សាងទម្លាប់សេដ្ឋី

$9.6 $8.00

Publish date: 2021-12-17

Category: Business & Investment

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ដំណឹងល្អគឺថា គ្រប់ទម្លាប់ទាំងអស់អាចរៀនបាន។ វាជាលទ្ធផលនៃការអនុវត្តម្តងហើយម្តងទៀត។ អ្នកអាចរៀនពីទម្លាប់មួយចំនួនដែលអ្នកគិតថា សំខាន់ឬចាំបាច់បាន។ អ្នកអាចសាងទម្លាប់និងឥរិយាបថតាមដែលអ្នកចង់បាន​ ដោយប្រើការតាំងចិត្តនិងវិន័យរបស់អ្នក។ អ្នកអាចសរសេរពីជីវិតផ្ទាល់ខ្លួនរបស់អ្នកបាន ហើយប្រសិនបើអ្នកមិនពេញចិត្តនឹងជីវិតបច្ចុប្បន្នរបស់អ្នកទេ អ្នកអាចហែកវាចោល ហើយសរសេរវាម្តងទៀតបាន។

ទម្លាប់ល្អរបស់អ្នកសាងជោគជ័យនិងសេចក្តីសុខដល់អ្នកយ៉ាងណា ទម្លាប់អាក្រក់របស់អ្នកក៏ទទួលខុសត្រូវលើបរាជ័យនិងការខកចិត្តដល់អ្នកយ៉ាងនោះដែរ។ ទម្លាប់អាក្រក់ដែលអ្នកបានរៀនពីមុន វាអាចនឹងជំនួសនូវទម្លាប់ល្អបាន ដោយដំណើរការនៃការធ្វើម្តងហើយម្តងទៀតនេះឯង។

George Washington ជាប្រធានាធិបតីទីមួយនៃសហរដ្ឋអាមេរិកនិងជាមេបញ្ជាការកងទ័ពបដិវត្តន៍ ត្រូវបានគេផ្តល់កិត្តិនាមថាជា «បិតានៃប្រទេសអាមេរិក»។ គាត់ត្រូវបានគេលើកតម្កើងយ៉ាងទូលំទូលាយ បើមិនបូជាក្នុងនាមជាអ្នកមានគុណសម្បត្តិនៃគុណធម៌ ឫកពាររួសរាយ និងឥរិយាបថរមទមរបស់គាត់ទេនោះ តើជាអ្វីទៅ?

George Washington កើតក្នុងគ្រួសារវណ្ណៈកណ្តាល ព្រមជាមួយនឹងគុណសម្បត្តិតិចតួចប៉ុណ្ណោះ។ ថ្ងៃមួយ ក្នុងនាមជាយុវជនដែលចង់ទទួលជោគជ័យនិងមានបាន គាត់បានអានសៀវភៅមួយដែលមានចំណងជើងថា «The Rules of Civility and Decent Behavior in Company and Conversation ប្រែថា ច្បាប់នៃភាពស្អាតស្អំនិងអាកប្បកិរិយាសមរម្យនៅក្នុងក្រុមហ៊ុននិងក្នុងវង់សន្ទនា។ ក្នុងនាមជាយុវជន គាត់បានចម្លងច្បាប់១១០មាត្រាទៅក្នុងសៀវភៅសរសេរដៃរបស់គាត់។ គាត់បានយកវាជាប់ខ្លួនជានិច្ច ហើយបើកមើលវាពេញមួយជីវិតរបស់គាត់។

ដោយការអនុវត្តតាមច្បាប់ «Rules of Civility» គាត់បានសាងទម្លាប់នៃការប្រព្រឹត្តនិងឥរិយាបថដែលនាំឱ្យគាត់ត្រូវបានគេចាត់ទុកថាជា«មនុស្សទីមួយក្នុងបេះដូងនៃជនរួមជាតិអាមេរិក» ដោយការធ្វើហើយធ្វើទៀត នូវទម្លាប់ដែលគាត់ចង់ធ្វើជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់ខ្លួន។ George Washington បានក្លាយជាអ្នកសាងខ្លួនឯងឱ្យក្លាយជាមនុស្សអស្ចារ្យនៅគ្រប់ស្ថានភាព។​ គាត់បានរៀនពីទម្លាប់ដែលមនុស្សអស្ចា្យត្រូវរៀនដើម្បីធ្វើជាជំពូកមនុស្សដែលគាត់ចង់ក្លាយទៅជា។

ទំព័រ 395
ទំហំខ្នាត H= 20.5cm , W= 14.5cm