ខ្លី ខ្លឹម ខ្លាំង គ្មានឃ្លាណាដែលថាគ្មានប្រយោជន៍ ភាគ៣

$4.2 $3.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ជាថ្មីម្ដងទៀត ខ្ញុំពិតជាមានសេចក្ដីរីករាយនិងមានសោមនស្សជាខ្លាំងដែលបានប្រឹងនិងឆ្លៀតឱកាសពេលវេលាដែលមានតិចតួច មកសរសេររហូតបានសម្រេចនិងធ្វើឱ្យសៀវភៅ «ខ្លី ខ្លឹម ខ្លាំង គ្មានឃ្លាណាដែលថាគ្មានប្រយោជន៍ភាគទី៣»នេះបានលេញចេញជារូបរាងឡើង។ ជាមួយគ្នានេះ ខ្ញុំសូមអបអរសាទរចំពោះលោកអ្នកដែលបានចំណាយពេលដ៏មានតម្លៃព្យាយាមអានតាំងពីភាគទី១រហូតមកដល់ភាគទី៣នេះ។ វាជាការពិតណាស់​ គ្រប់សៀវភៅទាំងអស់មានកំណប់ គឺមានមាសនៅក្នុងនោះ។ ដោយឡែកក្នុងសៀវភៅដែលនៅក្នុងដៃលោកអ្នកនេះក៏មានមាសដែរ។ ដូច្នេះសូមលោកអ្នកជីករក តាមសប្បាយចិត្តទៅចុះ ខ្ញុំរីករាយនឹងជូនដំណើរលោកអ្នកនិងពេញចិត្តក្នុងការបង្ហាញផ្លូវដល់លោកអ្នកដោយឥតលក្ខខណ្ឌ។

ខ្ញុំក៏ដឹងដែរថា ​ក្នុងសៀវភៅនេះអាចមានកំហុសឆ្គងអចេតនាមួយចំនួន ដូចជា មានជាន់ន័យលើគ្នាជាដើម តែសង្ឃឹមថា នោះមិនមែនជាអ្វីដែលរាំងផ្លូវសម្រាប់យើងឡើយ។ អ្វីដែលសំខាន់គឺការចេះចាប់និងច្បិចយកចំណុចខ្លឹមមកប្រើឱ្យកើតជាប្រយោជន៍ដ៏ល្អបរិបូរគឺគ្រប់គ្រាន់ហើយ។

២០១៨នេះឃើញថា មានគ្រឹះស្ថានបោះពុម្ពផ្សាយជាច្រើនបានលេចចេញជារូបរាងឡើងក្នុងទីផ្សារដ៏តូចចង្អៀតនៅឡើយនេះ។ ក្នុងនាមខ្ញុំជាអ្នកនិពន្ធ អ្នករៀបរៀង អ្នកបកប្រែ ខ្ញុំពិតជាមានសេចក្ដីរីករាយជាខ្លាំងដែលមានសមាជិកថ្មីៗមកពួតដៃគ្នាមកកសាងអ្នកអានក្នុងសង្គមយើងឱ្យគួរឱ្យចង់រស់នៅជាសុខទាំងអស់គ្នាយ៉ាងដូច្នេះ។

លើចំណុចនេះ ខ្ញុំសង្ឃឹមថា យើងនឹងអាចរីកចម្រើនទាំងអស់គ្នាបន្តទៀតទាំងអ្នកអាននិងអ្នកសរសេរ។ បើអ្នកអានកើនឡើង​ អ្នកនិពន្ធក៏កើនឡើងស្របគ្នាដែរ។ អ្នកអាននិងអ្នកនិពន្ធកើនឡើងព្រមគ្នា។

មានបុគ្គលខ្លះលើកឡើងថា ការអានសៀវភៅមិនមែនជាបុព្វហេតុនាំឱ្យជោគជ័យអ្វីទេ ទាំងដែលខ្លួនគេនោះជាបណ្ឌិតទៅហើយ។ នេះសរបញ្ជាក់ថា គេជាបណ្ឌិតមិនដែលអានសៀវភៅ ជាបណ្ឌិតដែលមានតែសញ្ញាបត្រផងក៏មិនដឹង និងក៏ព្រោះតែហេតុនេះហើយ ទើបគេបានត្រឹមតែមានងារជាបណ្ឌិត ប៉ុន្តែគេមិនអាចច្នៃបង្កើតអ្វីដែលជាដុំកំភួនសម្រាប់ប្រទេសជាតិបានឡើយ​ ព្រោះខ្វះការអាន ការស្រាវជ្រាវ ដែលជាប្រភពរស់ ប្រភពច្នៃបង្កើត ប្រភពជោគជ័យ ប្រភពសម្រេចបាននូវសមិទ្ធផល។ ប៉ុន្តែទោះយ៉ាងណា​ នោះវាគ្រាន់តែជាទស្សនៈប៉ុណ្ណោះ រឿងដែលជាការពិតឬសច្ចភាពគឺការអាននាំឱ្យកើតបញ្ញាពិតប្រាកដមែន ហើយបញ្ញានេះហើយដែលជាប្រភពនៃសុខភាព ទ្រព្យសម្បត្តិ និងជោគជ័យគ្រប់ប្រការ។

ទំព័រ 175
ទំហំខ្នាត H= 20.5cm , W= 14.5cm