គិតនិងធ្វើឱ្យបានសម្រេច ឱ្យដូចជនជាតិជ្វីហ្វ

$3.9 $3.25

Publish date: 2021-12-17

Category: Adventure

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ខ្ញុំមិនមែនចូលចិត្តជាតិសាសន៍ឬមានពូជពង្សជាជ្វីហ្វអ្វីនោះទេ តែខ្ញុំចូលចិត្តវិធីនៃការគិតរបស់គេ ទើបខ្ញុំសិក្សារឿងរបស់ជ្វីហ្វយ៉ាងយកចិត្តទុក​ដាក់ ដោយស្វែងរកទស្សនៈនិងវិធីគិតរបស់មនុស្សដែលមានខ្សែស្រឡាយជាជ្វីហ្វមកសិក្សាថា តើវិធីនៃការគិតរបស់ពួកគេទាំងនោះមានអ្វីជាចំណុចចាប់ផ្តើមនិងធ្វើឱ្យគេសម្រេចជោគជ័យយ៉ាងអស្ចារ្យជាបន្តបន្ទាប់និងយូរយារជាងមួយរយឆ្នាំពីជំនាន់មួយទៅជំនាន់​មួយដូច្នេះ។

រឿងដែលរកឃើញពីការសិក្សានោះ ធ្វើឱ្យខ្ញុំអាចសរុបខ្លីៗបានថា ជនជាតិជ្វីហ្វរមែងគិតច្រើនឬផ្ដោតអារម្មណ៍ទៅលើរឿងដែលគេនឹងធ្វើ មិនមែនគិតត្រឹមតែពីជ្រុងមួយនោះទេ គឺគេនឹងគិតពីជ្រុងជាច្រើននិងមើលជាច្រើនជ្រុង។ នៅពេលគេគិតហើយ គេនឹងចាប់ផ្តើមធ្វើយ៉ាងយកចិត្តទុកដាក់ ដោយគ្មានពាក្យថា«រាថយ»ឡើយ បើមិនសម្រេចមិនឈប់នោះទេ។

ប្រការសំខាន់មួយទៀត គេតែងតែមើលលើការប្រថុយច្រើនជាងពាក្យថា កម្រៃ ខាតទុន និងរួចដើម។ បន្ទាប់មក គេនឹងធ្វើរឿងដែលគេធ្វើនោះដោយយកចិត្តទុកដាក់បំផុត។ ប្រសិនបើគេបាន ពិភពលោកក៏ត្រូវបាន ឯអ្នកដទៃក៏បានដែរ។ នេះជាមន្ដស្នេហ៍មួយនៃគំនិតបែបជនជាតិជ្វីហ្វ។

ចំណែកមនុស្សទូទៅ ចំណុចចាប់ផ្តើមតែងតែគិតដល់ខ្លួនឯង មុន​នឹងគិតដល់អ្នកដទៃ។ ដោយហេតុនោះទើបធ្វើឱ្យជោគជ័យរបស់យើងស្ថិតនៅក្នុងទីដ៏ចង្អៀត ហើយមានបុគ្គលដទៃតិចខ្លាំងណាស់ដែលអាចចូលទៅដល់គំនិតបែបនេះ។

នៅពេលអ្នកអានសៀវភៅមួយនេះចប់ហើយ គំនិតរបស់អ្នកនឹងផ្លាស់ប្ដូរខុសពីមុនភ្លាម អ្នកនឹងមើលឃើញវិធីថ្មីៗក្នុងការធ្វើធុរកិច្ច គឺថានឹងអាចមើលឃើញពន្លឺនៃជោគជ័យបានដោយងាយ…ខ្ញុំជឿបែបនោះ។

ទំព័រ 149
ទំហំខ្នាត H= 20.5cm , W= 14.5cm