គម្ពីរធ្វើជំនួញជនជាតិជ្វីហ្វ (ភាគ៣)

$7.5 $6.25

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ជនជាតិជ្វីហ្វគឺជាជនជាតិមួយក្នុងចំណោមជនជាតិដែលឆ្លាតជាងគេ អាថ៌កំបាំងជាងគេ និងមានជាងគេក្នុងលោក ព្រោះមានអ្នកធុរកិច្ចជនជាតិជ្វីហ្វជាច្រើនដែលប្រើទិចនិកគ្រប់គ្រងការងារផ្ទាល់ខ្លួននិងស្រវាយកតំណែង «អ្នកធុរកិច្ចលំដាប់ទីមួយនៃពិភពលោក»មកគ្រប់គ្រងបានសម្រេច។

បើតាមស្ថិតិបានបង្ហាញថា ក្នុងបណ្ដាជនជាតិអាមេរិកទាំងអស់មានជនជាតិអាមេរិកខ្សែស្រឡាយជ្វីហ្វត្រឹមតែ២%ប៉ុណ្ណោះ តែមហាសេដ្ឋីលំដាប់ដំបូងៗរបស់អាមេរិកដែលត្រូវគេជ្រើសរើសដោយទស្សនាវដ្ដីFortune ក្នុងមួយឆ្នាំៗ បែរជាមានអ្នកធុរកិច្ចខ្សែស្រឡាយជ្វីហ្វច្រើនដល់ទៅ២០-២៥%ទៅវិញ។ ជាងនេះទៅទៀត ប្រសិនបើពិចារណាក្នុងក្របខណ្ឌដែលទូលាយយើងនឹងឃើញថា ក្នុងបណ្ដាមហាសេដ្ឋីពាសពេញពិភពលោកនោះមានជាងពាក់កណ្ដាលសុទ្ធតែជាជនជាតិជ្វីហ្វឬមានខ្សែស្រឡាយជាជ្វីហ្វ។

ហេតុនេះហើយទើបវាមិនមែនជារឿងចម្លែកទេ ដែលមនុស្សរាល់គ្នាតែងនិយាយថា «ទ្រព្យសម្បត្តិក្នុងលោកនៅក្នុងហោប៉ៅរបស់ជនជាតិជ្វីហ្វ ចំណែកទ្រព្យសម្បត្តិរបស់ជនជាតិជ្វីហ្វនៅក្នុងខួរក្បាលរបស់ពួកគេ» ដោយជនជាតិជ្វីហ្វបានពឹងលើទ្រព្យសម្បត្តិនិងសតិបញ្ញាដែលមានដើម្បីដឹកនាំមនុស្សពាសពេញពិភពលោក។

សម្រាប់ជនជាតិជ្វីហ្វ ការរកលុយគឺជារឿងសំខាន់បំផុត ព្រោះដោយសារតែពួកគេយល់រឿងធុរកិច្ចយ៉ាងស៊ីជម្រៅនិងមានភាពមោះមុតដែលនឹងស្វែងរកភាពមានបាន ទើបពួកគេក្លាយជាជនជាតិដែលគួរឱ្យមោទកភាពនិងមានអំណាចជាងគេក្នុងលោក។ មានជនជាតិជ្វីហ្វជាច្រើនដែលជាអ្នកវិទ្យាសាស្រ្តលំដាប់ពិភពលោក សិល្បករល្បីឈ្មោះ អ្នកនយោបាយដ៏ឆ្នើម អ្នកការទូតដែលមានសមត្ថភាពខ្ពស់ ស្ដេចប្រេងដ៏មានឥទ្ធិពល អ្នកហិរញ្ញវត្ថុដ៏អស្ចារ្យក្នុងWall Street និងមហាសេដ្ឋីហូលីវូដ ។ល។ មិនថាក្នុងវិស័យណា សុទ្ធតែបានទទួលឥទ្ធិពលពីជនជាតិជ្វីហ្វទាំងអស់។

ហើយចុះតើអ្វីជាបច្ច័យធ្វើឱ្យជនជាតិជ្វីហ្វសម្រេចជោគជ័យ?

សៀវភៅ«គម្ពីរធ្វើជំនួញជនជាតិជ្វីហ្វ»មួយក្បាលនេះ នឹងដឹកនាំយើងទៅជួបនឹងប្រាជ្ញានិងសមត្ថភាពរបស់ជនជាតិជ្វីហ្វក្នុងការវិនិយោគទុន បង្កើតធុរកិច្ច ជ្រើសរើសគោលដៅ ឃោសនា លក់ទំនិញ រួមទាំងការចរចា ។ល។ ខណៈជាមួយគ្នានេះនឹងជួយឱ្យយើងបានដឹងថា តើពួកគេអាចស្រវាឱកាសនៃការសាងផលកម្រៃបានដូចម្ដេច ហើយសាងអាណាចក្ររបស់ខ្លួនបានដូចម្ដេច?

បើអ្នកចង់ធ្វើជាអ្នកធុរកិច្ចដែលសម្រេចជោគជ័យ បើអ្នកចង់មានធុរកិច្ចដែលអស្ចារ្យ ឬបើអ្នកចង់ស្វែងរកភាពជឿជាក់លើរឿងលុយ អ្នកសាកបើកសៀវភៅ«គម្ពីរធ្វើជំនួញជនជាតិជ្វីហ្វ»មួយនេះមើល៍ នោះអ្នកនឹងឃើញថា ទ្វារនៃជោគជ័យនៅចំពោះមុខអ្នកជាមិនខាន។

ទំព័រ 297
ទំហំខ្នាត H= 20.5cm , W= 14.5cm