កូនល្អ មនុស្សល្អ មនុស្សជោគជ័យ

$1.8 $1.50

Publish date: 2021-12-17

Category: Self development

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

មនុស្សយើងទាំងអស់គ្នា គឺសុទ្ធតែធ្លាប់ជាកូនរបស់គេ ហើយក៏ មានកូនមិនតិចទេ ដែលមានបញ្ហាជាមួយនឹងគ្រួសារ រហូតពេលខ្លះ ចាកចេញពីគ្រួសាររបស់គាត់ទៀតផង។

ជាលទ្ធផល  ខ្លះក៏បានជោគជ័យក្នុងជីវិតរបស់គាត់តែខ្លះក៏បាន បរាជ័យយ៉ាងអាម៉ាស់មុខជាទីបំផុតក្នុងមួយឆាកជីវិតរបស់គាត់។   បើអ្នកស្ដាប់កម្មវិធីដាំដើមជីវិត ដែលមានខ្ញុំបាទជាវាគ្មិននោះ លោកអ្នកនឹង បានដឹងថាកូនៗច្រើនណាស់ដែលមានបញ្ហាជាមួយគ្រួសាររបស់គាត់។ ដូច្នេះ បើអ្នកអានសៀវភៅមួយក្បាលនេះ ហើយយកទៅអនុវត្ដ ទៀតនោះ សូមធានាថាលោកអ្នកនឹងអាចរួចផុតពីបញ្ហាក្នុងគ្រួសារ អ្នកបាន។ មួយទៀត វាមិនពិបាកក្នុងការអនុវត្ដនោះទេព្រោះខ្ញុំបានសង្ខេបវាជាគន្លឹះៗរួចអស់ហើយ រង់ចាំតែអ្នកមកអនុវត្តប៉ុណ្ណោះ។

សៀវភៅនេះ គឺជាចិត្ដសាស្ដ្រសម្រាប់ឱ្យអ្នក យកទៅប្រតិបត្តិ  ជាមួយនឹងឪពុកម្ដាយអ្នក បានផលយ៉ាងមានប្រសិទ្ធភាពរហូតអាចធ្វើឱ្យលោកឪពុកអ្នកម្ដាយអ្នករំភើបចិត្ដរហូតស្រក់ទឹកភ្នែកជាប្រត្យក្ស។

ខ្ញុំមានគំនិតសុទិដ្ឋិនិយមថាប្អូនៗទាំងអស់គ្នាអាចធ្វើបានហួស ពីអ្វីដែលបងបានគិតទៅទៀត។

ទំព័រ 86
ទំហំខ្នាត H= 20.5cm , W= 14.5cm