ចំណុចចាប់ផ្ដើមនៃភាពជោគជ័យ

$3.156 $2.63

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

«ភាពជោគជ័យជាផលដែលបានមកពីការជឿជាក់លើខ្លួនឯងនិងមិត្តរួមលោក»។ ការសាងនិស្ស័យប្រៀបបីដូចជាការសាបព្រោះគ្រាប់ពូជអ៊ីចឹងដែរ បើយើងសាបព្រោះនូវគ្រាប់ពូជកាន់តែច្រើនប៉ុនណា ផលដែលយើងទទួលបានក៏កាន់តែច្រើនប៉ុណ្ណោះដែរ។ ប្រសិនបើយើងបញ្ចូលរឿងល្អៗទៅក្នុងខួរក្បាលរបស់យើងនោះ មិនថាយើងធ្វើអ្វីឬក៏គិតអ្វីនោះទេ រឿងដែលល្អៗទាំងនោះនឹងកើតឡើងជាប្រត្យក្ស។

ការបញ្ចូលនូវរឿងល្អៗនោះមានច្រើនណាស់ ដូចជា សតិបញ្ញា  គំនិត ឬទង្វើល្អៗជាដើម។ សាកល្បងធ្វើនូវរឿងតូចៗជាមុនសិន បញ្ចូលនូវគំនិតល្អៗ និងបញ្ចូលនូវការយល់ដឹងទូទៅរួមជាមួយផងដែរ ផលដែល នឹងទទួលបាន​ ប្រាកដណាស់ជាអ្វីដែលខ្លួនបានធ្វើនោះឯង។ ហើយសាកល្បងផ្លាស់ប្តូរទស្សនគតិដែលចងស្រោបនូវសន្ដានតាំងពីកំណើត នោះអ្នកនឹងដឹងថាចំណុចចាប់ផ្តើមនៃភាពជោគជ័យគឺនៅជិតបង្កើយនេះទេ។

ជាការពិតហើយ ជោគជ័យមិនដែលធ្លាក់ពីលើមេឃទេ គឺយើងគប្បីវិនិយោគដោយភាពអត់ធ្មត់ទើបបាន ក្នុងការវិនិយោគនោះមាន៖ វិនិយោគលើការធ្វើឱ្យមានសុខភាពល្អទាំងកាយនិងចិត្ត, អភិវឌ្ឍទម្លាប់វិជ្ជមានប្រចាំថ្ងៃ, ដុតចិត្តឱ្យចង់ចេះចង់ដឹងជាប្រចាំ, ទំនាក់ទំនងជាមួយបុគ្គលជោគជ័យ, ចំណាយពេលសិក្សាថាខ្លួនឯងជានរណា, ធ្វើអ្វីដែលខ្លួនពេញចិត្តជាប្រចាំ។

ទំព័រ 158
ទំហំខ្នាត H= 20.5cm , W= 14.5cm