ពិភពលោកស្ថិតក្នុងដៃអាមេរិក ប៉ុន្តែសេដ្ឋកិច្ចស្ថិតក្នុងដៃជ្វីហ្វ

$3.6 $3.00

Publish date: 2021-12-17

Category: Economic

Publisher: រោងពុម្ពព្រៃស

Author Name: គ្រឹះស្ថាន ដាំដើមជីវិត (DDJ)

99 Books Available.

Description:

បើនិយាយពីអម្បូរ«ជ្វីហ្វ»នោះអាចនិយាយបានជាច្រើនទស្សនៈគ្មានថ្ងៃអស់ឡើយ។ ហេតុអ្វីទើបមនុស្សយើងរមែងប្រៀបធៀបមនុស្សដែលចូលចិត្តយកប្រៀបលើអ្នកដទៃឬមនុស្សកំណាញ់ស្វិតថាជាពួកជ្វីហ្វ? ហេតុអ្វីអ្នកវិទ្យាសាស្រ្តឬមនុស្សដែលជោគជ័យនៅក្នុងផ្នែកផ្សេងៗតាំងពីអតីតកាលមកជាច្រើននាក់សុទ្ធតែជាប់អម្បូរជ្វីហ្វ? ឬសូម្បីតែនៅសម័យបច្ចុប្បន្ននេះ អ្នកដែលទទួលបានជោគជ័យនៅក្នុងវិស័យជាច្រើនសុទ្ធតែជាប់អម្បូរជ្វីហ្វទាំងអស់។

ម្យ៉ាងទៀតបញ្ហាសន្តិភាពពិភពលោកដែលកើតឡើងនៅមជ្ឈិមបូព៌ាអស់រយៈពេលជាយូរនិងមានផលប៉ះពាល់ទូទាំងពិភពលោកក៏ជាលទ្ធផលមកពីការស្អប់ខ្ពើមជនជាតិជ្វីហ្វតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះដែរ ដែលនៅមិនទាន់មានលក្ខណៈណាមួយថា នឹងអាចបញ្ចប់បានដោយងាយឡើយ ហើយនៅមានរឿងជាច្រើនទៀតដែលទាក់ទងនឹងជនជាតិជ្វីហ្វដែលមិនអាចអធិប្បាយទាំងអស់បាននៅក្នុងសៀវភៅតែមួយក្បាល។

សៀវភៅមួយក្បាលនេះបានលើកឡើងពីរឿងរ៉ាវទាក់ទងនឹងជនជាតិជ្វីហ្វដែលទទួលបានជោគជ័យក្នុងការវិនិយោគទុន ជាពិសេសនៅក្នុងសហរដ្ឋអាមេរិកដែលចាត់ទុកថាជាកន្លែងប្រមូលផ្ដុំជាតិសាសន៍ជាច្រើនដែលចូលមកជីកមាសនៅក្នុងទឹកដីនេះ ដែលជ្វីហ្វហៅថាពិភពលោកថ្មី ដែលសាងភាពអស្ចារ្យឱ្យសហរដ្ឋអាមេរិករហូតដល់សព្វថ្ងៃនេះ រហូតយើងអាចហៅបានថា សហរដ្ឋអាមេរិកគឺជាមហាអំណាចរបស់ពិភពលោក ប៉ុន្តែតើមានអ្នកណាដឹងដែរឬទេថា «ពិភពលោកគឺជារបស់អារមេរិក ប៉ុន្តែអាជីវកម្មគឺជារបស់ជ្វីហ្វ?»។

សង្ឃឹមថា ខ្លឹមសារដែលបានលើកឡើង គំនិត និងទស្សនៈផ្សេងៗក្នុងសៀវភៅមួយក្បាលនេះនឹងមានប្រយោជន៍ចំពោះអ្នកដែលគិតវិជ្ជមានដើម្បីសាងកម្លាំងជំរុញចិត្តឱ្យខ្លួនឯងឬចំពោះអង្គភាពដើម្បីអភិវឌ្ឍឱ្យទទួលបានជោគជ័យតាមគោលដៅដូចជនជាតិជ្វីហ្វ ព្រោះថាទោះបីបានទទួលនូវការគាបសង្កត់ខ្លាំងយ៉ាងណាក៏នៅតែអាចដើរតាមផ្លូវដែលមានស្រាប់ដើម្បីសាងភាពអស្ចារ្យនាពេលអនាគតបាន។

ទំព័រ 165
ទំហំខ្នាត H= 20.5cm , W= 14.5cm