នៃជាតិសាសន៍ជាដើម ដែលនោះហៅថា ការធ្វើដំណើររបស់ពួកគេ។

ពេលដែលគេត្រូវទៅកន្លែងណាមួយ គេនឹងនៅរយៈពេលយូរ មិនមែនទៅទេសចរត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងទៅដើម្បីសិក្សារកចំណេះដឹងនិងការពិត។

នេះគ្រាន់តែជាគំនិតគោលនិងជាផ្នែកមួយនៃជនជាតិជ្វីហ្វប៉ុណ្ណោះ។ នៅក្នុងសៀវភៅនេះនៅមានគំនិតរបស់ជនជាតិជ្វីហ្វក្នុងផ្នែកផ្សេងៗជាច្រើនទៀតដើម្បីឱ្យមិត្តអ្នកទាំងឡាយបានអាននិងយល់ដឹងកាន់តែច្បាស់។

ទំព័រ 165
ទំហំខ្នាត H= 20.5cm , W= 14.5cm