កំពូលយុទ្ធសាស្ត្រសម្រាប់អ្នកដឹកនាំ

$3 $2.50

Publish date: 2021-12-17

Category: Management and Leadership

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

អារម្ភកថា

សៀវភៅដែលលោកអ្នកកំពុងអាននេះ បើមើលសើៗនោះហាក់និយាយតែពីរឿងយុទ្ធសាស្ត្រផ្នែកសង្គ្រាមប៉ុណ្ណោះ ប៉ុន្តែបើពិនិត្យដោយពិត យើងក៏អាចបង្វែរវាឱ្យមកជាយុទ្ធសាស្ត្រផ្នែកផ្សេងៗបានដែរ មានដូចជា យុទ្ធសាស្ត្រផ្នែកជំនួញ យុទ្ធសាស្ត្រផ្នែកដឹកនាំ យុទ្ធសាស្ត្រផ្នែកគ្រប់គ្រងជាដើម ព្រោះហេតុដូច្នោះហើយទើបខ្ញុំដាក់ឈ្មោះសៀវភៅនេះថា កំពូលយុទ្ធសាស្ត្រសម្រាប់អ្នកដឹកនាំ

សៀវភៅនេះរាប់ថាជាចន្លុះដ៏សំខាន់សម្រាប់ការដឹកនាំដំណើរជីវិត និង​ប្រព័ន្ធការងារឱ្យមានភាពស្រួលរលូនប្រកបដោយស្ថិរភាព នេះក៏ព្រោះថា អ្វីៗដែលអាចសម្រេចទៅបានមិនមែនទេវតាឬកត្តាចៃដន្យជាអ្នកកំណត់​ និងផ្ដល់ឱ្យទេ គឺសុទ្ធតែអាចសម្រេចទៅបានដោយសារកម្លាំងកាយកម្លាំងចិត្ត អមជាមួយនឹងយុទ្ធសាស្ត្រដ៏ស្រួចស្រាល់ ទើបអ្វីៗអាចសម្រេចទៅបានជាស្ថាពរ។

ខ្ញុំក៏សង្ឃឹមដែរថា យុទ្ធសាស្ត្រទាំងអម្បាលម៉ានក្នុងសៀវភៅនេះនឹងក្លាយជាឧបករណ៍ញុំាងឱ្យលោកអ្នកអានបានជោគជ័យសម្រេចដូចសេចក្ដីប្រាថ្នាទៅហោង៕

ទី២៨ ខែកញ្ញា ឆ្នាំ២០១៧

ភ្នំពេញ

ឯក-លាភី

ទំព័រ 118
ទំហំខ្នាត H= 20.5cm , W= 14.5cm