អច្ឆរិយៈ១០០រឿងនៃប្រវត្តិសាស្រ្តជប៉ុន

$3.6 $3.00

Publish date: 2021-12-17

Category: War & History

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

ប្រទេសជប៉ុនមានប្រវត្តិជាយូរយារណាស់មកហើយ មានភូមិសាស្រ្តជាកោះ មានមហាសមុទ្រជារនាំងធម្មជាតិធ្វើឱ្យពិបាកក្នុងការរុករានពីសត្រូវ និងមានលក្ខណៈនិងវប្បធម៌ដែលលេចធ្លោ។ ដោយសារតែក្នុងសម័យកាលនីមួយៗមានការផ្លាស់ប្ដូរជាច្រើន ទើបការសិក្សាពីប្រវត្តិសាស្រ្តរបស់ជប៉ុនចាំបាច់ខ្លាំងណាស់ដែលត្រូវចំណាយពេលវេលាដើម្បីធ្វើឱ្យយល់ពីសម័យកាលនានា រួមទាំងប្រវត្តិដើមទងនៃរាជវង្សនីមួយៗនិងហេតុការណ៍សំខាន់ៗដែលកើតឡើងក្នុងសម័យនោះៗ។

អច្ឆរិយៈ១០០រឿងនៃប្រវត្តិសាស្រ្ដជប៉ុនជាសៀវភៅបង្ហាញទិន្នន័យឬចំណេះដឹងដែលអមដោយរូបភាពដែលអាចអាននិងយល់បានងាយនិងជាសៀវភៅផ្តល់នូវទិន្នន័យប្រវត្តិសាស្រ្តជប៉ុននិងហេតុការណ៍សំខាន់ៗតាំងពីសម័យថ្មរហូតដល់សម័យបច្ចុប្បន្ន  ជាពិសេសគឺហេតុការណ៍ដែលធ្វើឱ្យជប៉ុននៅក្នុងលេខរៀងទីមួយនៃមហាអំណាចខាងសេដ្ឋកិច្ចរបស់ពិភពលោក។ សៀវភៅនេះជួយឱ្យមិត្តអ្នកអានយល់និងឃើញពីភាពខុសគ្នាក្នុងសម័យកាលនីមួយៗបានកាន់តែច្រើនឡើង។

ប្រវត្តិសាស្រ្តប្រទេសជប៉ុននោះមានរឿងរ៉ាវជាច្រើន។ សៀវភៅមួយនេះនឹងជួយឱ្យមិត្តអ្នកអានយល់ពីការគ្រប់គ្រងនិងវប្បធម៌ផ្សេងៗក្នុងសម័យកាលនីមួយៗរបស់ជប៉ុនបានយ៉ាងច្បាស់។

ទំព័រ 160
ទំហំខ្នាត H= 20.5cm , W= 14.5cm